Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំប្លោក​បាន​រសាត់អណ្តែត​តាម​ទឹករលក​សមុទ្រ មក​ទើរ​តាម​ឆ្នេរ​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ

​ព្រះសីហនុ​៖ កំប្លោក​ងាប់​ជាច្រើន បានរ​សាត់អណ្តែត​តាម​ទឹករលក​សមុទ្រ មកពី​ប្រទេស​វៀតណាម មក​ទើរ​តាម​ឆ្នេរ​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែលជា​ភ្ញៀវទេសចរ ទៅលេង​កម្សាន្ត ហើយ​បាន​ជួប​ផ្ទាល់​ជាមួយ​ហេតុការណ៍​នោះ បាន​និយាយ​រិះ​ដល់​អាជ្ញាធរ​ក្រុង ខេត្ត​ព្រះសីហនុ ថា​មិនបាន​គិតគូរ​ប្រមូល​សំរាម​នោះ​ចេញ ប៉ុន្តែ​ទោះ​យ៉ាង ក្រុម​អាជ្ញាធរ ក៏​ក្រុមហ៊ុន​ប្រមូល​សំរាម និង​អ្នក​អនាម័យ បាននាំគ្នា​មក​ប្រមូល​សំរាម​កំប្លោក​នោះ​ចេញពី​ឆ្នេរ ឲ្យ​បាន​ស្អាត​ដូចដើម​វិញ​ផងដែរ​។​

​រូបភាព​ជាច្រើន​សន្លឹក និង​វីដេអូ ត្រូវបាន​ចែកចាយ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។​

​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក ឈ្មោះ William Guang បានសរសេរថា​ថ ទស្សនីយភាព​ភ្ញៀវ​ទេសចរណ៍​ជាតិ​និ ង​អន្តរជាតិ យ៉ាងច្រើន​កុះករ​ ​ដែល​មកលេង​នៅ​ឆ្នេរ​អូ​ត្រេះ ដែលមាន​ទេសភាព​ស្រស់ត្រកាល នៅក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ចុងក្រោយ​នេះ ។​

​ចំណែក​រដ្ឋបាល​ក្រុងព្រះសីហនុ ដែលមាន​លោក អ៊ី សុខ​ឡេង ជា​អភិបាលក្រុង​នោះ បាន​បញ្ជាក់ថា “​នៅ​ថ្ងៃទី​៩ តុលា ឆ្នាំ​២០១៨ នេះ កំប្លោក បាន​រសាត់​តាម​ទឹករលក​មកពី​ប្រទេស​វៀតណាម មក​ទើរ​តាម​ឆ្នេរ​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ ។​

​ជាមួយគ្នានេះ រដ្ឋបាល​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ កម្លាំង​ប្រចាំការ​នៅតាម​ឆ្នេរ បងប្អូន​អាជីវ​កម្មករ​តាម​ឆ្នេរ បុគ្គលិក​អនាម័យ និង​ក្រុមហ៊ុន​ប្រមូល​សំរាម បាន​ប្រមូល​កើប និង​ដឹក​ចេញ ជា​បន្តបន្ទាប់ ដើម្បី​ប្រមូល និង​សម្អាត​ឆ្នេរ​ឲ្យ​ស្អាត​ឡើងវិញ​”​។​

​រីឯ​ផេ​ក លី​នី សម័យ​តេ​ជោ បាន​លើកឡើងថា ខេត្ត​ដែល​មិនត្រូវ​គ្នា ជាមួយ​ក្រុមហ៊ុន​សំរាម ដ៏​មហិមា ម្ល៉ោះហើយ គ្មាន​អី​វាយ វាយ​តែ​សំរាម​ហ្នឹង​ទៅ​។ ចង់​ប្រាប់ថា ខេត្ត​ខ្ញុំ​ក៏មាន​សំរាម​ដែរ តែ​អត់​ល្បី​ដូច​សីហនុ​ទេ ។​

​ចំណែក ផេ​ក Om Chetchannara បានសរសេរថា កុំថាឡើយ​លើ​ឆ្នេរ ទៅដល់​កណ្តាល​សមុទ្រ ក៏​សុទ្ធតែ​កំប្លោក​ពាសពេញ​ដែរ​។ ឱ​ខេត្ត​ខ្ញុំ​អើយ ចឹ​ង​តើ​បាន​ចូល​ផ្សារលើ​ព្រឹក​មិញ ថ្ងៃ​ភ្ជុំ​ធំ​សោះ ស្ងាត់​ដូច​ចោរលួច​សេះ​។​

​លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ថ្លែងថា “​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១០​តុលា​២០១៨នេះ ស្ថាន​ភាព​កំប្លោក ដែល​រសាត់​តាម​ទឹករលក​មកពី​ប្រទេស​វៀតណាម និង​មក​ទើរ​តាម​ឆ្នេរ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ គឺមាន​តិចៗ បែបនេះ ។ បន្តិចទៀតនេះ រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ​ឯកឧត្តម អភិបាលខេត្តរ​រដ្ឋបាល​ក្រុង និង​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​កម្លាំងប្រដាប់អាវុធ នឹង​រួមគ្នា​សម្អាត​ឆ្នេរ​ឲ្យ​ស្អាត​ឡើងវិញ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×