ចម្ងាយពីក្រុងព្រៃនគរប្រមាណមិនដល់ ១០ km ផង ជ្រោយកោះ THANH DA ដែល ២០ឆ្នាំមកហើយ បានស្ថិតស្ថេរដដែល -ជាជនបទពិតៗកណ្តាលទីក្រុង “បេតុង” ជាមួយអគារខ្ពស់សន្លឹម ហើយបាក់ក ។
សំណេរអត្ថបទនេះ ពុំដើម្បីឃោសនាឲ្យទេសចរណ៍វៀតណាមទេ គ្រាន់តែមានបំណងចង់ឲ្យមាន “បែបនេះ” ដែរ នៅរាជធានីភ្នំពេញរបស់យើង ។

គោកំពុងស៊ីស្មៅ ក្នុងតំបន់ “ជនបទ” កណ្តាលទីក្រុង ចំណែក Back ground របស់វាពិតជាស្កឹមស្កៃណាស់! ។

ប្រិយមិត្តចូលចិត្តកម្សាន្តនិងវាលស្មៅ បឹងបួរ… ដែរឬទេ?

ជ្រុងខ្លះគឺពិតជា… ស្រែទាំងស្រុង ។

ពលរដ្ឋនៅតំបន់នោះ នៅតែបន្តជីវភាពធ្វើស្រែ ដាំឈូក ចិញ្ចឹមត្រី ឃ្វាលគោ ហើយដើរបេះបានរុក្ខជាតិបន្លែ ពុំចាំបាច់ចំណាយលុយទិញ ។

បងស្រីនេះនិយាយថា ក្រៅពីធ្វើស្រែ ល្ងាចៗគាត់ដើរបេះបន្លែស្លឹកឈើ ដើម្បីទុកលក់ ។ ១ថ្ងៃៗគាត់រកបានពី ៥០.០០០-៦០.០០០ដុង (ពីជាង ២ដុល្លារទៅជិត ៣ដុល្លារ) ប៉ុណ្ណឹងល្មមរស់បានហើយ! ។


ទោះយ៉ាងណាពួកគេសង្ឃឹមថា ប្រសិនរដ្ឋអំណាចមានគោលការណ៍នគររូបនីយកម្ម ប្រាកដណាស់ទីនេះ នឹងក្លាយជាតំបន់ត្រូវបានបេតុងរូបនីយកម្មភ្លាម! ។

…ពិតជាធម្មជាតិសុទ្ធ សូម្បីផ្ទៃដីធំតែពុំមានផ្លូវកៅស៊ូទេ! ។

ជ្រោយកោះមួយនេះ ប្រៀបដូចជាតំបន់ជនបទដាច់ស្រយាល ដែលស្ងប់ស្ងាត់ បឹងបួរ ផ្ទះសម្បែងតូច ទាប ប្រក់ស្លឹក… មានត្រឹមតែផ្លូវស៊ីម៉ង់តិ៍តភ្ជាប់មណ្ឌល១ទៅមណ្ឌល១ប៉ុណ្ណោះ ។

តែអាកាសធាតុពិតជាបរិសុទ្ធ ពេលល្ងាចៗមនុស្សក្នុងក្រុងនាំគ្នាមក “ដកដង្ហើម” នៅទីនេះ ។

ជុំវិញផ្ទះសុទ្ធសឹងបឹងបួរ ដុះពេញដោយផ្កាឈូក ។

ដើមស្លាដ៏ខ្ពស់… សន្លឹម ។

ពេលព្រះអាទិត្យរៀបអស្តង្គត ។
តាមប្រិយមិត្តលើទីក្រុងនីមួយៗ គួរគប្បីរក្សាទុកនូវតំបន់ដូចនេះដែរឬទេ? ឬមួយក៏តម្រូវឲ្យបេតុងៗៗ និងថ្នល់កៅស៊ូរលោងស្រិល ប៉ុន្តែរកកន្លែង… ស្រូបខ្យល់បរិសុទ្ធពុំមាននោះ ៕ ចន្ទ្រា

