ក្នុងរដូវភ្លៀងធ្លាក់នេះ មនុស្សជាច្រើនប្រាកដជាប្រឈមមុខខ្ពស់ទៅនឹងជំងឺផ្តាសាយ។ ទោះយ៉ាងណា ក៏យើងមានវិធីអាចការពារ និងប្រឆាំងនឹងជំងឹឆ្លងនេះបានដែរ។
ខាងក្រោមនេះ ជាអាហារមួយចំនួនដែលជួយការពារអ្នកប្រឆាំងនឹងជំងឺផ្តាសាយ៖
ខ្ញី
មនុស្សជាច្រើនតែងយកខ្ញីស្រស់ៗដើម្បីជួយព្យាបាលការក្អក និងក្តៅខ្លួនដែលច្រើនតែទាក់ទងនឹងអាការៈផ្តាសាយ។ អ្នកធ្វើតែខ្ញី សម្រាប់ទទួលទានបាន។
ស៊ុបមាន់
ហេតុអ្វីបានជាស៊ុបមាន់មានឥទ្ធិពលបែបនេះ? ព្រោះវាត្រូវបានគេស្គាល់ថាជាថ្នាំ Penicillin ពីធម្មជាតិ និងស្ថិតក្នុងតារាងព្យាបាលបញ្ហានេះជាខ្ពស់ជាងគេ។ ចំពោះស៊ុបមាន់ដែលក្តៅជួយធ្វើអោយខ្យល់ដង្ហើមស្រលះល្អ។
អាហារក្តៅ និងហ៊ឺរ
ម្តេស ឬគ្រឿងផ្សំដែលហិលជួយបំបាត់ការតឹងច្រមុះ។ អាហារឥណ្ឌា ឬអាហារជាតិសាសណាផ្សេងៗទៀតដែលមានគ្រឿងផ្សំទាំងនេះ ឬបន្ថែមជាគ្រឿងផ្សំហិលៗដល់អាហារសុទ្ធតែជាផលចំណេញបន្ថែមសម្រាប់ពួកគេហើយ។
ខ្ទឹមស
ខ្ទឹមប្រភេទនេះផ្ទុកទៅដោយភ្នាក់ងារ Flavoring ដែលមានឈ្មោះថា Alliin សម្រាប់ដើរតួជាថ្នាំបំបាត់ការតឹងច្រមុះ។ ខ្ទឹមសក៏ត្រូវបានគេជឿថាដើរតួនាទីជាអង់ទីអុកស៊ីដង់ និងបំផ្លាញរ៉ាឌីកាល់សេរី ដែលជាមូលេគុលអុកស៊ីសែនបំផ្លាញកោសិកា។
ជាតិទឹក
ការទទួលទានទឹកជួយពង្រាវសំបោរបាន។
ផ្លែឈើដែលមានរសជាតិជូរៗ
ចូរទទួលទានផ្លែឈើជូរៗដើម្បីបង្កើនការទទួលបានវីតាមីន C។ ចូរផឹកទឹកក្រូចសម្រាប់អាហារពេលព្រឹក, អាហារសម្រនជាប្រភេទផ្លែក្រូច ឬបន្ថែមក្រូចខ្វិចមួយចំណិតសម្រាប់អាហារថ្ងៃត្រង់។ ការទទួលបានចំនួនដ៏ច្រើននៃវីតាមីន C មានសារៈសំខាន់បើសិនជាអ្នកជក់បារី ព្រោះការជក់បារីធ្វើអោយកើតឡើងទាំងការប្រឈមនឹងជំងឺផ្តាសាយ និងតម្រូវការវីតាមីនដើម្បីការពារខ្លួន។
វីតាមីន C
ផ្លែឈើជូរៗមិនត្រឹមតែជាអាហារមានវីតាមីន C ខ្ពស់តែមួយមុខទេ ប៉ុន្តែមើមដំឡូង, ម្ទេសផ្លោកពណ៌បៃតង, ស្ត្របឺរី និងផ្លែម្នាស់អាចជួយអោយអ្នកប្រឆាំងនឹងជំងឺផ្តាសាយបានដែរ៕ សុភ័ក្ត្រ
ប្រភព៖ flashsante