ស្របពេលជាមួយនឹងទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉កនៅបើកទ្វារសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ។ សម្រាប់វិនិយោគិននៅទូទាំងតំបន់អាស៊ី ម៉ោងធ្វើការបែបនេះពុំសូវផ្ដល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការអាចទិញ និងលក់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗបំផុតក្នុងពិភពលោកឡើយ។ នេះគឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាប្រឈមជាក់ស្ដែងជាច្រើន ដែលវិស័យហិរញ្ញវត្ថុជាសកលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ កំពុងព្យាយាមដោះស្រាយ។
វិធីសាស្ត្រនេះមានឈ្មោះថា “ការធ្វើថូខិននីយកម្ម” (Tokenisation)។ ជំនួសឱ្យការទិញភាគហ៊ុនក្រុមហ៊ុនតាមរយៈធនាគារ ឬក្រុមហ៊ុនឈ្មួញកណ្ដាលភាគហ៊ុន វិនិយោគិនទិញថូខិនឌីជីថលដែលតំណាងឱ្យភាគហ៊ុនទាំងនោះ។ ថូខិននោះត្រូវបានកត់ត្រានៅលើប្លុកឆេន ដែលជាកំណត់ត្រាឌីជីថលរួមគ្នា រក្សាទុកនៅលើកុំព្យូទ័រជាច្រើន។
អ្នកគាំទ្របានលើកឡើងអំពីអត្ថប្រយោជន៍ជាក់ស្ដែងចំនួនបី។ ទីមួយ គេអាចជួញដូរថូខិនទាំងនេះបាននៅគ្រប់ម៉ោងទាំងអស់ ពោលគឺមិនមែនបានតែនៅពេលដែលទីផ្សារភាគហ៊ុនបើកទ្វារប៉ុណ្ណោះទេ។ ទីពីរ ប្រជាជននៅក្នុងបណ្តាប្រទេសដែលគ្មានក្រុមហ៊ុនឈ្មួញកណ្ដាលភាគហ៊ុនធម្មតាកំពុងប្រតិបត្តិការក៏អាចទិញថូខិនទាំងនេះបានដែរ។ ទីបី ដោយសារគេអាចបំបែកថូខិនទាំងនេះទៅជាចំណែកតូចៗទៀតបាន ដូច្នេះវិនិយោគិនមិនចាំបាច់ត្រូវតែទិញភាគហ៊ុនមួយទាំងមូលនោះទេ។ ភាគហ៊ុនមួយភាគៗរបស់ក្រុមហ៊ុន ដូចជាក្រុមហ៊ុន Nvidia ឬ Tesla ជាដើម គឺមានតម្លៃថ្លៃលើសពីចំនួនទឹកប្រាក់ដែលមនុស្សភាគច្រើនចង់ដាក់ជាទុនវិនិយោគ ប៉ុន្តែ បើសិនគេអាចទិញតែមួយចំណែកនៃភាគហ៊ុននោះវិញ គេអាចនឹងសម្រេចចិត្តខុសពីមុនទាំងស្រុង។
ទីផ្សារនេះបានរីកចម្រើនយ៉ាងគំហុកនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន DeFiLlama ដែលជាក្រុមហ៊ុនស្រាវជ្រាវឯករាជ្យសិក្សាអំពីទីផ្សារប្លុកឆេន បានបោះពុម្ពផ្សាយរបាយការណ៍មួយក្នុងខែសីហា ឆ្នាំ២០២៦ ស្ដីអំពីការវាស់វែងកំណើនទីផ្សារនេះ។ របាយការណ៍បានរកឃើញថា តម្លៃនៃទីផ្សារនេះបានកើនឡើងជាង ១៤០ ភាគរយ ក្នុងអំឡុងឆ្នាំ២០២៦ ពោលគឺបានកើនឡើងពី ៨១៤ លានដុល្លារនៅដើមឆ្នាំ មកដល់ជិត ២ ប៊ីលានដុល្លារនាពេលនេះ។1
សកម្មភាពជួញដូរបានកើនឡើងលឿនថែមទៀត។ តួលេខដាច់ដោយឡែក រាយការណ៍ដោយវេទិកាស្រាវជ្រាវ RWA.xyz កាលពីខែកក្កដា បានបង្ហាញថា ថូខិនមានតម្លៃប្រមាណ ៨,៧៩ ប៊ីលានដុល្លារ បានឆ្លងកាត់សកម្មភាពជួញដូរក្នុងរយៈពេលត្រឹមតែមួយខែ។ តួលេខនេះមានការកើនឡើងប្រហែល ៨៨ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ ចំនួនអ្នកកាន់កាប់ថូខិនបានកើនឡើងដល់ប្រហែល ៤១៤,០០០ នាក់។2 ប៉ុន្តែ តួលេខដដែលនេះក៏បានបង្ហាញទាំងសញ្ញាល្អ និងមិនល្អរួមគ្នា។ ចំនួនគណនីដែលកាន់កាប់ថូខិនបានកើនឡើងប្រហែល ១៦ ភាគរយ។ ទោះជាយ៉ាងនេះក្តី ចំនួនគណនីដែលបានធ្វើការជួញដូរជាក់ស្តែងក្នុងខែនីមួយៗបានធ្លាក់ចុះយ៉ាងខ្លាំង។ ការប្រែប្រួលពីមួយខែទៅមួយខែនៃតួលេខ ទាំងនេះ អាចមានទំហំធំធេងណាស់ ដូច្នេះយើងនៅមិនទាន់អាចសន្និដ្ឋានថា តើនេះជានិន្នាការដែលស្ថិតស្ថេរយូរអង្វែងឬយ៉ាងណានោះទេ។ ប៉ុន្តែ តួលេខនេះបានចង្អុលបង្ហាញឱ្យឃើញថាកំណើនតម្លៃនៃជួញដូរ គឺកើតចេញពីក្រុមអ្នកជួញដូរយ៉ាងសកម្មមួយក្រុមតូចប៉ុណ្ណោះ ពោលគឺមិនមែនកើតចេញអ្នកចូលរួមដ៏ច្រើន និងយ៉ាងទូលំទូលាយនោះទេ។2
នៅពេលទីផ្សារវិវឌ្ឍន៍ និងកាន់តែមានភាពរីកចម្រើន សំណួរដែលលើកឡើងដោយអ្នកវិភាគក៏មានការប្រែប្រួលដូចគ្នា។ ឥឡូវ គេលែងសួរថា តើទីផ្សារកំពុងរីកចម្រើនលឿនកម្រិតណាទៀតហើយ។ ប៉ុន្តែ សំណួរនៅពេលនេះគឺផ្ដោតទៅលើអ្វីដែលមានលក្ខណៈជាក់ស្តែងថែមទៀត ពោលគឺ៖ តើវេទិកាណាខ្លះ ដែលអនុញ្ញាតឱ្យគេអាចទិញ និងលក់ថូខិនទាំងនេះបានដោយងាយស្រួល ក្នុងតម្លៃសមរម្យពិតប្រាកដ?
ការសម្រេចលើរឿងនេះគឺផ្អែកលើកត្តាពីរយ៉ាង។ កត្តាទីមួយ គឺថ្លៃដើមនៃការជួញដូរ ពោលគឺជា
គម្លាតរវាងតម្លៃដែលអ្នកទិញត្រូវបង់ និងតម្លៃដែលអ្នកលក់ទទួលបាន។ គម្លាតកាន់តែតូច មានន័យថាការជួញដូរចំណាយអស់កាន់តែតិច។ កត្តាទីពីរ គឺចំនួនអ្នកទិញ និងអ្នកលក់ដែលមានជាប្រចាំ។ នៅពេលដែលមានអ្នកទិញ និងអ្នកលក់ច្រើន ការបញ្ជាទិញទំហំធំអាចធ្វើឡើងបាន ដោយមិនធ្វើឱ្យតម្លៃហក់ឡើង ឬធ្លាក់ចុះនោះទេ។
របាយការណ៍របស់ DeFiLlama បានវាស់វែងកត្តាទាំងពីរនេះ នៅលើទីផ្សារភាគហ៊ុនថូខិននីយកម្មចំនួនប្រាំ។ របាយការណ៍បានរកឃើញថាវេទិកា Bitget ដែលជាវេទិកាជួញដូរទ្រព្យសកម្មចម្រុះដ៏ធំបំផុតមួយក្នុងពិភពលោក មានគម្លាតរវាងតម្លៃទិញ និងតម្លៃលក់តូចជាងគេបំផុត ក្នុងចំណោមវេទិកាទាំងអស់ដែលបានធ្វើតេស្ត ពោលគឺតិចជាងមួយភាគមួយរយនៃមួយភាគរយ។ របាយការណ៍ក៏បានរកឃើញផងដែរថា វេទិកា Bitget មានអ្នកទិញ និងអ្នកលក់ដែលត្រៀមធ្វើប្រតិបត្តិការនៅតម្លៃល្អបំផុតដែលមាននៅលើទីផ្សារ ច្រើនជាងគេ។1 នៅក្នុងការធ្វើតេស្តទូលំទូលាយ ដែលគ្របដណ្តប់លើផលិតផលភាគហ៊ុន និងផលិតផលទំនិញ វេទិកានេះបាននាំមុខគេលើរង្វាស់តេស្ដភាគច្រើន។1
លោកស្រី Gracy Chen អគ្គនាយិកានៃវេទិកា Bitget បានមានប្រសាសន៍ឆ្លើយតបទៅនឹង
របាយការណ៍ស្រាវជ្រាវនេះថា៖ “ភាគហ៊ុនថូខិននីយកម្ម មានតម្លៃ ឬគុណភាពល្អកម្រិតណា គឺអាស្រ័យទៅលើទីផ្សារដែលនៅពីក្រោយភាគហ៊ុននោះ។ វិនិយោគិនមិនខ្វល់ថា ទ្រព្យសកម្មនោះត្រូវដាក់ជាកញ្ចប់តាមទម្រង់បែបណានោះទេ ប្រសិនបើពួកគេមិនអាចជួញដូរទ្រព្យទាំងនោះបានប្រកបដោយប្រសិទ្ធភាពនោះ។ ហេតុដូច្នេះហើយទើបសន្ទនីយភាព និងប្រសិទ្ធភាពនៃការប្រតិបត្តិការជួញដូរ គឺជាកត្តាសំខាន់…។ នៅពេលដែលទីផ្សារនេះកាន់តែរីកចម្រើន ទាំងនេះហើយគឺជាអ្វីដែលវិនិយោគិននឹងរំពឹងទុកកាន់តែខ្លាំង”។1
ក្រុមអ្នកស្រាវជ្រាវផ្ទាល់របស់ Bitget ក៏បានពិនិត្យមើលផងដែរអំពីរបៀបដែលអតិថិជនកំពុងប្រើប្រាស់ថូខិនទាំងនេះ។ កាលពីខែកក្កដា ឆ្នាំ២០២៦ លោក Ryan Lee ប្រធានអ្នកវិភាគនៅ Bitget Research បានរាយការណ៍ថា ផលិតផលភាគហ៊ុនថូខិននីយកម្មរបស់វេទិកានេះ មានទឹកប្រាក់របស់អតិថិជនដែលកំពុងកាន់កាប់ផលិតផលទាំងនេះ លើសពី ១០០ លានដុល្លារ ក្នុងរយៈពេលត្រឹមតែប្រាំសប្តាហ៍បន្ទាប់ពីការបើកសម្ពោធ។3 លោកក៏បានរកឃើញទៀតថា អតិថិជនបានជួញដូរថូខិនទាំងនេះញឹកញាប់ជាងចំនួនដែលបានកាន់កាប់ទុក ដោយតម្លៃសរុបនៃការជួញដូរគឺមានទឹកប្រាក់ប្រមាណជា ៦ ដងនៃតម្លៃទ្រព្យសកម្មដែលត្រូវបានកាន់កាប់ទុក។ តាមការវិភាគរបស់លោក ប្រជាជនកំពុងប្រើប្រាស់ថូខិនទាំងនេះជាឧបករណ៍ជួញដូរក្នុងរយៈពេលខ្លី ជាជាងការវិនិយោគរយៈពេលវែង។ តម្រូវការខ្លាំងជាងគេគឺទៅលើភាគហ៊ុនក្នុងក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតឈីបកុំព្យូទ័រ ដូចជាក្រុមហ៊ុន Nvidia, Cisco និង Tesla ជាដើម បានស្ដែងឱ្យឃើញពីការចាប់អារម្មណ៍កាន់តែខ្លាំងរបស់
វិនិយោគិនលើអាជីវកម្មផ្គត់ផ្គង់ហាដវែរសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។3
ការស្រាវជ្រាវដោយអ្នកខាងក្រៅផ្សេងទៀត ក៏បានរកឃើញប្រហាក់ប្រហែលគ្នានេះដែរទាក់ទងនឹងលក្ខខណ្ឌនៃការជួញដូរនេះ។ ក្រុមហ៊ុន CoinGlass ដែលជាក្រុមហ៊ុនទិន្នន័យទីផ្សារ បានចាត់ថ្នាក់ Bitget ថាឈរនៅលេខរៀងទី ២ ក្នុងចំណោមវេទិកាដែលខ្លួនបានតាមដាន សម្រាប់ភាពងាយស្រួលនៃការជួញដូរទ្រព្យសកម្មឌីជីថលសំខាន់ៗក្នុងទំហំដ៏ធំ នាអំឡុងពាក់កណ្តាល ដំបូងនៃឆ្នាំ២០២៦។4
និយ័តករកំពុងយកចិត្តទុកដាក់លើទីផ្សារនេះ ហើយកំពុងពិនិត្យយ៉ាងប្រុងប្រយ័ត្នចំពោះវិស័យនេះ។ នៅកម្ពុជា បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាស្តីពីទ្រព្យសកម្មឌីជីថល ដែលបានចេញផ្សាយក្នុងខែធ្នូ ឆ្នាំ២០២៤ បានបែងចែកទ្រព្យសកម្មទាំងនេះជាពីរក្រុម។ ថូខិនឌីជីថលដែលតំណាងឱ្យទ្រព្យសកម្មពិតប្រាកដ និងទ្រព្យសកម្មបែបប្រពៃណីដូចជាភាគហ៊ុនក្រុមហ៊ុន
ប័ណ្ណបំណុល ឬទំនិញ ត្រូវបានដាក់ក្នុងក្រុមមួយ ដោយមានលក្ខខណ្ឌលម្អិតដែលត្រូវតែបំពេញ
តាម។ ចំណែកឯទ្រព្យសកម្មឌីជីថលដែលមិនមានអ្វីធានានៅពីក្រោយ ត្រូវបានដាក់ក្នុងក្រុមមួយផ្សេងទៀត និងត្រូវស្ថិតក្រោមវិធានអនុវត្ត តឹងរ៉ឹងជាងប្រភេទទីមួយ។5
ទីផ្សារនេះនៅមានភាពក្មេងខ្ចីនៅឡើយ។ វានៅមិនទាន់បានឆ្លងកាត់តេស្តសាកល្បងពេញលេញនៃវដ្តតម្លៃឡើង និងចុះនៅឡើយទេ។ បច្ចេកវិទ្យាកំពុងបន្តផ្លាស់ប្តូរ ហើយវិធានការច្បាប់សម្រាប់
វិស័យនេះក៏កំពុងត្រូវបានរៀបចំឡើងនៅក្នុងបណ្ដាប្រទេសជាច្រើនផងដែរ។ ការស្រាវជ្រាវថ្មីៗ បានបង្ហាញថា ទីផ្សារកំពុងឈានចូលដល់ដំណាក់កាលមួយដែលមានការទាមទារកាន់តែខ្លាំង ពោលគឺជាដំណាក់កាលមួយដែលគុណភាពនៃការជួញដូរនៅពីក្រោយថូខិន មានសារៈសំខាន់ជាងភាពប្លែកថ្មីនៃគំនិតផ្តួចផ្តើម។
ពាក្យគន្លឹះសំខាន់ៗ
ថូខិននីយកម្ម (Tokenisation)
ការផ្លាស់ប្តូរកម្មសិទ្ធិនៃទ្រព្យសកម្មពិតប្រាកដ ដូចជាភាគហ៊ុនក្រុមហ៊ុនជាដើម ឱ្យទៅជាថូខិនឌីជីថលដែលត្រូវបានកត់ត្រានៅលើប្លុកឆេន។ ថូខិននេះត្រូវបានបង្កើតឡើងយោងទៅតាមតម្លៃនៃទ្រព្យសកម្មពិតប្រាកដនោះ។
ប្លុកឆេន (Blockchain) កំណត់ត្រាឌីជីថលរួមគ្នា ដែលត្រូវបានរក្សាទុកនៅលើកុំព្យូទ័រជាច្រើនក្នុងពេលតែមួយ និងត្រូវបានរចនាឡើងដើម្បីឱ្យការបញ្ចូលទិន្នន័យមានតម្លាភាព និងពិបាកកែប្រែ។
គម្លាតនៃការជួញដូរ (Trading gap / Spread) គម្លាតគ្នារវាងតម្លៃដែលអ្នកទិញត្រូវបង់ និងតម្លៃដែលអ្នកលក់ទទួលបានសម្រាប់ទ្រព្យសកម្មមួយ។ គម្លាតកាន់តែតូច មានន័យថាការជួញដូរចំណាយអស់កាន់តែតិច។
អ្នកទិញ និងអ្នកលក់ដែលមានជាប្រចាំ (Ready buyers and sellers / Liquidity)
ចំនួនមនុស្សដែលកំពុងរង់ចាំទិញ ឬលក់ក្នុងតម្លៃប្រហាក់ប្រហែលនឹងតម្លៃបច្ចុប្បន្ន។ កាលណាមានអ្នកទិញ និងអ្នកលក់កាន់តែច្រើន ការបញ្ជាទិញទំហំធំអាចធ្វើឡើងបាន ដោយមិនធ្វើឱ្យមានការប្រែប្រួលតម្លៃនោះទេ។
ចំណាំ៖ ការជួញដូរទ្រព្យសកម្មឌីជីថល គឺស្ថិតក្រោមបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ស្របតាមសារាចរណែនាំចេញដោយធនាគារជាតិនៃកម្ពុជា។ អ្នកអានគួរពិនិត្យបទប្បញ្ញត្តិក្នុងស្រុកដែលមានជាធរមាន និងស្វែងរកការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុឯករាជ្យ មុនពេលចូលរួមជាមួយវេទិកាទ្រព្យសកម្មឌីជីថលណាមួយ។


