Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេត​មាន ១២ ពួក ហើយ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​លក្ខណៈពិសេស ៣ យ៉ាង

​នៅក្នុង​វចនានុក្រម​ខ្មែរ ប្រេត ប្រែ​ថា សត្វ​កើត​ក្នុង​អបាយភូមិ​ពួក​មួយ ឧទាហរណ៍ ពួក​ប្រេត ។ បើ​ប្រើ​ជា​គុណនាម​វិញ ប្រេត មានន័យថា (​អ្នក​) ដែល​ធ្វើ​មរណកាល​ទៅកាន់​បរលោក​ហើយ ។ ក្រោយមក​ពុទ្ធសាសនា​មហាយាន​បាន​ជ្រាប​ទៅដល់​ប្រទេស​ចិន ជនជាតិ​ចិន​បាន​បកប្រែ​ពាក្យ ប្រេត ពី​ភាសាសំស្ក្រឹត​ទៅជា​ភាសា​ចិន​ថា “​អេគុយ​” (egui) ដែល​មានន័យ​ផ្សេង​ថា “​ខ្មោច​ស្រេកឃ្លាន​” ដែល​ជាប់​អត្ថន័យ​នៅក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក និង ផ្នត់គំនិត​ខ្មែរ និង សាសន៍​ផ្សេងៗ​ទៀត​ដែល​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ រហូតមកដល់​សព្វថ្ងៃ ។​

​យោងតាម​ជំនឿ​និង​ការរៀបរាប់ តំណាល​តៗ​មក ការតាំង​ឈ្មោះ​ប្រេត​ទាំងនោះ គឺ​អាស្រ័យ​មកពី​អំពើ​បាបកម្ម ដែល​ខ្លួន​បាន​សាង​ពី​ជាតិ​មុន​មក ។ ម្យ៉ាងវិញទៀត​ប្រេត​ខ្លះ ក៏មាន​រូប​សញ្ញា​ផ្ទាល់​របស់ខ្លួន​ដែរ ។​

​ក្នុង​សំ​យុត្ត​និកាយ​និទាន​វគ្គ ប្រេត​មាន ១២ ពួក​៖

​ប្រភេទ​ទី ១. វ​ន្តា​ស​ប្រេត​

​វ​ន្តា​ស​ប្រេត គឺ​ប្រេត​ស៊ី​របស់​ដែល​គេ​ខ្ជាក់​ចេញ​ហើយ ។ ក្នុង​តម្រា​ខ្មែរ ប្រេត​នេះ​មាន​ភ្នែក​ក្រលួង មានមុខ​ក្រញូវ ដុះ​រោម​ច្រើន​ស​ម្រ៉ូ​វ មាត់​រៀចកំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ព​ស់ជ​ង្គ្រោ​ង ស្គម​ដូច​កុកគ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ​មិនដែល​ស្គា​ល់បាយ ស៊ី​តែ​កំហាក ដែល​ស្តោះ​ចេញពី​មាត់​គេ ។ ចំពោះ​ប្រេត​ទាំងនេះ មកពី​មិនបាន​ធ្វើបុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា ស្តោះដាក់​អាហារ​ឲ​អ្នកមាន​សីល​ខ្ពស់ ។​

​ប្រភេទ​ទី ២. កុណ​បាស​ប្រេត​

​កុណ​បាស​ប្រេត (​ឬ​កុណ​បា​) ប្រេត​ដែល​ស៊ី​សាកសព ។ ក្នុង​តម្រា​ខ្មែរ ប្រេត​នេះ​មាន​ពោះ​ធ្លាក់​ត្រ​យោក​មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រឡោក ចង្កា​យា​ស្ពោ​ក ធ្មេញ​ធំ​ប៉ុន​ដប សក់វែង​អូស​ដី ចម្រុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប ។ ធុំក្លិន​ស្អុយ​អសោច ស៊ី​តែ​សព​ខ្មោច ។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះ​ឈាម​នៃ​សាកសព​ខ្មោច ឥត​បាន​ប្រយោជន៍​ទេ បើ​ស៊ី​ណាស់ កាន់តែ​ឃ្លាន​ណាស់ ព្រោះ​មាន​ផលកម្ម​ចាស់​ដែល​ខ្លួន​បាន​សាង​ឡើង ។​

​ប្រភេទ​ទី ៣. គូថ​ខា​ទក​ប្រេត​

​គូថ​ខា​ទក​ប្រេត (​ឬ​គូ​ថៈ​) ប្រេត​ដែល​ស៊ី​ឧច្ចារៈ​(​លាមក​)​។ ក្នុង​តម្រា​ខ្មែរ ប្រេត​នេះ​មាន​ភ្នែក​រិល​ទទឹង មាត់​ខើច​សំញេញ ដុះ​រោម​ជិតឈឹង ច្រមុះ​ត្រង់ភ្លឹង ក​ខ្លី​ដូច​ហ៊ីង ។ ក្បាល​ធំ​ក្រ​មាង សក់​ដុះ​ខាងៗ កណ្តាល​រលីង ត​ចៀក​កំប៉ិត ពោះធំ​កំភ្លឹង រូបរាង​ស្គមកំព្រឹង ស៊ី​តែ​លាមក ក្លិនស្អុយ​ខ្មោះៗ សាច់​ស្រែង​កក្រោះ ដៃជើង​ធំ​ស្ច​ក់ ខំ​ដើរ​ស្កាត់រក​គំនរ​លាមក​មក​ធ្វើ​ចំណី ។ ចំពោះ​ប្រេត​នេះ គឺ​រស់នៅ​របៀបនេះ​រាប់រយ​កោដិ​ឆ្នាំ រស់​ដោយ​ផលកម្ម គឺ​ពៀរ​វេរា​ពី​ជាតិ​មុន ជា​ជនពាល​អត់​មាន​សទ្ធា កោងកាច​អប្រិយ ។​

​ប្រភេទ​ទី ៤. អគ្គិ​ជាល​មុខ​ប្រេត​

​អគ្គិ​ជាល​មុខ​ប្រេត ប្រេត​ដែលមាន​ភ្លើង​នៅក្នុង​មាត់ ។ ក្នុង​តម្រា​ខ្មែរ ប្រេត​នេះ​ហៅថា អគ្គិ​ជាល មាន​ភ្លើង​ឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ភ្នែក​ហើម​លៀន ភ្លើង​ឆេះ​រន្ធ​មាត់ មាន​ដំបៅ​ខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែង​ព័ន្ធ​ព័ទ្ធ​សាច់​ស្បែក​ឡើង​រលួយ ភ្លើង​ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ។ ពួក​ប្រេត​នេះ​គឺ​ចង្រៃ ព្រោះ​មានកម្ម​សាង​ពី​ជាតិ​មុន គឺជា​មនុស្ស​ប៉ោឡែ លេង​នឹង​ព្រះសង្ឃ​បញ្ឆោត​លេង​សប្បាយ ។ ប្រេត​នេះ​ច្រើនតែ​រស់នៅ​ដងព្រៃ​ជ្រៅ​ញក​បព្វ​តា ក្បែរ​មាត់សមុទ្រ លើ​ដុំ​សិលា ស្រេកឃ្លាន​អាហារ ស្រេកទឹក​ពុំ​អាច​ស៊ី​ចំណី​បាន ។​

​ប្រភេទ​ទី ៥. សូ​ចិ​មុខ​ប្រេត​

​សូ​ចិ​មុខ​ប្រេត ប្រេត​ដែលមាន​មាត់​ប៉ុន​ម្ជុល​។ ក្នុង​តម្រា​ខ្មែរ មាន​ចែងថា ប្រេត​ឈ្មោះ សុចិ មុខមាត់​ស្រួច​ដូច​ម្ជុល ក្បាល​ធំ​ត្រមែង រន្ធ​មាត់​ប៉ុន​រន្ធ​ក្តិត​ម្ជុល ដៃជើង​ធំ​បែក រាង​ទុល​មុ​ល​ធំ​ប៉ុន​ភ្នំ ភ្នែក​លៀន​ក្រ​ឡោក ក្រចកដៃ​សោត​ស្រែង​ស៊ី​សុះ​ដុំ ដុះ​វែង​ក្រាស​ចោទ​ដូច​ជើងភ្នំ សក់​ក្បាល​ពុកមាត់ពុកចង្កា​ដុះ​ដូច​ព្រឹក្សា ។ ពួក​ប្រេត​នេះ ច្រើន​រស់នៅ​បព្វ​តា​ព្រៃ​ជ្រៅ ភ្នំ​គិ​ជ្ឈ​កូដ ហើយ​ប្រេត​នេះ​ស្រេកឃ្លាន​អាហារ​ចាក់ទឹក​មិន​ចូល ញាត់​បាយ​មិន​ទៅ ចេះតែ​រស់នៅ​ដោយ​ផលកម្ម​ដែល​ខ្លួន​បាន​សាង ។ កាលពី​ជាតិ​មុន​មិនបាន​ធ្វើបុណ្យ មានទ្រព្យ​ច្រើនតែ​ចិត្ត​កំណាញ់ មិន​ដាក់​ទាន​ឲ្យ​អ្នកក្រខ្សត់ សូម្បីតែ​មាតាបិតា ក៏​មិន​ឲ្យ​លោក​ពិសា​គ្រប់​ដែរ ។​

​ប្រភេទ​ទី ៦. ត​ណ្ហ​ដ្តិ​ត​ប្រេត​

​ត​ណ្ហ​ដ្តិ​ត​ប្រេត ប្រេត​ដែល​ត្រូវ​សេចក្តី​លំបាក​បៀតបៀន ។ ក្នុង​តម្រា​ខ្មែរ​ហៅ​ជា ក​ណ្ហ​ជិ គឺ​ប្រេត​មាន​រូបរាង​ធំ​ខ្ពស់​ពេញចិត្ត ដៃជើង​ធំៗ ខ្លួន​ធំ​ដូច​យក្ស​សាច់​ពព្លាក់​ពពាល ឡើងចាង កវែង ក្បាល​ផ្អៀង ភ្នែក​ស្រលៀង ច្រមុះ​ធំ​ខ្លី រោម​ដុះ​ស្រ​មាង ដៃជើង​ក្រញាង ធ្មេញ​សំញេញ បបូរមាត់​ស្ពែះ យា​ធ្លាក់​សំយែះ ពោះ​ប៉ោង​ក្រអាញ ធំ​វែង​ដូច​ភ្នំ សាច់​ស្បែក​ស្ពោត​សាញ ដុះ​ស្លែ​ស្រមាញ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ដាច់​ពី​គេឯង ហើយ​ស្រេកឃ្លាន​អាហារ ព្រោះ​ស៊ី​មិនបាន ស្រេកទឹក​ខ្លាំងណាស់ ឃើញ​បឹង​ស្រះ​ស្ទុះ​ទៅរក ប៉ុន្តែ​បានប្រែក្លាយ​ទៅជា​គ្រួស​ថ្ម​ទៅវិញ ។​

​ប្រភេទ​ទី ៧. សុ​និ​ជ្ឈា​មក​ប្រេត​

​សុ​និ​ជ្ឈា​មក​ប្រេត ប្រេត​ដែល​ត្រូវ​ឆេះ​ខ្មៅ​ដូច​គល់ឈើ ។ ក្នុង​តម្រា​ខ្មែរ​ហៅ​ជា និ​ជ្ឍា មាន​រូបរាងកាយ​គ្រាំគ្រា​គ្មាន​ពេល​ស្បើយ​ទេ ប្រេត​នេះ​គឺមាន​កម្មក្រាស​ណាស់ បើ​មាន​ចំណី​គឺ​ពុំ​អាច​ស៊ី​បានទេ គឺ​មាត់​ដុះ​កន្ទុយ ចំពោះ​រូបរាង​វិញ​គឺ​រូបរាង​អាក្រក់ ពោះ​ប៉ោង​កំប៉ិត ផ្ចិត​ទុល​លៀន ស្អុយ ច្រមុះ​កញ្ឆា​ត ភ្នែក​ដូច​ទីទុយ ដុះ​រោម​ច្រើន មាត់​ស្អុយ​ខ្មូរ​ខ្មោះ សាច់​ខ្មៅក្រងិត រាង​ខ្ពស់​ស្គម​ស្វិត ដៃជើង​ក្រោះ ម្រាមដៃ​ដុះ​ចង្កា ។ ត្រចៀក​បាក់​ធ្លា​ក់យា​ដាប​ដល់​ស្មា សក់​ក្បាល​វែង​ស្កា អាក្រក់​ពេក​ក្រៃ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ឆ្ងាយ​ដាច់​ពី​គេ ឬ​នៅលើ​កោះ​តែម្នាក់ឯង ព្រោះ​ខ្លួន​ចង្រៃ​ប្រព្រឹត្ត​តក់​ម៉ក់​ពេល​ឃើញ សាម​ណៈ ឬ ស្មូម​យាចក ប្រើពាក្យ​អាក្រក់​ជេរ​ស្តី​ឲ្យ​លោក និយាយ​ពាក្យចាក់ដោត​ឡកឡឺយ បញ្ឆោត​អ្នកមាន​សីល​ឲ្យ​អាប់​កិត្តិយស ។​

​ប្រភេទ​ទី ៨. ស​ត្ថ​ង្គ​ប្រេត​

​ស​ត្ថ​ង្គ​ប្រេត ប្រេត​មាន​ក្រចក​ដូច​កាំបិត ។ ក្នុង​តម្រា​ខ្មែរ​ហៅ​ជា សព្វ​ង្កា មាន​ដំបៅ​ពេញ​រាងកាយ​ក្នុង​សាច់​សុទ្ធតែ​ពងរុយ មាន​ខ្ទុះ​ពាសពេញ​ខ្លួនប្រាណ ក្លិនស្អុយ​គគ្រុក ភ្នែក​ធំ​លៀន ច្រមុះ​ធំ​វែង ពោះ​ធ្លាក់​ទ្រយុក ស្រែកថ្ងូរ​រង​ទុក្ខ ដោយមាន​សេចក្តីស្រេកឃ្លាន ខំ​យកដៃ​ខ្វារ​ពាសពេញ​ប្រាណ ក្រចក​វែង​មុត ខ្វេះ​ហែក​សាច់​បាន​គឺ​សាច់​ខ្លួនឯង យកមក​ស៊ី​ជា​អាហារ ប៉ុន្តែ​បើ​ស៊ី​ណាស់ រឹតតែ​ឃ្លាន ព្រោះ​វា​មានកម្ម​ក្រាស​ណាស់ ។ នៅក្នុង​ព្រៃ​ជៅ​លើ​កោះ ក៏មាន​ច្រើនណាស់ គ​គោក​រាប់ម៉ឺន​សែន​លាន កាលពី​ជាតិ​មុន​អត់​បានធ្វើ​បុណ្យ មានចិត្ត​កាច​។ ប្រេត​នេះ​ច្រើន​រស់នៅ ឫស្យា ហាម​ប្រកែក​ជាមួយ​ម៉ែឪ ព្រមទាំង​វាយ​គាត់ ប្រើពាក្យ​ប្រមាថ​ជីដូន​ជីតា ឬ ញាតិសន្តាន បំភ្លេច​គុណ​គេ​បែរជា​ឲ្យ​ទោស​គេ​ទៅវិញ ។​

​ប្រភេទ​ទី ៩. បព្វ​ត​ង្គ​ប្រេត​

​បព្វ​ត​ង្គ​ប្រេត ប្រេត​មាន​កាយ​ដូច​ភ្នំ ។ ក្នុង​តម្រា​ខ្មែរ​ហៅ​ជា បព្វ​ង្កា មាន​ដៃខ្លី​ជើង​ខ្លី ខ្លួន​វែង​ជ្រងក់ ធំ​ខ្ពស់ ដូច​ភ្នំ ក្បាល​តូច ក​ខ្លី សាច់​រឹង​ដូច​ដំរី ចំពោះ​ខ្លួនប្រាណ​វិញ គឺមាន​ភ្លើង​ឆេះ​រងំ ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ដូច​ភ្លើង​ឆេះ​ភ្នំ ស្រេកឃ្លាន​អាហារ​រាប់​កោដិ​ឆ្នាំ ឃ្លាន​ឥតមាន​ស្រាក តែ​មិន​ស្លាប់ ព្រោះ​បានធ្វើ​បាបកម្ម​ច្រើន​និង​ទ្រាំ​រស់នៅ​បែ​បប​នេះ​រាប់រយឆ្នាំ​ទៀត លុះ​អស់កម្ម​ពៀរ ។ ប្រេត​នេះ​ច្រើន​រស់នៅក្នុង​ដងព្រៃ​ជ្រៅ នា​ហេមពាន្ត​ភ្នំ​គិ​ជ្ឈ​កូដ កាលពី​ជាតិ​មុន​គឺ​មនុស្ស​ទុរជន មានចិត្ត​រឹងរូស ចងគំនុំ ឈ្លោះប្រកែក​និង​តាម​ព្យាបាទ​គេឯង ឥត​កោតក្រែង​អំពើអាក្រក់​ដែល​ខ្លួន​បាន​សាង ។​

​ប្រភេទ​ទី ១០. អ​ជគរ​ង្គ​ប្រេត​

​អ​ជគរ​ង្គ​ប្រេត ប្រេត​មាន​កាយ​ដូច​ពស់ថ្លាន់ ។ ក្នុង​តម្រា​ខ្មែរ​ហៅ​ជា អ​ជត​រៈ មាន​ក្បាល​ច្រើន​ប្រភេទ​ដូចជា​ពស់ថ្លាន់ សត្វ​ខ្លា ជា​ឆ្មា គោ ក្របី ប្រេត​នេះ​ចម្លែក​មាន​រូបរាង​ប្លែក​ខុស​ប្រក្រតី ខ្លួន​ជា​ពស់ថ្លាន់ ធំ​វៀន​លើដី ធំ​វែង​ដូច​ភ្នំ ។ ភ្លើង​ឆេះ​ព័ទ្ធ​រុំ​ទាំងយប់​ទាំង​ថ្ងៃ ស្រេកឃ្លាន​អាហារ​គ្រប់ពេលវេលា ចេះតែ​ថ្ងូរ​ស្រែក ទុក្ខ​ខ្លាំងពេក​ក្រៃ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ ឬ បុព្វ​តា ក្បែរ​សមុទ្រ លើ​ដុំ​សិលា ។ ប្រេត​នេះ​ពី​ជាតិ​មុន​មិនបាន​ធ្វើបុណ្យ ប្រព្រឹត្ត​ប៉ោឡែ មិន​ខ្លាច​ម៉ែ ឪ ជីដូន ជីតា ជេរ​អ្នកមានគុណ​ថា​ឆ្កែ​ជា​ឆ្មា ។ ចំពោះ​ព្រះសង្ឃ​ក៏​មិន​ខ្លាច ប្រើពាក្យ​ប្រមាថ​ទៅទៀត ទើប​ធ្វើ​ឲ្យ​ប្រេត​នេះ មាន​ក្បាល​ច្រើនបែប​នេះឯង មាន​ភ្លើង​គ្រប់ពេលវេលា​បែបនេះ ។​

​ប្រភេទ​ទី ១១. វិមាន​ក​ប្រេត​

​វិមាន​ក​ប្រេត ប្រេត​មាន​វិមាន​នៅ ។ ក្នុង​តម្រា​ខ្មែរ​ហៅ​ជា វេ​មា​និក មាន​រូប​ធំ​ទ្រមឹង រាង​ធាត់​ក្រអាញ ដុះ​រោម​ជិតឈឹង ពោះ​ប៉ោង​ត្រង់ភ្លឹង​សម្បើម​អស្ចារ្យ ប៉ុន្តែ​សុខ ទុក្ខ​ស្ទើ​គ្មាន ។ តាម​ធម្មតា​ដៃ​កាន់​អាវុធ ចិត្ត​កាច​ក្លៀវក្លា ប្រេត​នេះ គេ​ហៅថា យមរាជ ទៅ​កាប់​សត្វ​នរក​ឈាម​ប្រឡាក់​ព្រាច​ពី​ព្រឹក​ដល់​ល្ងាច អត់បាយ​អត់​ទឹក វាយ​សួរចម្លើយ កាត់ទោស​គ្រប់​នរក ត្រួតត្រា​លើ​គេ​ទាំងអស់ ។ ពេលដែល​សាយ​សុខ គឺ​ក្លាយខ្លួន​ទៅជា​ទេវបុត្រ​ក​ម្លោះ​មាន​រូបល្អ​ឥតខ្ចោះ នៅក្នុង​ឋានសួគ៌ ស្រី​ទេពអប្សរ​ចោមរោម​សុំ​ស្នេហ៍ ដល់ពេល​សោយទុក្ខ​កើតជា​ប្រេត​ចង្រៃ​រងទុក្ខវេទនា​ទាំងយប់​ទាំង​ថ្ងៃ ប្រេត​នេះ​កាលពី​ជាតិ​មុន​ជាម​នុស្ស​ស៊យ​ប្រព្រឹត្តិ​លេលា​បានធ្វើ​ទាន​ខ្លះ ធ្វើតាម​ទម្លាប់​គឺ​បុណ្យ​ក៏​ធ្វើ បាប​ក៏​ធ្វើ ក្នុងន័យ​ប្រមាថ​ដូចនេះហើយ​ទើប​ផលកម្ម សង​ទាំងពី​បែបនេះ ។​

​ប្រភេទ​ទី ១២. ម​ហិ​ទ្ធិ​ក​ប្រេត​

​ម​ហិ​ទ្ធិ​ក​ប្រេត ប្រេត​មាន​ឫទ្ធិ​ច្រើន (​ជាធំ​ជាង​ប្រេត​ទាំងឡាយ មើល​ខុសត្រូវ​ប្រេត​ទាំងឡាយ​) ។ ក្នុង​តម្រា​ខ្មែរ​ចែងថា ប្រេត​ឈ្មោះ ម​ហិ​ទ្ធិ​កៈ នេះ រូបល្អ​ពេញទី​ជា​ស្តេច​នៃ​ប្រេត អ្នកមាន​ឫទ្ធិ​ល្អ​ឥតមាន​ពីរ​ស្មើ​រូប​ទេព្តា​មាន​គ្រឿង​ស្លៀកពាក់ ស្រស់ស្អាត​ពេក​ក្រៃ ទាស់​តែ​ស្រេកឃ្លាន​អាហារ អ្វីៗ​ត្រេកអរ​លើសលន់ ខំ​ស្ទុះ​ទៅ​ចាប់​ភ្លើង​ឆេះ​ពេកពន់ បើ​មិន​ដូច​នោះទេ ឃើញ​ហើយ​ខំ​ស្ទុះ ចាប់​កើប​ស្រវា​បានដាក់​ក្នុង​មាត់​លេប​ទៅ​កាលណា​ស្រាប់តែ​ក្លាយជា​ដុំ​ដែក ក្រហមច្រាល​ឆ្អៅ​ឆេះឆាប​ក្នុង​មាត់​ស្រេកឃ្លាន​ណាស់ ព្រោះ​មានកម្ម​ច្រើន ក្លិនស្អុយ​អស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាលពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែ​បាយ ប្រព្រឹត្ត​អាក្រក់ ធ្វើ​មិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់​លាភ​មិន​ប្រតិបត្តិ​តាម​វិន័យ ។​

​បើតាម​គម្ពី​ព្រះពុទ្ធសាសនា​បាន​ចែងថា មនុស្ស​ដែល​ស្លាប់ទៅ​តែង​ទៅ​កើ​តទី​ផ្សេងៗ​តាម​កម្ម​របស់ខ្លួន​។ មនុស្ស​ចិ​ត្ដ​អាក្រក់ ដែល​បានធ្វើ​បាបកម្ម​ផ្សេងៗ លុះ​ស្លាប់ទៅ​តែងតែ​កើតជា​ប្រេត ៤ ប្រភេទ គឺ ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម (​ស​ត្ថ​ង្គ​ប្រេត​), ប្រេត​ស្រេកឃ្លាន​អាហារ​ជានិច្ច (​បព្វ​ត​ង្គ​ប្រេត​), ប្រេត​ដែល​ភ្លើង​ឆេះ​ជានិច្ច (​អគ្គិ​ជាល​មុខ​ប្រេត​) និង ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ ។​

​លក្ខណៈពិសេស ៣ យ៉ាង​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​គឺ ៖

១- ដើម្បី​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ជូន​ចំពោះ​ពួក​ប្រេត​មាន​មាតា បិតា ញាតិ​កា​ប្រាំពីរ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក ទោះ​ទៅ​កើត​នៅទីណា ជា​អ្វី​ក៏ដោយ​។ គោលដៅ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​គឺធ្វើឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ពួក​ប្រេត​ទាំងអស់​ដែល​បាន​ស្លាប់ទៅ ទោះ​កើតជា​អ្វី​ក៏ដោយ ក៏​ឱ្យ​រួច​រដោះកម្ម​ពៀរ​បាន ហើយ​ទៅ​កើត​ក្នុងឋាន​សុគតិភព សុខ​ចំរើន​ជា​ភ​យ្យោ​ភាព​តទៅ​។

២- ដើម្បី​ឱ្យបាន​សុខ​ចំរើន​សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ដល់​ខ្លួន និង​សង្គម​គ្រួសារ​។ មនុស្ស​គ្រប់រូប​ទោះ​ល្អ​ឬ​អាក្រក់​តែង​ប្រាថ្នា​ចង់បាន​សុខ​ចំរើន មិន​ចង់​ជួប​សេចក្តី​ទុក្ខ​ឡើយ ប៉ុន្តែ​សុខ​ឬ​ទុក្ខ​ជាស​ភាវៈ​ពិត​ស្តែងចេញ​តាម​អំពើ​ឬ​សកម្មភាព​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​ដូច​ពាក្យ​ថា ធ្វើ​ល្អ បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ នេះ​ជា​សច្ចភាព​។

៣- ដើម្បី​បង្កើត​សាមគ្គីធម៌​របស់​ជាតិ​ព្រោះហេតុនោះ​ទើប​មានកំណត់​ថ្ងៃ ខែ ពេលវេលា និង​មានកំណត់​ទានវត្ថុ ដូចជា​នំអន្សម​នំគម​ជាដើម ប្លែក​ជាង​ទាន​នៃ​បុណ្យ​ផ្សេងៗ ហើយ​ស្រុះស្រួល​បបួលគ្នា​ធ្វើ​ស្ទើរ​គ្មាន​សល់​ម្នាក់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​ចន្ទ្រា​
(​តាម​វិ​គី​ភី​ឌា​)

×