សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃអាទិត្យទី១៨ខែតុលានេះ បានមានប្រសាសន៍ថា ឆ្កែបានជិះរទេះ!
កាលពីក្មេងខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ពេលឡើងជិះរទេះឃើញវាធ្វើមុខបែបឌឺ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ក្រោយមកខ្ញុំតែងនិយាយថាអានេះ
ធ្វើចរិតដូចឆ្កែបានជិះរទេះ សម្រាប់មនុស្សណាដែលមានចរិត្តបែបអំនួត។
ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រីធុញទ្រាន់ជាមួយអាម្នាក់ ធ្លាប់ជាប់គុកដែលខ្ញុំហៅ (អាគុក)មកចង្អុលបង្ហាញ
ចំណុចបង្គោលលេខ៥២ ល់៥៩នៃព្រំដែនកម្ពុជា.ថៃដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។
គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវាអាគុកមួយនេះ ចរិត្តដូចឆ្កែបានជិះរទេះដោយស្នើសុំលើកលែងទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។
ការសុំលើកលែងទោសមានន័យថាទទួលស្គាល់ថាខ្លួនមានទោសមែនទេអាគុក?
សំដីរបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក។ រក្សាសិទ្ធដោយ៖សុទ្ធលី






