ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមជាមួយយើងក្នុងកម្មវិធីរត់ប្រណាំងសប្បុរសធម៌ ដើម្បីគាំទ្រដល់ឱកាសអប់រំសម្រាប់កុមារងាយរងគ្រោះនៅកម្ពុជា!

ភ្នំពេញ ៖ មិនថាអ្នកជាអ្នករត់ជាទៀងទាត់ រត់ហាត់ប្រាណកម្សាន្តជាមួយគ្រួសារ ឬចង់ចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌នោះទេ អ្នកគ្រប់គ្នាសុទ្ធតែត្រូវបានស្វាគមន៍!
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ពេលវេលា៖ ម៉ោង ៥:០០ ព្រឹក – ៨:០០ ព្រឹក ទីតាំង៖ ទីក្រុងកោះនរា (Norea City) ចម្ងាយរត់៖ ៣ គ.ម | ៥ គ.ម | ១០ គ.ម តម្លៃចុះឈ្មោះ៖ ១២ ដុល្លារ / ម្នាក់ រួមបញ្ចូល៖ អាវយឺតផ្លូវការ មេដាយអនុស្សាវរីយ៍ និងភេសជ្ជៈអាហារសម្រន់!

ជារៀងរាល់ឆ្នាំ កុមារកម្ពុជាជាច្រើនមកពីគ្រួសារក្រីក្រខ្វះលទ្ធភាពទទួលបានការអប់រំដែល មានគុណភាព សម្ភារៈសិក្សា និងការគាំទ្រការសិក្សា។ អង្គការពន្លឺអនាគតធ្វើការដើម្បីផ្ដល់ ឱកាសអប់រំដល់សិស្ស និងកុមារដែលមានជីវភាពខ្វះខាត។
ដើម្បីគាំទ្រដល់បេសកកម្មនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក, អង្គការ Little Acorns និងរ៉ូតថារីក្លឹប ភ្នំពេញ សែនសុខ នឹងរៀបចំការរត់ប្រណាំងសប្បុរសធម៌
“រត់ដើម្បីអនាគត”។ ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាដើម្បីគាំទ្រដល់កុមារ ងាយរងគ្រោះ និងពង្រីកឱកាសអប់រំតាមរយៈអង្គការពន្លឺអនាគត។
កម្មវិធីរត់ដើម្បីអនាគតត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីអង្គការដៃគូអាជីវកម្ម
និងសហគមន៍។ យើងស្វាគមន៍ក្រុមហ៊ុន និងអង្គការនានាក្នុងការគាំទ្រព្រឹត្តិការណ៍នេះ តាមរយៈការឧបត្ថម្ភ។ ប្រាក់ចំណូលសុទ្ធទាំងអស់នឹងត្រូវបរិច្ចាគទៅ Little_Acorns ដែល ជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីនៅចក្រភពអង់គ្លេសដែលគាំទ្រដល់ការអប់រំ និង
ការសង្គ្រោះភាពក្រីក្រនៅកម្ពុជា ដើម្បីបន្តការងារសប្បុរសធម៌របស់ខ្លួននៅទីនោះ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម