Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មៀន​ត្រូវតែ​ស្តាប់​តាម​ការណែនាំ​ការងារ​ពី​ចៅសង្កាត់ បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈម​នៃ​កា​សុំ​ដក​តំណែង​ពី​ក្រសួង​មហាផ្ទៃ​

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការណែនាំ​អោយ​ស្មៀន​សង្កាត់​ទាំងអស់​ត្រូវតែ​ស្តាប់​តាម​ការណែនាំ​ការងារ​ពី​លោក​ចៅ​សង្លាត់ បើ​មិន​ដូច្នេះ​ទេ អស់លោក​ជា​ស្មៀន​នឹង​ប្រឈម​នៃ​កា​សុំ​ដក​តំណែង​ពី​ក្រសួងមហាផ្ទៃ ដោយ​មិន​ទុក​អោយ​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​នោះទេ ។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា កន្លងមកនេះ បើ​តាម​អ្វី​ដែល​លោក​បាន​ទទួល​ព័ត៌មាន​នោះ​គឺ​មាន​ស្មៀន​សង្កាត់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​យើង​នេះ​​មិនសូវ​ស្តាប់​ចៅសង្កាត់​នោះ​ទេ ដោយ​អាង​ថា​ខ្លួន​ជា​​មន្ត្រី​មាន​ក្រប​ខណ្ឌ​របស់​ក្រសួងមហាផ្ទៃ​។ តែ​បើ​តាម​ពិត​ទៅ​ស្មៀន​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក​កាន់​ត្រា អ្នកសរសេរ បំរើ​ការងារ​អោយ​លោក​សង្កាត់​ប៉ុណ្ណោះ ដូច្នេះ​ទេ​ត្រូវ​តែ​ស្តាប់​ការណែនាំ​របស់​ចៅសង្កាត់ ធ្វើយ៉ាងណា កុំ​ធ្វើ​អោយ​សង្កាត់​មាន​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ។​ដូច្នេះ​ស្មៀន​ត្រូវ​បំពេញ​ការងារ​អោយបាន​ល្អ​ទៅ​តាម​តួនាទី​របស់​ខ្លួន ពិសេស​ត្រូវ​រួមគ្នា​ដើម្បី​បំរើ​ប្រជាពលរដ្ឋ អោយ​សម​ទៅ​ហ្នឹង​អ្វីដែល​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា បើ ស្មៀន​មិន​ស្តាប់​ចៅសង្កាត់​ទេ ស្មៀន​អាច​ប្រឈម​នឹង​ការដកតំណែង ដោយហេតុ​ថា រដ្ឋបាល​ខណ្ឌ រដ្ឋបាល​រាជធានី​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ដក​តំណែង​និង​តួនាទី​នេះ ដូច្នេះ​ស្មៀន​មិន​អាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​ស្រេច​តែ​ចិត្ត​នោះ​ទេ​។ ដោយឡែក​លោក​មេ​ប៉ុស្តិ៍​ក៏​ត្រូវ​ស្តាប់​ចៅ​សង្កាត់​ដែរ​ដោយ​លោក​មេ​ប៉ុស្តិ៍​ស្ថិតក្រោម​គណៈបញ្ជាការ​ឯកភាព​សង្កាត់ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ចៅសង្កាត់​ត្រូវតែ​ស្អាតស្អំ​ដែរ​។​

​លោក ឃួ​ង ស្រេង​បាន​មានប្រសាសន៍​បែប​នេះ​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អភិបាល អភិបាលរងខណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ ប្រធាន​មន្ទីរ ចៅសង្កាត់​និង​ស្មៀន​សង្កាត់​នៅ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៩​វិច្ឆិកា ឆ្នាំ​២០១៧​នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​ក្រៅ​ពី​ការលើកឡើង​ខាងលើ លោក ឃួ​ង ស្រេង​ក៏បាន​ជម្រុញ​អោយ​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​យកចិត្ត​ទុក​លើ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ការសម្រួល​ចរាចរណ៍​ជូន​ប្រជាព​រដ្ឋ​អោយ​បានល្អ​ផងដែរ ដោយ​លោក​បាន​ជម្រុញ​អោយ​បង្កើត​វេន​យាម​ជាប្រចាំ​នៅក្នុង​ភូមិ ចលនា​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​អោយជួយ​ចូលរួម ។ លោក​បញ្ជាក់ថា ការងារ​ការពារ​សន្តិ​សុខ សុវត្ថិភាព និង​ការសម្រួល​ចរាច​រណ៍ ជា​ការងារ​សំខាន់​ខ្លាំងណាស់​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ជាប្រចាំ មិន​ថា​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​អ្នក​មាន​នោះទេ ដូច្នេះ​ទេ​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​អោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ៕ ដោយ​៖​កូឡាប​

×