Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំបុក​ក្រុមចោរ ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរណ៍ ក្នុង​ក្រុង​សៀមរាប​

​សៀមរាប​៖​ក្រុមចោរ ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរណ៍ មួយ​សំបុក ដ៏​សកម្ម មកពី​រាជធានី​ភ្នំពេញ ស​ង្ងំ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បង្ក្រាប កាល​វេលា​ពីថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៧ ត្រង់ចំណុច​ទំនប់​អញ្ចាញ ភូមិ អញ្ចាញ សង្កាត់ នគរធំ ក្រុង​/​ខេត្តសៀមរាប។​

​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ឆក់ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ២ នាក់ ៖ ជនសង្ស័យ​ទី​១/​ឈ្មោះ​ជា លាង​គី ភេទ​ប្រុស​18 ឆ្នាំ​រស់នៅ​ភូមិ​អូរអណ្ដូង​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បា​អំពៅ​រាជធានី​ភ្នំពេញ​ជា​អ្នកបើកបរ និង​ជនសង្ស័យ​ទី​២)​ឈ្មោះ​សោ ដា​ណេ ភេទ​ប្រុស​អាយុ​18 ឆ្នាំ​រស់នៅ​ភូមិ​ព្រែ​កទារ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកជិះ​ពីក្រោយ លើ​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA DREAM ពណ៌ ខ្មៅ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​។ ជនរងគ្រោះ​ឈ្មោះ CHAN JONATHAN YIU LOON ភេទ ប្រុស កើត​ឆ្នាំ​១៩៨៨ ជនជាតិ អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ ៥២៦៤៣២៤៦០ និង​ឈ្មោះ KAN SUK KWAN ភេទ​ស្រី កើត​ឆ្នាំ ១៩៨៨ ជនជាតិ អង់គ្លេស កាន់​លិខិតឆ្លងដែន ៨០១០២៤៥០៦ ។​ជនបរទេស​ទាំងពីរ​នាក់​នេះ​ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​បន្ទប់​លេខ ០៦២ សណ្ឋាគារ​ជា​ថា​តា​។ ការបាត់បង់​រួមមាន ៖ មួក​តើ​ប​ពណ៌​ទឹកប៊ិច​ចំនួន​១ ឧបករណ៍​សាក​ថ្ម​ទូរស័ព្ទ​ចំនួន​១​គ្រឿង ទូ​ស័ព្ទ​ម៉ាក​SumSung GalaxySG ចំនួន​១​គ្រឿង Visa Card ចំនួន​១​សន្លឹក កែវ​សម្រាប់ ថែរក្សា​ភ្នែក​ចំនួន​៤ ខ្សែដៃ​លោហធាតុ ពណ៌​ទឹកប្រាក់ ចំនួន​១ ថ្នាំ​បាញ់​ខ្លួន​បុរស +​ឡេ​លាប​ខ្លួន ការពារ​កំដៅថ្ងៃ រូបី​យ​ប័ណ្ណ​ចំនួន​២៨​ដុល្លា​+​ប្រាក់រៀល ២៨០០៛​។​

​ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ​បានធ្វើការ​គេចខ្លួន តាមផ្លូវ​៦០​ម៉ែត្រ​ឆ្ពោះទៅ​បរិវេណ​តំបន់​ប្រាសាទ ខ​ណះ​ដែល​កំលាំង​ផ្នែក​អន្តរ​គម​ន៍​និង​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគ​ធំ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កំពុងធ្វើការ ល្បាត​ក្នុង​មូលដ្ឋាន ហើយ​បានឃើញ​សកម្មភាពរ​បស់ជនស​ង្ស័​យ ក៏បាន​ធ្វើការ​តាម​ប្រដេញ​ជនសង្ស័យ ទៅដល់​ចំណុច​ខាងមុខ​សាលាសង្កាត់​នគរធំ ជនសង្ស័យ​បាន​ទំលាក់​កាបូប​របស់​ជនរងគ្រោះ​ចោល ហើយ​បន្ត​គេចខ្លួន ទៅដល់​ចំណុច​ខាងកើត ប្រាសាទតាព្រហ្ម ជនសង្ស័យ​បាន ផ្តួល​ម៉ូតូ​ចោល រត់​ចូល​ព្រៃ ។​ដោយមាន​ការចូលរួម​សហ​ការណ៍​ល្អ ពី​នគរបាល​ការពារ​បេតិកភណ្ឌ ក៏ដូចជា​បងប្អូន ប្រជា​ការពារ​ភូមិ ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ព្យាយាម រត់គេចខ្លួន​ត្រូវបាន​កំលាំងចម្រុះ ធ្វើការ​ឃាត់ខ្លួន​បាន នៅក្នុង​ព្រៃ​បរិវេណ​ខាងលិច ប្រាសាទតាព្រហ្ម និង​បាន​បញ្ជូនមក​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ធ្វើការ សាកសួរ​។ វត្ថុតាង​ដកហូត​បាន​​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ​1KG-7188 កាបូប​របស់​ជនរងគ្រោះ​ចំនួន​១ ពណ៌​ប្រផេះ​។​

​ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក វរសេនីយ៍ឯក​ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ណែនាំ​អោយ​បើក​ការស្រាវជ្រាវ​ស៉ើ​ប​អង្កេត​អោយដល់​ឬ​សគល់ ។​

​កំលាំង​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល ក្រុង​សៀមរាប​និង​លោក​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ ដោយមាន​ការសហការ​ណ៍​ល្អ ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានធ្វើការ សាកសួរ​ជនសង្ស័យ និង​បន្ត​នីតិវិធី រហូត​ឈានដល់​ធ្វើការ​ឃាត់ ខ្លួន​បាន​បក្សពួក​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត នាំមក​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ធ្វើការ​សាកសួរ​។​

ជនសង្ស័យ​៤​នាក់​បន្ថែម​ដែល​ត្រូវ​នាំខ្លួន​មក​ធ្វើការ​សាកសួរ ទី​១/​ឈ្មោះ ព្រឿ​ន សុ​ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាចកណ្តាល ខេត្តកណ្តាល​(​ជា​ចារី​និង​មេក្លោង​) ទី​២/​ឈ្មោះ ម៉ៅ ចាន់ថា​វី ភេទ​ស្រី អាយុ​២១​ឆ្នាំ ភូមិ​អំពិល សង្កាត់​ទន្លេរ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ជា​ចារី​និង​មេខ្លោង​) ទី​៣/​ឈ្មោះ ទេព ស្រី​និ​ច ភេទ​ស្រី អាយុ​២០​ឆ្នាំ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​(​អ្នកសមគំនិត​) ទី​៤/​ឈ្មោះ ម៉ៅ សុ​បញ្ញា ភេទ​ស្រី អាយុ​២០​ឆ្នាំ​ភូមិ​ដើម​គរ ខណ្ឌ​ជ្រោយចង្វា រាជធានី ភ្នំពេញ​(​អ្នកសមគំនិត​) ដោយបាន​វត្ថុតាង​ដកហូត​បន្ថែម Laptop ម៉ាក Apple ចំនួន​១​គ្រឿង ចិញ្ចៀន​លោហធាតុ​ពណ៌​ស ចំនួន​៦​វង់ វិទ្យុទាក់ទង​ប្រភេទ​អាយ​ឌី ម៉ាក​Motorola ចំនួន​១​គ្រឿង វ៉ែនតា​ចំនួន​៣​គ្រឿង ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ​1FA-4711 កាបូបស្ពាយ​ចំហៀង​ពណ៌​ក្រហម​ចំនួន​១ សៀវភៅ​លិខិតឆ្លងដែន ចំនួន​១​ក្បាល ប្រាក់​កាក់​អង់គ្លេស​ចំនួន​១២០​ផោន លុយ​អឺរ៉ូ ចំនួន​៥​អឺរ៉ូ លុយ​ម៉ាឡេស៊ី​ចំនួន​៥RM លុយ​មី​យ៉ាន់​ម៉ា ចំនួន​២១៣៥០kyat​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កន្លងមក​ក្រុម​ខ្លួន បានធ្វើ​សកម្មភាព ឆក់​កាបូប​និង​ទូរស័ព្ទ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប បាន​ចំនួន​៥​លើក និង​ចំនួន​៣​លើក​នៅ​រាជធានី​ភ្នំពេញ ។​

​យោងតាម​ចំលើយសារភាព ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ តាម​និតិ​វិធី​ច្បាប់​។ ចំណែករ​ណី​ផ្សេងទៀត និង​បញ្ចូនទៅ​កាន់​តុលាការ​បន្ថែមទៀត នាពេល​ក្រោយ​ផងដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

  

×