Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមាន​ហ្មង​! បុរស​ម្នាក់​ឲ្យ​គ្រួសារ​ឈរ​មើល​លើកទឹកចិត្ត និង​ផ្តល់​ដំបូន្មាន​ខ្លះៗ ក្នុងអំឡុងពេល​រួមភេទ​រាត្រី​ទឹកឃ្មុំ​ទី​១ (វីដេអូ)

spot_img

​ក្នុងអំឡុងពេល​រួមដំណេក​នា​រាត្រី​ទឹកឃ្មុំ​លើកដំបូង តើ​គួរ​មាន​មនុស្ស​នៅ​ជុំវិញ​អ្នក​ដែរឬទេ​? ពិតមែន​ហើយ បុរស​ម្នាក់នេះ​បាន​ឲ្យ​សមាជិកគ្រួសារ​របស់គាត់​នៅក្បែរ​គាត់ នៅពេល​គាត់​ក្រេប​រាត្រី​ទឹកឃ្មុំ​លើកដំបូង​ជាមួយ​ភរិយា​ថ្មីថ្មោង​របស់គាត់ ។

​គ្រួសារ​មួយ​រស់នៅក្នុង Woodlands New Town ប្រទេស​សិង្ហ​បុរី បាន​មាន​ប្រពៃណី «​ដ៏​ចម្លែក​» មួយ ដែល​ឆ្លងកាត់​ជំនាន់ ទីកន្លែង​ដែល​ពួកគេ​នឹង​ឃើញ​ផ្ទាល់​ភ្នែក នូវ​ការ​រួមភេទ​លើក​ទី​១​របស់​សមាជិកគ្រួសារ​របស់​ពួកគេ ។ ពូ​កូនកំលោះ​បាន​ថតរូប​ភាព​នៃ​ដំណើរការ​រួមភេទ​នេះ និង​បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណែ​ត ដែល​កំពុង​ទទួល​ការភ្ញាក់ផ្អើល​ជាខ្លាំង​! រូបភាព​នោះ​ពណ៌នា​ពី​ឈុត​ឆាក​ដ៏​ពុំ​នឹកស្មាន​ដល់ គឺ​កូនកំលោះ និង​កូនក្រមុំ ដេក​នៅលើ​គ្រែ ក្នុងអំឡុងពេល​ចាប់ផ្តើម​រួមភេទ ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ភាគច្រើន​បានខ​មិន​ថា ករណីនេះ​វា​ជា​រឿង​ដ៏​ចម្លែក និង​ហួសចិត្ត​បំផុត​មួយ ព្រោះថា គ្រួសារ​របស់​ពួកគេ ដូចជា​គ្មាន​អ្វីដែល​គួរ​ឲ្យ​មោនៈភាព​សោះ ក្នុងការ​អបអរ​ដល់​កូនប្រុស​, បងប្អូន​ប្រុស ឬ ក្មួយ រួមភេទ​ក្នុង​រាត្រី​ទី​១​របស់​ពួកគេ ។​

​ចំណែក​អ្នកលេង​ម្នាក់​បាន​និយាយថា​៖ «​យើង​មើលឃើញថា​វា​ជា​ដំណាក់​ចុងក្រោយ នៅលើ​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ សម្រាប់​ភាព​គ្រប់​វ័យ​កំលោះ​ឬ​ក្រមុំ ហើយ​វា​ក៏​ជា​ឱកាស​ដ៏​ពិសេស​មួយ ដើម្បី​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ខណៈពេលដែល​ជីវិត​ថ្មី​មួយ​ត្រូវបាន​បង្កើតឡើង​» ។​

​ពូ​របស់​កូនកំលោះ​បាន​ពន្យល់ថា គ្រួសារ​របស់គាត់​ក៏​បានឃើញ​ផ្ទាល់​ភ្នែក​ខណៈពេល​នៃ​ការរួម​ភេទ​លើក​ទី​១ ជាមួយ​ប្រពន្ធ​របស់គាត់​ផងដែរ ។ គាត់​និយាយថា គាត់​ពិតជា​រីករាយ​ខ្លាំងណាស់ ដែល​គ្រួសារ​របស់គាត់​នៅ​ទីនោះ ដើម្បី​ផ្តល់​ការណែនាំ​ដល់​គាត់​… ។ ហើយ​ករណី​ដូចគ្នានេះ ក៏បាន​កើតឡើង​សម្រាប់​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ​ផងដែរ ខណៈ​ម្តាយ និង​បងស្រី កំពុង​អង្គុយ​នៅ​គែម​គ្រែ ហាក់ដូចជា​កំពុងផ្តល់​ដំបូន្មាន និង​ការលើកទឹកចិត្ត​មួយចំនួន​ដល់​ពួកគេ ក្នុងការ​រួមភេទ​លើក​ទី​១ ៕

ដោយ៖ ចន្ទី​

ប្រភព៖thecoverage.my

spot_img
×