Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយថ្ងៃៗ “កំពូលគ្រូ” ទាំងនេះត្រូវចំណាយពេល ៣ម៉ោង ឆ្លងអូរជ្រោះ ១៤ ដើម្បីនាំ “អក្សរ” ឲ្យក្មេងៗនៅតំបន់ព្រៃភ្នំ… (វីដេអូ)

spot_img

ទោះជានៅទីណា ប្រទេសណាក៏ដោយ ក៏សកម្មភាព “នាំអក្សរ” បែបនេះទៅឲ្យក្មេងៗ​ទាម​ទារ​អក្សរ​ទាំង​នោះ​ត្រូវ​មាន​ឧត្តមគតិ​ខ្ទង់​ខ្ពស់​ណាស់។

កំពូលគ្រូទាំងនោះ តែងបណ្តែតខ្លួនខ្ចីខ្សែទឹកចម្លងទៅត្រើយម្ខាង ។

នោះគឺជាក្រុមគ្រូបង្រៀននៅតំបន់ព្រៃភ្នំដាច់ស្រយាល ប្រទេសហ្វីលីពីន ដែលក្នុង១ថ្ងៃៗ ត្រូវចំណាយពេលវេលាដល់ទៅ ៣ម៉ោង ឆ្លងកាត់ការលំបាកគំរាមកំហែងដល់ជីវិត ដើម្បីបេសកកម្ម “ដឹកជញ្ជូនអក្សរ” ទៅដល់សាលារៀន Libacao តំបន់ Aklan ។

រៀងរាល់ពេលព្រឹកក្រុមគ្រូបង្រៀននេះ ត្រូវភ្ញាក់ពីម៉ោង ៥ព្រឹក រួចធ្វើដំណើរតាមឡានក្រុង ២ម៉ោង ។ បន្ទាប់មកបន្តដំណើរតាមម៉ូតូរហូតដល់ជើងភ្នំ ។ ចាមពីនោះទៅគឺជាដំណើរថ្មើរជើងឆ្លងកាត់អូរ ជ្រោះ ដើម្បីទៅកាន់សាលា ។

សកម្មភាពឆ្លងជ្រោះទៅកាន់សាលា

ប៉ុន្តែនៅពេលភ្លៀងធ្លាក់ខ្លាំងនោះពិតជាគ្រោះថ្នាក់ ។ ពួកគេយករបស់របរសំខាន់ៗដាក់ក្នុងថង់កៅស៊ូចងជិត រួចឱបវា “ខ្ចីខ្សែទឹក” ឆ្លងទៅត្រើយម្ខាង ។

នេះជាជ្រោះទី ៩ ក្នុងចំណោមជ្រោះអូរទាំងអស់ ១៤។

ពុំមែនមានតែលោកគ្រូទេ គឺមានទាំងអ្នកគ្រូដ៏ “ក្លាហាន” ផងដែរ ។ អ្នកគ្រូម្នាក់ឈ្មោះ Raguel ពោលថា ៖ “ដំបូងឡើយ ពេលទើបមកដល់ជើងរបស់ខ្ញុំឈឺខ្លាំងណាស់ តែអ្វីដែលខ្ញុំអាចធ្វើបាននោះគឺលួចយំនៅពេលយប់ប៉ុណ្ណោះ ពេលថ្ងៃពួកយើងត្រូវតែបង្រៀនឲ្យក្មេងៗ” ។

សាលារៀននេះមាន ៧បន្ទប់រៀន ដែលពឹងពាក់លើពន្លឺពីម៉ាស៊ីនភ្លើងតូចមួយ និងបន្ទះសូឡា ។

សិស្សទាំងអស់មាន ៤០០នាក់ ៕ លីសា

spot_img
×