ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​«គិតគូរអំពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ​។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្តែងក្តីសោមនស្សរីករាយ និងមានកិត្តិយសក្នុងការចូលរួមកម្មវិធីនាថ្ងៃនេះ និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនដែលមានវត្តមានក្នុងអង្គពិធីនេះ ដែលជាកម្លាំងស្នូលក្នុងវិស័យកសិកម្មកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការរៀបចំកម្មវិធី CAFE26 ដែលជាការរៀបចំលើកទី២ ជាទីកន្លែងផ្តល់ឱកាសជួបជុំរវាងរដ្ឋាភិបាល វិស័យឯកជន ធុរកិច្ចជន វិនិយោគិនជាតិនិងអន្តរជាតិ ព្រមទាំងប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍នានា បណ្តាអង្គការ អ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ អាជីវកម្ម អ្នកផលិត សហគមន៍កសិកម្ម និងកសិករ ដើម្បីប្រែក្លាយជាលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជន និងប្រជាជាតិ ជាពិសេសការឆ្លុះបញ្ចាំងការពង្រឹងខ្សែច្រវាក់តម្លៃស្បៀងអាហារកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព និងបន្តបានសម្រេចនូវសមិទ្ធផលជាច្រើន ខណៈនាពេលថ្មីៗនេះ ការនាំចេញអង្ករកម្ពុជាបានឈានដល់ ១លានតោន ដែលជាមោទនភាពរួមរបស់ប្រជាជនកម្ពុជា ដែលជាការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ សហគ្រាសខ្មែរ អ្នកកែច្នៃ អ្នកនាំចេញ វិស័យឯកជននៃប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះជូនដល់អង្គពិធីក្នុងការបន្តអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា លើកកម្ពស់ការកែច្នៃដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ ការពង្រីកទីផ្សារនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ការទាក់ទាញការវិនិយោគ ជំរុញកសិ-ពាណិជ្ជកម្មនិងការដឹកជញ្ជូន និងការកែលម្អបរិយាកាសធុរកិច្ច ជាពិសេសការបន្តប្រារព្ធពិធីវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ដោយយកកសិករជាស្នូល និងការពង្រឹងខ្សែច្រវាក់តម្លៃកសិ-ស្បៀងអាហារ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងកំណត់គោលដៅថ្មីៗថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម