បុរសម្នាក់នៅក្នុងប្រទេសជប៉ុន ដែលហាក់ពុំពេញចិត្តនឹងស្ត្រីម្នាក់ដែលដេកលក់រំខានដល់ខ្លួន បានយកឧបករណ៍មួយដែលត្រូវបានគេជឿថាអាចជាទូរស័ព្ទរបស់គាត់ វាយក្បាលរបស់នាង១ខ្លូសយ៉ាងចាស់ដៃ ។
គណនី Twitter ឈ្មោះថា @SakuradaPC បានចែករំលែកវីដេអូមួយ បង្ហាញឲ្យឃើញពីសកម្មភាពដ៏សាហាវនេះ កាលពីថ្ងៃទី០៣ តុលា បានបង្កឲ្យមានការផ្ទុះកំហឹងជាខ្លាំងពីក្រុមអ្នកនិយមលេងអ៊ីនធើរណែតជប៉ុនយ៉ាងច្រើន ។
នៅក្នុងវីដេអូ ស្ត្រីម្នាក់អាចត្រូវបានអង្គុយដេកទ្រោបទៅនឹងស្មាខាងស្តាំរបស់បុរសនោះ ។ ហើយប៉ុន្មានវិនាទីក្រោយមក បុរសរូបនោះដែលស្ថិតក្នុងឯកសណ្ឋានជាអ្នកជំនួញ និងពាក់ម៉ាស់មុខ បានបើកកាបូបរបស់គាត់ និងដកចេញទូរស័ព្ទ វាយក្បាលរបស់នាងមួយទំហឹងតែម្តង ។
ស្ត្រីមិនស្គាល់អត្តសញ្ញាណនោះ បានភ្ញាក់ដឹងខ្លួនភ្លាមៗ បន្ទាប់ពីរងការវាយឆ្មក់ដ៏រន្ធត់នេះ ។
បន្ទាប់ពីវីដេអូនេះ បានរីករាលដាលយ៉ាងលឿន អ្នកលេងអ៊ីនធើរណែតជប៉ុនជាច្រើន បានខមិនលើកឡើងផ្សេងៗគ្នា អំពីហេតុការណ៍នេះ ។ មនុស្សជាច្រើនបានធ្វើការថ្កោលទោសទង្វើរបស់បុរសនោះ ខណៈមនុស្សមួយចំនួនទៀត បានទទួចឲ្យប៉ូលីសស៊ើបអង្កេតចាប់ខ្លួនគាត់ ៕
もたれかかって来るのが嫌なのは分かるけど…それはあかんやろ… pic.twitter.com/qBBlqeDRxa
— 桜田PC (@SakuradaPC) October 3, 2018
ដោយ៖ ចន្ទី
ប្រភព៖ nextshark