Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហម​ខេត្ត​ស្វាយរៀង​នាំយក​អំណោយ​ផ្តល់​ជូន​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់

​ខេត្ត​ស្វាយរៀង​៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រមាស​ហែក ស្តីពី​ករណី​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃ​អង្គារ ៨​រោជ ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា ដឹកនាំ​ដោយ​លោក សរ វណ្ណា នាយក​សាខា នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ២០១៨ បណ្តាលឲ្យ​ខូចខាត​ផ្ទះ​មួយ​ផ្នែក​(​របើក​ដំបូល​)​ព្រមទាំង​នាំយក​មុង​សុ​វត្ថ​ភាព​ចែកជូន​ដល់​ចាស់ចរា ជនពិការ គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ចំនួន ២១ គ្រួសារ ស្ថិតនៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ​លោក សរ វណ្ណា នាយក​សាខា បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សាកសួ​សុខទុក្ខ​ពី​សំណាក់ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ចំពោះ​បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹករលឹក ព្រមទាំង​បាន​សម្តែង​នូវ​ការអាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​បាន​ខិតខំ​ប្រកប របរ​រកស៊ី​ចិញ្ចឹម​ជីវិត​មាន​ជីវភាព​ធូ​ធារ នឹង​ផ្ទះសម្បែង​ស់​នៅ​បាន​សមរម្យ តែ​មួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់​បំផ្លាញ ខូចខាត បែកបាក់​ផ្ទះសម្បែង​គួរឲ្យ​សោកស្តាយ ដែល​នេះ​ជា​បាតុភូត​ធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។

​អំណោយ​ដែល​បាន​ផ្តល់ជូន​ដល់​គ្រួសារ​រងគ្រោះ​មាន អង្ករ ៣០ គ​ក្រ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់ (​មុង ភួយ ក្រ​ម៉ា សារុង ) មុង​សុ​វត្ថ​ភាព ១ ថវិកា ១០០,០០០ រៀល ។ ចាស់​ជា​រា ជនពិការ គ្រួសារ​មាន​ជីរ​ភាពខ្វះខាត ២០ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន​មុង​សុ​វត្ថ​ភាព ១ ផងដែរ​ ៕ ដោយ ៖ វ៉ៃកូ​

×