Sunday, April 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បន្ត​លូតលាស់​យ៉ាង​ស្វាហាប់ ដោយ​មាន​បរិស្ថាន អំណោយផល ទូ​ទាំង​សកលលោក ជួយ​ទ្រទ្រង់​មួយ​ផ្នែក​ធំ​ផង​

spot_img

​ភ្នំពេញ ​៖ ក្នុងអំឡុង​កន្លះ​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៨ កំណើន​នៃ​ការនាំ​ចេញ​ផលិតផល សំលៀក​បំពាក់ បន្ត​សម្រេចបាន​កំណើន​ខ្ពស់ ជា​លើក​ទី​ពីរ​ក្នុង​ពីរ​ឆ្នាំ​ជាប់​គ្នា​។ ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ប្រាក់​បញ្ញើ​របស់​ផ្នែក​ឯកជន មាន​កំណើន​១៤,៣​ភាគរយ និង​២២,៤ ភាគរយ (​មួយ​ឆ្នាំ​លើ​មួយឆ្នាំ​) រៀងៗ​ខ្លួន​។

សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​កើន​ត្រឹម​កម្រិត ៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ ប្រៀប​ទៅ​នឹង​៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៧ ឈរ​លើ​ទស្សនៈ​សុទិដ្ឋិនិយម​របស់​វិនិយោគិន និង​ការកើនឡើង​ចំណាយ​របស់​រដ្ឋាភិបាល​។

និន្នាការ​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​ភាពក្រីក្រ​បន្ត​ធ្លាក់ចុះ​ថែមទៀត​។ ប៉ុន្តែ ការកើនឡើង​នៃ​ឱនភាព​សារពើពន្ធ និង​ការខូចខាត បន្ទាប់បន្សំ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​សកល ជា​ហានិភ័យ​ចំពោះ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច របស់​កម្ពុជា ទៅ​ថ្ងៃមុខ​។

​នេះ​បើ​យោងតាម​របាយការណ៍​សេដ្ឋកិច្ច ប្រចាំ​តំបន់​ចុងក្រោយ របស់​ធនាគារ​ពិភពលោក ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ ២០១៨ ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក បានឲ្យដឹងថា កំណើនសេដ្ឋកិច្ច​នៅ​តែ​បន្ត​មាន​ភាពរឹងមាំ ជំរុញ​មួយផ្នែកធំ​ដោយសារ​តម្រូវការ​នៅ​ក្រៅប្រទេស​។ ការនាំចេញ​សំលៀក​បំពាក់ ទំនិញ​សម្រាប់​ការធ្វើដំណើរ និង​ផលិតផល​ស្បែកជើង កើន​បាន ១៦,២​ភាគរយ (​មួយ​ឆ្នាំ​លើ​មួយឆ្នាំ​) ក្នុងអំឡុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨ ” ជា​កំណើន​ពីរ​ឆ្នាំ​ជាប់​គ្នា​” គឺ​កើន​ពី​៨,៣​ភាគរយ នៅ​ចុងឆ្នាំ​២០១៧​។ ស្របគ្នា​ជាមួយ​និន្នាការ​នេះ​ដែរ ការនាំ​ចូល​ក្រណាត់ ដែល​ជា​ធាតុ​ចូល​ចម្បង សម្រាប់​ផលិត​សំលៀក​បំពាក់ កើន ៣៧,១​ភាគរយ ក្នុងអំឡុង​ប្រាំមួយ​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​កំណើន​បី​ឆ្នាំ​ជាប់​គ្នា​។ ក្នុងអំឡុង​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះដែរ ការមកដល់​ភ្ញៀវទេសចរ​កើន​ដល់ ៣​លាន​នាក់​។

តួលេខ​នេះ​តំណាង​ឱ្យ​កំណើន ១៣,៦​ភាគរយ (​មួយ​ឆ្នាំ​លើ​មួយឆ្នាំ​) ប្រៀបធៀប​នឹង​កំណើន ១១,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៧ ក្រោម​សម្ទុះ​កំណើន​ខ្លាំង នៃ​ការ​មក​ដល់​តាម​ជើង​អាកាស របស់​ទេសចរ​មកពី​ប្រទេស​ចិន​។

លំហូរ​ចូល​មូលធន​នៅតែ​បន្ត​កើន ហើយ​ជញ្ជីងពាណិជ្ជកម្ម​នៅ​មាន​ស្ថេរភាព​។ ឱនភាព​គណនី​ចរន្ត​រីក​ធំ​បន្តិច​ក្នុងអំឡុង​ពាក់កណ្តាល​ទីមួយ​នៃ​ឆ្នាំ​២០១៨ ប៉ុន្តែ​ត្រូវបាន​បំពេញ​ហិរញ្ញវត្ថុ​មកវិញ ដោយ​លំហូរ​ចូល​របស់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)​។ ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​នៅ​តែ​បន្ត​រក្សា​ភាពរឹងមាំ​ដដែល ហើយ​ប្រាក់​តម្កល់​របស់​ផ្នែក​ឯកជន ភាគច្រើន​ជា​ដុល្លារ​អាមេរិក កើន​២២,៤​ភាគ​រយ (​ឆ្នាំ​លើ​ឆ្នាំ​) គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​២០១៨​។ ធន​បម្រុង​ដុល​អន្តរជាតិ​កើន​ដល់ ៩​ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​សមមូល​ទៅ​នឹង​ប្រហែល​រយៈពេល​៦​ខែ​នៃ​តម្លៃ​នៃ​ការ​នាំចូល​។ រូបិយ​បណ្ណ​ប្រាក់រៀល ដែល​ត្រូវបាន​ក្រិត​ទៅតាម​ប្រាក់​ដុល្លារ​ដោយសារ​តែ​ដុល្លារ​រូបនីយកម្ម​ខ្លាំងពេករ​បស់​សេដ្ឋកិច្ច នៅ​រក្សា​លំនឹង នៅ​ក្នុង​អត្រា​ប្តូរប្រាក់ ៤០៦៣​រៀល​ក្នុង​មួយ​ដុល្លារ គិត​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ​២០១៨ ប្រៀប​ទៅ​នឹង ៤០៣៧​រៀល​ក្នុង​មួយ​ដុល្លារ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​។

​ប្រភព​ដដែល បាន​បន្តថា លំហូរ​ចូល​ការវិនិយោគ​ពី​បរទេស​ផ្ទាល់​ធំៗ បន្ត​ធ្វើ​ជា​គ្រឹះ​ទ្រទ្រង់​ដល់​សកម្មភាព​អភិវឌ្ឍន៍​សំណង់​។

ការវិនិយោគ​ពី​បរទេស​ផ្ទាល់ ត្រូវ​បាន​ប្រមាណ​ឃើញថា បាន​កើន​ជិត​១៤,៣​ភាគរយ (​ឆ្នាំ​លើ​ឆ្នាំ​) ក្នុងអំឡុង​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​។ ជាង​ពាក់កណ្តាល​នៃ​ការហូរចូល​ទឹកប្រាក់​វិនិយោគ​ក្នុង​ផ្នែក​នេះ គឺ​មកពី​ប្រទេស​ចិន ហើយ​វា​ត្រូវបាន​តម្រង់ទិស​ទៅលើ​ការអភិវឌ្ឍ​សំណង់ អគារ​ពាណិជ្ជកម្ម និង​អគារ​ស្នាក់នៅ ព្រមទាំង មួយ​ផ្នែក​តូច​ណាមួយ​នោះ ទៅលើ​ផ្នែក​ផលិតកម្ម និង​កសិកម្ម​។

ចំណុច​គោលដៅ​ទាក់ទាញ​ខ្លាំង ដែល​កំពុង​លេចធ្លោ​ក្នុង​កំណើន​នៃ​វិស័យ​នេះ រួមមាន​ទី​រួម​ខេត្ត​ព្រះសីហនុ ដែល​ទឹកប្រាក់​នៃ​ការ​វិនិយោគ​បរទេស​ផ្ទាល់ មានការ​អនុម័ត​រួច មាន​ចំនួន​១២៦​លាន​ដុល្លារ​អាមេរិក គ្រាន់តែ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨ តែប៉ុណ្ណោះ​។​

​កំណើន​ឥណទាន​មាន​ភាព​ស្រាកស្រាន្ត​បន្តិច ខណៈ​ដែល​តម្រូវការ​ក្នុងស្រុក​បាន​កញ្ជ្រោល​ឡើង ដែល​ជា​កម្លាំង​រុញ​ដល់​សកម្មភាព​សេដ្ឋកិច្ច​។ ខណៈ​ដែល​កំណើន​ឥណទាន​ក្នុងស្រុក​បង្អន់ល្បឿន​បន្តិច​មក​នៅត្រឹម ១៧,៤​ភាគរយ (​មួយ​ឆ្នាំ​លើ​មួយឆ្នាំ​) ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨ មួយ​ផ្នែក​ដោយសារតែ​ការដាក់​ឲ្យ​អនុវត្តអ​ត្រា​ការប្រាក់​ពិ​ដាន តម្រូវការ​ក្នុងស្រុក​បាន​ស្ទុះ​ឡើង​។ ការនាំ​ចូល​យានយន្ត និង​ដែកថែប ដែល​ស្ទង់​ដឹង​អំពី​ការប្រើប្រាស់ និង​សំណង់​ក្នុងស្រុក បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយ​កើន​ជិត ៨១,៤​ភាគរយ និង ៥០​ភាគរយ នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨ រៀងៗ​ខ្លួន​។ ការកើនឡើង​ថ្លៃ​ម្ហូបអាហារ និង​សេវា​ទឹក​ភ្លើង បាន​រុញ​អតិផរណា​ឡើង​ទៀត ធ្វើឱ្យ​វា​កើន​ដល់ ២,៩​ភាគរយ (​ឆ្នាំ​លើ​ឆ្នាំ​) ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨ ពី​២,២​ភាគរយ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧​។

​ការ​រើប​ឡើងវិញ​ផ្នែផ​លិត​កម្មវិស័យ​កសិកម្ម ទំនង​ជា​បាន​ជួយ​ទប់​ការធ្វើ​ចំណាកស្រុក​ចេញ​ក្រៅ​។ តម្លៃ​ទាប​របស់​ផលិតផល​កសិកម្ម និង​ឥទ្ធិពល​អាក្រក់​របស់​ផ្នែក​ឧតុនិយម (​ដូច​ជា​ព្រឹត្តិការណ៍​អាកាសធាតុ អ៊ែល​នីញ៉ូ​) ក្នុង​អំឡុង​ឆ្នាំ​២០១៤ និង​២០១៥ បាន​នាំឱ្យ​ការធ្វើ​ចំណាកស្រុក​កើនឡើង​ខ្ពស់​។ ការ​រើប​ឡើង​វិញ​របស់​ផលិតកម្ម​កសិកម្ម​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧ អមដោយ​ទស្សនវិស័យ​សេដ្ឋកិច្ច​ប្រសើរ​ជាង​មុន​ផង ត្រូវបាន​គេ​ជឿ​ថា​បាន​រួមចំណែក​ធ្វើឱ្យ ពលករ​ខ្លះ​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ ទន្ទឹម​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់​ផ្ញើ​ពី​ក្រៅ​របស់​ពលករ ផង​។

​ការ​ប្រមើល​អនាគត គឺ​ផ្អែក​លើ​មូលដ្ឋាន​​នៃ​សកម្មភាព នាំចេញ​ដែល​មាន​ភាពប្រសើរ ជាង​ការរំពឹងទុក ការកើនឡើង​ក្នុង​តម្រូវការ​ប្រើ​ប្រាស់ និង​ទស្សនៈ​សុទិដ្ឋិនិយម​របស់​វិនិយោគិន​ផង ការ​ប្រមើល​កំណើន​ត្រូវបាន​សើរើ​កែ​តម្រូវ​ឱ្យ​ខ្ពស់​វិញ​។ លើ​ការ​ទ្រទ្រង់​ដោយ​ការនាំចេញ និង​ការចំណាយ​របស់​រដ្ឋាភិបាល កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​រំពឹងទុក​ថា​នឹង​បង្កើនល្បឿន​បន្តិចទៀត រហូត​ដល់​ទៅ ៧​ភាគរយ នៅក្នុង​ឆ្នាំ​២០១៨​នេះ ប្រៀប​ទៅ​នឹង ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៧ (​តួលេខ​កែតម្រូវ​ផ្លូវការ​)​។ ដោយសារ​តម្រូវការ​ប្រើ​ប្រាស់​លើ​សកលលោក​ឡើងដ​ល់​កំ​ពូ​ល​ក្នុង​ឆ្នាំនេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹងទុក​ថា​នឹង​នៅ​រក្សា​ភាពស្វាហាប់​ដដែល មុន​នឹង​ថមថយ​បន្តិច​មក​នៅ ៦,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។ កំណើន​សេដ្ឋកិច្ច​ខ្លាំង ត្រូវបាន​រំពឹងទុក​ថា​នឹង​នាំឱ្យ​មាន​ការធ្លាក់ចុះ​នៃ​ភាពក្រីក្រ​បន្តទៀត​។

​គោលនយោបាយ​វិត្ថា​រកម្ម​សារពើពន្ធ (​បង្កើន​ការចំណាយ​) បាន​ពង្រឹង​មូលដ្ឋាន​ទ្រទ្រង់​ដល់​ការប្រើប្រាស់​។ នាំមុខ​ដោយ​ផ្នែក​បៀវត្ស និង​ការវិនិយោគ​សាធារណៈ ការចំណាយ​សាធារណៈ ត្រូវបាន​គ្រោង​ថវិកា​ឱ្យ​កើន​គួរ​ឱ្យ​កត់​ស​ម្កាល់​ក្នុង​ឆ្នាំ​២០១៨ រហូតដល់​ទៅ ២៤,៦​​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) កើន​ពី ២២,៧​ភាគរយ ក្នុង​ឆ្នាំ​២០១៧​។ ដូច្នេះ ឱនភាព​សារពើពន្ធ​រួម (​រាប់​ទាំង​ជំនួយ​ឥត​សំណង​ផង​) ត្រូវបាន​រំពឹងទុក​ថា​នឹង​រីក​ធំ​ដល់​ទៅ ៤,២​ភាគរយ ក្នុង​ឆ្នាំ​២០១៨ កើន​ពី​១,៦​ភាគរយ ក្នុង​ឆ្នាំ​២០១៧​។ ទ្រនាប់​សារពើពន្ធ​ក្នុង​ទម្រង់​ជា​ទុន​តម្កល់​របស់​រដ្ឋាភិបាល​នៅ​ក្រាស់ក្រែល​ដែរ មាន​ប្រហែលជា​១៣​ភាគរយ​នៃ​ផ​.​ស​.​ស គិត​ត្រឹម​ពាក់​កណ្តាល​​ឆ្នាំ​២០១៨​។ កម្រិត​តានតឹង​ផ្នែក​បំណុល​របស់​កម្ពុជា​នៅ​ទាប​នៅឡើយ ​បើ​យោង​តាម​​ការវិភាគ​និរន្តរភាព​បំណុល​ដោយ​ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (2017 WB/IMF Debt Sustainability Analysis) ឆ្នាំ​២០១៧​។

ហានិភ័យ និង​បញ្ហា​ប្រឈម​គឺ ហានិភ័យ​ធំជាងគេ​ចេញមក​ពី​លទ្ធិ​ការពារ​និយម​ដែល​កំពុង​តែ​លេចធ្លោ​ឡើង និង​ការសើរើ​ដែល​អាច​កើតមាន ចំពោះ​ភាពអនុគ្រោះ​របស់​កម្ពុជា ក្នុង​ការទទួល​បាន​លទ្ធភាព ចូល​ទៅ​កាន់​ទីផ្សារ​នៃ​បណ្តា​សេដ្ឋកិច្ច​ជឿនលឿន​។

ការដំឡើង​តារាង​វាយ​ពន្ធ​នៅក្នុង​បណ្តា​សេដ្ឋកិច្ច​ជឿនលឿន នឹង​ជះ​ឥទ្ធិពល​ទៅលើ​កម្ពុជា​ដោយ​ប្រយោល​តែប៉ុណ្ណោះ​។ ម្យ៉ាង អាចនឹង​មាន​សក្តានុពល​វិជ្ជមាន​ក្នុង​ផ្នែក​ពាណិជ្ជកម្ម និង​ការ​បង្វែរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន នៅក្នុង​រយៈពេល​ខ្លី​ណាមួយ​។ ប៉ុន្តែ ផ្ទុយទៅវិញ សង្គ្រាម​ពាណិជ្ជកម្ម​នឹង​បង្ក​ភាព​បន្ទុច​បង្អាក់​ដល់​ខ្សែចង្វាក់​តម្លៃសកល នឹង​ធ្វើ​ឱ្យ​វិនិយោគិន​ធ្លាក់​ទឹកចិត្ត ដែល​ជះ​ផលប៉ះពាល់​អាក្រក់​មកលើ​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត​ដែល​តម្រង់ទិស​សេដ្ឋកិច្ច​ទៅរក​ការនាំចេញ​។

ការស្រុតចុះ​គំហុក​ណាមួយ​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​អាច​ធ្វើ​ឱ្យ​ធ្លាក់​ទឹក​ចិត្តខ្លាំង ក្នុង​ទស្សនវិស័យ​ស្តីពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ក្នុង​សេណារីយោ​ដែល​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​គំហុក​ខ្លាំង កម្ពុជា​នឹងរង​នូវ​ការធ្លាក់ចុះ​នៃ​ចំនួន​មកដល់​របស់​ភ្ញៀវទេសចរ និង​ការធ្លាក់ចុះ​វិនិយោគ​បរទេស​ផ្ទាល់ ធ្វើឱ្យមាន​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច​។ ម្យ៉ាងវិញទៀត ឥទ្ធិពល​តាម​រយៈ​ច្រក​ពាណិជ្ជកម្ម​នឹង​ស្ងប់​ទៅ​វិញ ដោយសារ​តែ​ការពឹង​អាស្រ័យ​ទាប​ទៅលើ​ប្រទេស​ចិន ថា​ជា​គោលដៅ​មួយ​សម្រាប់​ការនាំចេញ​។ យ៉ាងណាក៏ដោយ ជា​ការ​សំខាន់​ដែល​ត្រូវ​កត់​សម្គាល់​ទុក​ថា នៅក្នុង​បរិបទ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​មិនទាន់​ស៊ីជម្រៅ​ខ្លាំង ប្រទេស​កម្ពុជា​ហាក់ដូចជា​ប្រឈម​តិច​តួច​ណាស់ ទៅនឹង​លក្ខខណ្ឌ​ចុះ​ដុនដាប​ផ្នែក​ហិរញ្ញវត្ថុ​សកលលោក និង​ភាព​ឆាប់​ប្រែប្រួល​ក្នុង​ទីផ្សារ​មូលធន បើ​ប្រៀប​ជាមួយនឹង​ប្រទេស​ជិតខាង​ខ្លួន​។

​ដើម្បី​រក្សា​ឱ្យបាន​កំណើន​រឹងមាំ​ក្នុង​រយៈពេល​មធ្យម ប្រទេស​កម្ពុជា ចាំបាច់​ត្រូវ​កៀរគរ​ការ​សន្សំសំចៃ ក្នុងស្រុក ដើម្បី​ជំរុញ​ការ​វិនិ​យោគ​ថែមទៀត​។ កម្ពុជា​នៅ​យឺត​ជាង​គេ​នៅឡើយ​ក្នុង​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក កាលណា​គេ​និយាយ​អំពី​គុណភាព​របស់​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​នៅ​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយ និង​ហិរញ្ញប្បទាន​ពី​បរទេស ដើម្បី​សាងសង់​បណ្តាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ខ្លួន​។ ការ​ពូ​នគរ​ទុន​មូលធន​ជារួម ដែល​ស្ថិតនៅក្រោម​២០​ភាគរយ​នៃ​ផ​.​ស​.​ស ក្នុង​ប៉ុន្មាន​ឆ្នាំនេះ នៅ​មាន​ល្បឿន​យឺត​ជា​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម ឬ​ថៃ នៅឡើយ​។ ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ជួប​ឧបសគ្គ មួយ​ផ្នែក​ណា​នោះ ដោយសារ​តែ​ប្រាក់​សន្សំ​ក្នុងស្រុក​មាន​តិចពេក​។ ដើម្បី​រក្សា​ឱ្យបាន​កំណើន​សេដ្ឋកិច្ច​លឿន និង​បន្ថយ​ការ​ពឹងពាក់​ខ្លាំង​ហួសហេតុ​ទៅលើ​មូលធន​មកពី​ក្រៅ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការ​សន្សំ និង​ការវិនិយោគ​ក្នុងស្រុក រាប់​ទាំង​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ហិរញ្ញវត្ថុ ការអភិវឌ្ឍ​ទីផ្សារ​បំណុល​ក្នុងស្រុក និង​ការពង្រឹង​ការអនុវត្ត​គ្រប់គ្រង​លើ​ការ​វិនិយោគសាធារណៈ ថែម​ទៀត​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×