ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងការនាំក្មេងស្រី ៥នាក់ ឱ្យបម្រើសេវាកម្មនៅខេត្តមណ្ឌលគិរី ?

ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនស្ត្រីម្នាក់ និងជួយសង្គ្រោះក្មេងស្រីចំនួន ៥នាក់ ដែលភាគច្រើនជាអនីតិជន ក្នុងប្រតិបត្តិការបង្ក្រាបករណីសង្ស័យពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការការពារអនីតិជន កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅភូមិចំការតែ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីសង្ស័យ ម្នាក់ អាយុ ១៨ឆ្នាំ ដែលធ្វើការចាក់ស្រាបៀរ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះក្មេងស្រីចំនួន ៥នាក់ ដែលមានអាយុចាប់ពី ១៤ឆ្នាំ ដល់ ២១ឆ្នាំ។

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ស្នងការនគរបាលខេត្ត ដើម្បីចាត់វិធានការលើករណីសង្ស័យពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការការពារអនីតិជន។

បច្ចុប្បន្ននេះ ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម