ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សម្នាលើសពីកន្លះលាននាក់មកលេងពិធីបុណ្យអុំទូកនៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម: បុណ្យអុំទូកចេញព្រះវស្សាបានដំណើរការដោយចាប់តាំងពីថ្ងៃទី២២-២៦ខែតុលាឆ្នាំ២០២៦ ដើម្បីបង្កើតនៅភាពសប្បាយក្នុងនោះមានតាំងពិព័រណ៍ ការប្រគុំតន្ត្រីខ្នាតយក្ស បាញ់កាំជ្រួច បានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តលេងនៅក្រុងកំពង់ចាមមានរហូតទៅដល់ជាង៦៧ម៉ឺននាក់ ។ជាមួយនោះនៅឆ្នាំខាងមុខអាជ្ញាធរខេត្តនិងរៀបចំពិធីនេះឲ្យកាន់តែអធិកអធម្មបន្ថែមទៀត។

លោកស្រី សុភ័ក្រ្ត អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបានហើយដឹងថា: ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តរួមជាមួយអង្គភាពមន្ទីរពាក់ព័ន្ធបានបង្កើតនៅព្រឹត្តិការណ៍សប្បាយរីករាយជូនដល់ប្រជាពលរដ្ឋមានទៅដល់៧ក្នុងនោះមាន: អុំទូកបណ្ដែតប្រទីប អុចកាំជ្រួច តាំងពិពណ៌ផលិតផលភូមិមួយផលិតផលមួយ
ការប្រគុំតន្ត្រីខ្នាតយក្ស ល្ខោនបាសាក់ប្រដាល់គុនខ្មែរ។

អ្នកនាំពាក្យសាលាខេត្តបានបន្តឲ្យដឹងទៀតថា ចំពោះគោលបំណងរៀបចំបុណ្យអុំទូកនេះឡើងដើម្បីថែរក្សាប្រពៃណីល្អផូផង់របស់ដូនតាខ្មែរយើងដែលបានបន្សល់ទុករាប់រយពាន់ឆ្នាំមកហើយ បុណ្យចេញព្រះវស្សានេះគឺជាបុណ្យមួយរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលមានពលរដ្ឋរហូតដល់ជាង៩០% កំពុងតែមានជំនឿនិងប្រតិបត្តិតាម។ ជាមួយនោះដើម្បីបង្កើតភាពសប្បាយជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តនិងក្រៅខេត្តរួមទាំងភ្ញៀវបរទេសឱ្យមកកំសាន្តលេងនៅក្រុងកំពង់ចាម ក្រោមកិច្ចខិតខំពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ពីសំណាក់កងកម្លាំងសមត្ថកិច្ចមានភាពល្អប្រសើរ ហើយក៏ជាការបង្ហាញហើយអន្តរជាតិបានមើលឃើញពីប្រទេសកម្ពុជា មានសុខសន្តិភាពនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ទូកងដែលបានចូលរួមប្រណាំងក្នុងនោះមកពីខេត្តរួមមាន: កំពង់ចាមត្បូងឃ្មុំ ក្រចេះ កណ្ដាល រាជធានីភ្នំពេញសៀមរាប និងតាកែវ ហើយលទ្ធផលទទួលបានទូកងខ្នាតខ្លីលេខ១មានចំនួន៦ទូក លេខ២មាន៦ទូក លេខ ៣ចំនួន៦ទូក ហ្នឹងទូកងប្រភេទខ្នាតវែងលេខ១មាន៧ទូក លេខ២ មាន៨ទូក លេខ៣ មាន៦ទូក ក្រៅពីនេះជាប់លេខផែនកិត្តិយស។

លោកស្រី សុភ័ក្រ្ត អ្នកនាំពាក្យសាលាខេត្តបានបញ្ជាក់ថា ក្នុងពេលខាងមុខឆ្នាំ២០២៧ រដ្ឋបាលខេត្តនិងរៀបចំកម្មវិធីប្រណាំងទូក.ងចេញព្រះវស្សាឲ្យមានភាពអធិកអធម្មជាងនេះបន្ថែមទៀត ដើម្បីបង្កើតភាពសប្បាយរីករាយជូនដល់ពលរដ្ឋមកពីគ្រប់ទី។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម