នៅតាមជើងហោះហើរ ផ្លូវឆ្ងាយ អ្នកដំណើរពុំមែនតែជាអ្នកត្រូវករដេកសម្រាកប៉ុណ្ណោះទេ តែអ្នកបម្រើ និងអ្នកបើកបរយន្តហោះ ក៏ត្រូវការសម្រាកដែរ។ ប៉ុន្តែបន្ទប់សម្រាករបស់ពួកគេត្រូវបានរៀបចំកំបាំងភ្នែក ដែលអ្នកដំណើរពុំអាចសំឡឹងឃើញ ។

បន្ទប់ដេកស្ថិតនៅក្រោយបន្ទប់បើកបរ និងនៅខាងលើកន្លែងភ្ញៀវអង្គុយជួរមុខ ។

មានជណ្តើរតូច១ ដើម្បីឡើងទៅកាន់បន្ទប់ដេក ។

អ្នកបើកបរអាចឡើងទៅកន្លែងដេកសម្រាក តាមជណ្តើរដ៏តូច១ មិនអាចមើលឃើញពីក្រោម ។

គ្រែដេកទូលាយ ហើយមានប្រព័ន្ធការពារមិនឲ្យសំឡេងរំខានទៀតផង ។

តាមប្រភេទយន្តហោះ កន្លែងដេកមានទំហំខុសៗគ្នា ។

ក្នុងបន្ទប់ដេករបស់ Boeing 787 Dreamline ទោះបីចង្អៀតបន្តិចតែមានគ្រែសម្រាកដល់ទៅ ៨ ឯណោះ ។

បន្ទប់សម្រាករបស់អ្នកបើកបរលើយន្តហោះ Boeing 777 ច្រើនមានកៅអីអង្គុយ ២ នៅបន្ទប់ប្រភេទលេខ១ និងគ្រែដេក២ មានវាំងននបាំង ។

ប៉ុន្តែនៅ Airbus A380 វិញ បន្ទប់ដេករបស់អ្នកបើកបរ មានទាំងបន្ទប់អនាម័យ ។

លើ Boeing 777 បន្ទប់ដេករបស់អ្នកបើកបរនៅមានទូរទស្សន៍១គ្រឿង ។
បន្ទប់ដេករបស់អ្នកបើកបរ Airbus A 380 របស់ក្រុមហ៊ុន Lufthansa Airlines ។

បន្ទប់ដេកលើ Boeing 777 របស់ Air New Zealend កៅអីរបស់អ្នកបើកបរអាចបត់ ហើយគ្រែដេកស្ថិតនៅពីក្រោយ ។

កន្លែងដេករបស់អ្នកបើកបរ Boeing 767 របស់ក្រុមហ៊ុន Conder Airlians គឺជាកៅអីដោយឡែកក្នុងបន្ទប់លំដាប់លេខ១ ។

លើយន្តហោះ Air bus A 38 របស់ Singapore Airlines គ្រែដេករបស់អ្នកបើកបរត្រូវបានរៀបចំដ៏ទំនើប មានបរិក្ខាបម្រើគ្រប់គ្រាន់ ។

គ្រែដេកនៅមានខ្នើយ ភួយគ្រប់គ្រាន់ ។

គ្រែដេកនៅមានភ្លើងសម្រាប់អានសៀវភៅ កន្លែងដាក់របស់របរឯកជន ។

គ្រែត្រូវបានតម្រៀបជាថ្នាក់ៗ ដូច Airbus A 38 របស់ម៉ាឡេស៊ី ។

ចន្លោះដើរ មានទំហំដូចទេ ។
ចន្ទ្រា

