គប្បីចងចាំថា ៖ ពុំមែនគ្រប់ពពួកសត្វរស់នៅក្នុងធម្មជាតិសុទ្ធសឹងអាចយកមកចិញ្ចឹមបានទេណាបងប្អូន។ ជាឧទាហរណ៍ករណីថ្មីៗនេះកើតឡើងនៅប្រទេសថៃ ដែលចាប់ថ្លាន់យ៉ាងធំ១ក្បាល មកចិញ្ចឹមគាត់ពុំបានដឹងថា វាកំពុងតែ…ឃ្លានណាស់!។
Sawan Tabklai អាយុ៥៥ឆ្នាំ ប៉ុន្មានថ្ងៃមុននេះ ទើបចាប់បានថ្លាន់១ក្បាលប្រវែងជាង ៦m នៅជិតផ្ទះរបស់ខ្លួន នាខេត្ត Sukothai ប្រទេសថៃ។ Sawan បានដាក់វាក្នុងកែវធំមួយដើម្បីទុកចិញ្ចឹម។ ប៉ុន្តែវាបានលូនមកក្រៅ។
គ្រាន់តែរួចពីកែវភ្លាម ថ្លាន់តិរច្ឆាននេះបានលូនសំដៅខាំ Sawan ដែលកំពុងដេក ហើយរិតកទាល់តែស្លាប់។ តាមអ្នកជំនាញការនោះ ថ្លាន់នេះពិតជាកំពុងឃ្លានចំណីខ្លាំងណាស់។
បងស្រីរបស់Sawan ឈ្មោះ Pilada បានឮសម្រែកហៅជួយរបស់ប្អូនក៏ស្ទុះមកកាន់កន្លែងកើតហេតុ។ នៅទីនេះគាត់ឃើញប្អូនប្រុសរបស់ខ្លួនកំពុងវក់វីដោយថប់ដង្ហើម។ គាត់ប្រើគ្រប់វិធីតែពុំអាចទាញវាចេញបាន ទើបទៅហៅគេឲ្យជួយ។
វីរៈសេនីយ៍ត្រី Surapong Salasit ពោលថា “ខ្ញុំគិតថា ជនរងគ្រោះស្លាប់ព្រោះរងការវាយប្រហារពីថ្លាន់១ក្បាលកំពុងស្រេកឃ្លានចំណី” បងស្រីជនរងគ្រោះក៏ពុំដឹងថា ហេតុអ្វីប្អូនរបស់ខ្លួនបែរជាយកសត្វនេះមកចិញ្ចឹមដែរ៕ ដោយ ៖ អាទិត្យ