សុនក ដែលស្មោះត្រង់នឹងម្ចាស់បានត្រូវម្ចាស់ជះទឹកពីលើរាងកាយ ហើយទុកឲ្យនៅក្រៅផ្ទះ ខណៈពេលសីតុណ្ហភាពត្រជាក់ដល់ទៅ -32 អង្សាC
ពេលក្រុមសង្គ្រោះទៅដល់សុនកនេះស្ថិតក្នុងស្ថានភាពលើកជើងខាងមុខម្ខាងឡើង ហាក់ដូចជាសុំជំនួយ គ្រាដែលខ្លួនប្រាណរបស់វាបានក្លាយជាដុំទឹកកកនៅក្បែរផ្លូវមួយនៅ Yakutsk ប្រទេសរុស្ស៊ី ។
ក្រុមសង្គ្រោះបានបំបែកដុំទឹកកកចេញ ហើយបញ្ជូនវាទៅមន្ទីរពេទ្យសត្វ សោកស្តាយណាស់ដែលអ្វីៗបានហួសពេល សុនកមួយក្បាលនេះលែងមានដង្ហើមហើយ។
អ្នកស័គ្រចិត្តជួយសង្គ្រោះម្នាក់និយាយថា “ខ្ញុំនឹងគ្មានពេលណានឹងអាចបំភ្លេចបាននូវកែវភ្នែករបស់វា។ វាហាក់ដូចជាយល់ដឹងពីអ្វីៗកំពុងប្រព្រឹត្តទៅយ៉ាងណា ហើយប្រឹងស្ទុះចេញពីចង្កូមមច្ចុរាជ”។
ក្រោយពីរឿងរ៉ាវបានទម្លាយចេញតាមបណ្តាញសង្គមអ្នកស្រឡាញ់សត្វបានប្រមូលហេត្ថលេខាពីមនុស្ស១ម៉ឺននាក់ ដើម្បីដាក់ញ្ញតិទៅកាន់តំណាងរាស្ត្រ Sergey Boyarsky នៅមូស្គូ ដោយសំណូមពរឲ្យគាត់អន្តរាគមន៍កាត់ទោសម្ចាស់ឆ្កែដ៏ឃោរឃៅម្នាក់នោះ៕ ដោយ ៖ សូយន