Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿងរ៉ាវ​បញ្ជាក់ថា​ព្រលឹង​ខ្មោច​ប្រាកដ​ជាមាន សូម្បី​ស្ថាប័ន​ប៉ូលិស​ក៏​ទទួលស្គាល់​ដែរ​(មានវីដេអូ)

​រឿង​ហេតុនេះ​កើតឡើង​អំ​ឡុ​ងឆ្នាំ​១៩៨៩ នៅ​ភោជនីយដ្ឋាន​ទ្រី​យួ​យ​គី ហុងកុង ។ ដូច​ធម្មតា ​អ្នក​ប​ម្រើ​តែង​ទទួលបាន​ទូរស័ព្ទ​កុម្មង់​អាហារ​សម្រាប់​មនុស្ស​៤​នាក់ ​រួមមាន​បាយ ​ពង​ទា​ក្រឡុក មីឆា​សាច់គោ រួម​នឹង​អាហារ​មួយចំនួនទៀត​។​

ហាង​ដែល​«​ខ្មោច​ហៅ​អាហារ​»

​អាសយដ្ឋាន​ដែល​ភ្ញៀវ​កុម្មង់​អាហារ​ប្រាប់​គឺជា​ភូមិគ្រឹះ​មួយ​នៅ​តំប​ន់ឧ​ទ្យា​ន​សៀ​ភីង ។​ប៉ុន្តែ​ពេល​ដែ​ល​អ្នកបម្រើ​យក​អាហារ​ទៅ​ដ​ល់ ​បាន​ចុច​កណ្តឹង​ច្រើនសា​ ប៉ុន្តែ​គ្មាន​ចម្លើយ​ឆ្លើយតប​។​គាត់​ក៏គោះ​ទ្វារ ​ហើយ​ស្រែក​ខ្លាំងៗ​ថា «​យកអាហារ​មក​ជូនៗ​» ។ ភ្លាមៗ​នោះ​ទ្វារ​ក៏ត្រូវ​​បាន​បង្ហើប ​ហើយ​លុយ​ត្រូវបាន​រុញ​តាម​ក្រោម​ប្រឡោះ​ទ្វារ និង​ឮសូរសំឡេង​ប្រាប់​ឱ្យ​ទុក​អាហារ​នៅមុខទ្វារ​ចុះ ​បាន​ហើយ​។ អ្នកបម្រើ​ទោះបី​ឃើញ​ចម្លែក​ ​ប៉ុន្តែ​គាត់​បាន​ទុកដាក់​តាម​ការ​ប្រាប់ ​រួច​វិល​ត្រឡប់មក​ហាង​វិញ​។​

​យប់​ឡើង​នៅពេល​បិទ​ហាង លោក​ថៅកែ​ក៏​ត្រួត​ពិនិត្យមើល​ចំណូល​ប្រចាំថ្ងៃ​ ក៏​ស្រាប់តែ​ឃើញ​«​លុយ​សែន​»​មួយចំនួន ប៉ុន្តែ​គាត់​គិតថា​ប្រហែល​ជាមាន​អ្នក​ចង់​លេងសើច​ជាមួយ​ខ្លួន ក៏​ហៅ​អ្នកបម្រើ​ទាំងអស់​មក​ប្រជុំ ហើយ​ប្រាប់​រឿងនេះ ប៉ុន្តែ​គ្មាន​អ្នកណា​បានដឹង​និង​អះអាងថា​ធ្វើ​រឿង​នេះឡើយ​។ គិត​ចុះ​គិត​ឡើង​ ក៏​រំលង​ចោល​រឿងនេះ​ ព្រោះ​ម្ចាស់​ហាង​យល់ថា ប្រសិន​បើ​មានបំណង​លួច​យកលុយ ​គេ​នឹង​គេចខ្លួន​ទៅ​បាត់​ហើយ​។​

​នៅ​ថ្ងៃ​បន្ទាប់ ស្នូរ​ទូរស័ព្ទ​ដដែល​បាន​កុម្មង់​ម្ហូប​ឱ្យ​យកទៅ​អាសយដ្ឋាន​កាលពី​យប់​មុន​។​អ្នកបម្រើ​ក៏​យក​អាហារ​ទៅ​ទុក​ខាងមុខ​ទ្វារ ​ហើយ​យកលុយ​តាម​ខាងក្រោម​ប្រ​ហោង​ទ្វារ​ដូច​ពី​ម្សិលមិញ​។​

​យប់នោះ​ដែរ​ ម្ចាស់​ហាង​បានឃើញ​«​លុយ​សែន​»​មួយចំនួន​ដូច​យប់​មុន​។ គាត់​ពិតជា​ខឹង​យ៉ាងខ្លាំង​ ​រួច​ប្រកាសថា ​ប្រ​សិន​មាន​អ្នក​កុម្មង់​អាហារ​ ទុ​កឱ្យ​គាត់​ជា​អ្នក​យកទៅ​ផ្ទាល់​។​

​មិន​ខុស​ពីយប់​មុនៗ នៅ​ថ្ងៃ​បន្ទាប់​ហាង​ដដែល​នេះ​បានទទួល​ទូរស័ព្ទ​កុម្មង់​អាហារ​ធ្វើ​ពី​សាច់គោ​និង​សាច់ជ្រូក​អាំង ​ហើយ​បង្គាប់​ឱ្យ​យកទៅ​អា​សយ​យ​ដ្ឋា​ន​ដដែល​ដូច​យប់​មុ​នៗ​។ ម្ចាស់​ហាង​បាន​នាំ​អាហារ​យកទៅ​ប្រគល់​ដោយ​ខ្លួនឯង​។ ទោះបី​គាត់​ងឿងឆ្ងល់​ ហើយ​ប្រឹង​បើកភ្នែក​សម្លឹងមើល​ទៅក្នុង​ផ្ទះ​​ តែ​ពុំ​បានឃើញ​អ្វី​ទាំ​ងអស់​។​យ៉ាងណា​ក៏​គាត់​មិនសូវ​ចាប់​អារម្មណ៍​ទៀតឡើយ ​ព្រោះ​ឃើញ​លុយ​ដែល​គេ​ឱ្យជា​លុយ​ពិត ហើយក៏​យក​វា​ដាក់​ក្នុង​ហោប៉ៅ ​រួច​ត្រឡប់មក​ហាង​វិញ​។ គាត់​បាន​ទុក​លុយ​នោះ​នៅ​កន្លែង​មួយ​ផ្សេង​។ ដល់ពេល​រាប់​លុយ​ដូច​សព្វដង​នៅពេល​ហាង​បិទទ្វារ ​គាត់​ពិតជា​ស្រៀវ​ឆ្អឹងខ្នង​យ៉ាងខ្លាំង​ពេល​ឃើញ​លុយ​ដែល​គាត់​ទុក​នៅកន្លែង​មួយ​ផ្សេង​នោះ​គឺជា​«លុយ​សែន»​។​ម្ចាស់​ហាង​ក៏​ប្រញាប់​ទូរ​ស័​ព្ទ​រាយ​ការ​ណ៍​ប្រាប់​ប៉ូលិស។

រឿងរ៉ាវ​នេះ​បាន​ចុះផ្សាយ​នៅ​ក្នុងកាសែតហុងកុង​ ចុះផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​

​​បន្ទាប់ពី​ទទួលបាន​របាយការណ៍ ​ប៉ូលិស​មាន​វត្ត​មាននៅ​អាសយដ្ឋាន​ខាងលើ​ភ្លាម ។​គ្មាន​អ្នកណា​ឆ្លើយ​ពេល​ប៉ូលិស​ចុច​កណ្ដឹង​និង​គោះទ្វារ ចុងក្រោយ​ប៉ូលិស​ម្រេច​ចិត្ត​បំបែក​ទ្វារ​ចូល​។​ពួកគេ​ពិតជា​ស្លុតចិត្ត​យ៉ាងខ្លាំង​នៅពេល​ឃើញ​សាកសព​មនុស្ស​៤​នាក់​ដេក​លើ​ឥដ្ឋ ​ហើយ​ពុំមែន​ជា​សាកសព​ទើប​ស្លាប់​នោះទេ​។ ភ្លាមៗ​នោះ​ប៉ូលិស​ក៏​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ​ដើម្បី​ស៊ើបអង្កេត ព្រមទាំង​សាកសួរ​ព័ត៌មាន​អ្នកជិតខាង ។​អ្នកជិតខាង​សុទ្ធសឹង​និ​យា​យ​ថា​គេ​មិនដឹងថា​មាន​អ្នក​ស្លាប់​នៅ​ក្នុ​ង​ផ្ទះ​នេះ​ទេ​ ព្រោះ​ប៉ុន្មានថ្ងៃ​នេះ​គេ​នៅ​ឮ​សូ​រសំ​ឡេ​​ងអ្នកលេង​ម៉ា​ជាំ​ង ​ប៉ុន្តែ​ពុំ​មានឭជ​ជែក​គ្នា​ទេ ​ពិ​សេសរៀង​រាល់​យប់​ក​ណ្ត​ល​អធ្រាត្រស្ងាត់​ស្នូរ​ម៉ា​ជាំ​ង​ពិត​ជាឮសូរ​ច្បាស់​ណាស់​។​

​ក្រោយមក​ប៉ូលិស​បានធ្វើ​​កោ​សល​វិច័យ​សាកសព ​បញ្ជាក់ថា​មនុស្ស​៤​នាក់​នេះ​បាន​ស្លាប់​តាំងពី​ជាង​មួយ​សប្តាហ៍​មុន​ម្ល៉េះ​។ ប៉ុន្តែ​ល​ទ្ធ​ផល​កោសល​វិច័យ​ដែល​ធ្វើ​ឱ្យគេ​ជ្រួលច្របល់​បំផុត​នោះ ​គឺ​ក្នុង​ក្រពះ​របស់​សាកសព​ទាំង​បួន​សុទ្ធសឹង​មាន​អាហារ ទើបត្រូវ​បាន​រំលាយ​ក្នុងអំឡុង​ពីមួយទៅពីរ​ថ្ងៃ​ ហើយ​អាហារ​ទាំងនោះ​សុទ្ធសឹង​ជា​អាហារ​ត្រូវបាន​កុ​ម្មង់​ទិញ​ពីភោជនីយដ្ឋាន ទ្រីយួយគី។​

​លទ្ធផល​កោសល​វិ​ច័យ​ពិតជា​ធ្វើឱ្យ​ប៉ូលិស​កាន់តែ​វង្វេង​វ​ង្វាន់ ពីព្រោះ​ស្នាម​ក្រយៅដៃ​ដែល​នៅជាប់​លើ​«​លុយ​សែន​» ក្រៅពី​ក្រយៅដៃ​របស់​ម្ចាស់​ហាង​និង​អ្នកបម្រើ​ម្នាក់ទៀត ​គឺ​នៅមាន​ស្នាម​ក្រយៅដៃ​របស់​សាកសព​ពីរ​ក្នុងចំណោម​សាកសព​ទាំង​បួន​។ រឿង​បែបនេះ​កុំថាឡើយ​ប៉ូលិស ​សូម្បី​អ្នកវិទ្យាសាស្ត្រ​ក៏​មិ​អាច​បកស្រាយ​បានដែរ​។​

​អត្ថបទ​ស្តីពី​ហេតុការណ៍​នេះ​លើ​ទំព័រ​កាសែត​ហុងកុង​

​​គេ​បាន​អញ្ជើញ​គ្រូ​សិល្ប៍​ម្នា​ក់មក​ចូលរួម​ក្នុងការ​ស៊ើប​អង្ក​ត​ករណី​។​គ្រូ​សិល្ប៍បាន​ពិនិត្យឃើញ​ទ្វារ​ចេញចូល​ផ្ទះ​នេះ​នៅ​ទិសឦសាន ដែ​លា​តាម​ការ​គន់គូរ​មើល​វេលា​ដែល​អ្នក​ទាំងនោះ​ស្លាប់​តាម​ក្បួន​បុរាណ​ធ្វើឱ្យ​ព្រលឹង​ទាំងឡាយ​នៅក្នុង​នោះ​ពុំបាន​ដឹងថា​ខ្លួន​បាន​ស្លាប់​ ហើយ​ពុំ​ព្រម​ចាក​ចេញពី​សាកសព​ ព្រមទាំង​បន្ត​«​រស់​»​ ហៅ​អាហារ​បរិភោគ​និង​លេង​ម៉ា​ជាំ​ង​។ ទាល់តែ​បំផ្លាញ បំបែក​ធាតុ​នោះ​ ទើប​ព្រលឹង​ពួកគេ​អាច​ចាក​ចេញពី​ខ្លួនប្រាណ​បាន​។ នេះ​ជាការ​វិភាគ​របស់​គ្រូ​សិល្ប៍​។ ចំណែក​ប៉ូលិស​វិញ​ក៏បាន​សន្និដ្ឋាន​ពី​មូលហេតុ​ធ្វើឱ្យ​អ្នក​ទាំងនោះ​ស្លាប់​។ តាម​នោះ​នៅពេល​លេង​ម៉ា​ជាំ​ង​ ពួកគេ​បាន​ដុត​ធ្បូ​ង​កម្តៅ ​ព្រោះ​អាកាសធាតុ​ត្រជាក់ រហូត​ពេលពួកគេនឿយហត់ ​ហើយ​​សម្រាក​ ក៏​ដកដង្ហើម​ស្រូប​យកសា​រធា​តុ​​​​ ​carbon monoxide ច្រើន​ អាច​បណ្តាលឱ្យពួកគេ​ពុល​និង​ស្លាប់​ក្នុងខ​ណៈ​លង់​ដំណេក​។​

​រឿងរ៉ាវ​អ្នក​ស្លាប់បា​នហៅ​ម្ហូ​បអា​ហារ​ ហើយ​ទូទាត់​ដោយ​«លុយ​សែន​»ខាងលើ​ កាសែត​ធំៗ​ជាច្រើន​របស់​ហុង​ហុង​​ពេល​នោះបាន​ចុះផ្សាយ​អមដោយ​ព័ត៌មាន​វិភាគ​បែប​វិទ្យាសាស្ត្រ​និង​អរូបី ​ដែល​ប៉ូលិស​ផ្តល់​ឱ្យ​ក្នុង​រឿងនេះ​។​នៅ​មានសំណួរ​មួយ​ដែល​ពុំ​អា​ចប​កស្រាយបាន​គឺ ៖ ហេតុអ្វី​អ្នកស្លាប់​អាច​ទូរ​ស័​ព្ទហៅ​ម្ហូបអាហា​របាន​?

​ទោះ​យ៉ាង​ណា រដ្ឋការ​ហុងកុង​នៅពេលនោះ​ក៏បាន​ប្រកាស​ទទួលស្គាល់​បា​តុ​​ភូតនេះជា​សាធារណៈ​ផងដែរ​៕
​សូ​យ​ន​

×