Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​អនុវត្ត​គោលនយោបាយ​ដៃគូ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ បើ​យូ​ណាន -​បន្ទាយមានជ័យ​បន្ត​សម្ព័ន្ធមេត្រីភាព​តាម​

​យូ​ណាន -​ចិន : សម្ព័ន្ធ​មេត្រីភាព​កិច្ចសហប្រតិបត្តិការ​នឹង​បន្តទៀត ត្រូវតែ​អនុវត្ត​តាម “​គោលនយោបាយ​ដៃគូ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ” ។​

​នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើសុំ​គណ​:​កម្មា​ធិ​ការប្រជាជន​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ត​សម្ព័ន្ធមេត្រីភាព​៥​ឆ្នាំ​ត​ទៅ​មុខ​ទៀត (២០១៨-២០២៣ )​។​

ឯ​ភាគី​ខេត្ត​យូ​ណា​ន​បាន​ស្វាគមន៍​ទទួល​យក​សំណើ​នេះ​យក​ទៅ​ពិភាក្សា និង​សុំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​បក្ស​និង​រដ្ឋ​នៃ​ខេត្ត​យូ​ណា​ន​និង​ពី​ថ្នាក់​កណ្តាល ។​

​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​និយាយថា ៖ ទស្សនកិច្ច​របស់​គណ​:​ប្រតិភូ នៅ​ទីក្រុង​គួន​មិង​ខេត្ត​យូ​ណាន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន គឺ​ជា​បេសកកម្ម​ដ៏​វិសេសវិសាល​ទទួលបាន​ជោគជ័យ​និង​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ។​
​លោក​និង​លោក អ៊ុង អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ ជាមួយ​ឯកឧត្តម ចេ​ន ស៊ុន​( Chen Sun) អភិបាលរង​ខេត្ត​យូ​ណាន បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ទូលំទូលាយ​នៃ​កិច្ចសហប្រតិបត្តិកា​រ​សម្ព័ន្ធមេត្រី​ភា​ពរវាង​ខេត្ត​យើង​ទាំង​ពីរ បន្ទាយមានជ័យ​- យូ​ណាន ។​

​លោក ចេ​ន ស៊ុន អភិបាលរង​ខេត្ត​យូ​ណាន​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ សប្បាយ​រីករាយ​និង​មាន​មោទនភាព​ចំពោះ​វត្តមាន​ថ្នាក់ដឹកនាំ​ខេត្ត​បន្ទាយមានជ័យ​ដែល​អញ្ជើញ​ទៅ​ខេត្ត​យូ​ណាន ដើម្បី​បន្ត​រឹតចំណង​សាមគ្គីភាព មេត្រីភាព​ជា​បន្ត​ទៀត ។ ក្នុងនោះ​លោក​បាន​ឆ្លើយតប​ចំពោះ​សំណូមពរ​ដ៏​សំខាន់​ចាំបាច់​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រួមមាន ៖

១.​បន្ត​កិច្ចសហប្រតិបត្តិកា​រ​សម្ព័ន្ធមេត្រីភាព​ដោយ​អនុវត្ត​តាម​គោល​នយោបាយ​ដៃគូ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។​

២.​បន្ត​ផ្តល់​អាហារូបករណ៍​ដ​និស្សិត​ខេត្ត​បន្ទាយមានជ័យ​បន្ត​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា​នៅ​ខេត្ត​យូ​ណា​ន​ដែល​បច្ចុប្បន្ន​និស្សិត​ខេត្ត​យើង​កំពុង​ស្នាក់នៅ​រៀនសូត្រ​ចំនួន​៨​នាក់ លើ​៨០​នាក់​និស្សិត​ទូទាំង​ប្រទេស​រៀន​នៅ​ខេត្ត​យូ​ណាន​។​

៣.​យល់ព្រម​បន្ត​និរន្តរភាព​ឧទ្យាន​គំរូ​វិទ្យាសាស្ត្រ​កសិកម្ម​មិត្តភាព​បន្ទាយមានជ័យ​-​យូ​ណាន​។​

៤.​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ពិសោធន៍​ដី​សំរាប់​វិស័យ​កសិកម្ម​។​

៥.​ជួយ​សាងសង់​ពហុកីឡាដ្ឋាន​មិត្តភាព​មួយ​កន្លែង​នៅ​ខេត្ត​បន្ទាយមានជ័យ ។​

​ប្រភព​មន្ត្រី​ក្នុង​សមាសភាព​ប្រតិភូ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា : ភាគី​ខេត្ត​យូ​ណាន​នឹង​នាំយក​សំណូមពរ សំណើរ​នេះ​ទៅ​សុំ​ការពិភាក្សា សម្រេច​ពី​អភិបាលខេត្ត លេខា​បក្ស​កុំមុយនីស្ត​ចិន​ខេត្ត​និង​ពី​រដ្ឋាភិបាល គណកម្មាធិការ​បក្ស​ថ្នាក់កណ្តាល​ផងដែរ​។​
​ពោល​គឺ​កាលពី​កិច្ចព្រមព្រៀង​មេត្រីភាព​៥​ឆ្នាំមុន​រវាង​ខេត្ត​ទាំង​២ បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គុន​មិញ​ដោយ​លោក លី ជី​ហឹង អភិបាលខេត្ត​យូ​ណា​ន​និង​លោក​អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២ ធ្នូ​ឆ្នាំ​២០១១ ហើយ​វា​បាន​ចប់​កាលពី​ឆ្នាំ​២០១៦​។​

​សូម​រំលឹក​ថា រ​ក្នុងឱកាស​ទស្សនា​កិច្ច​ផ្លូវការ​នៅ​ខេត្ត​យូ​ណាន​២​ថ្ងៃនោះ គណប្រតិភូ​ជាន់ខ្ពស់​ខេត្ត​បន្ទាយ​មានជ័យ​នោះ​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្អូនៗ​និស្សិត​ចំនួន​៨​នាក់​ដែល​កំពុង​សិក្សា​នៅ​ក្រុង​គុន​មិង​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​។​ ​ពួកគេ​ស្ថិត​ក្នុង​ចំណោម​និស្សិត​កម្ពុជា​៤០​នាក់ ដែល​សិក្សា​នៅ​ទីនោះ​នា​ឆ្នាំ​នេះ​។​

​លោក​សួន បវរ​, លោក​អ៊ុង អឿន បាន​បួងសួង​សូម​អោយ​ក្មួយៗ​សុខ​សប្បាយ​ទាំងអស់គ្នា និង​កំពុង​ខិតខំ​រៀនសូត្រ ហើយ​ក៏​ជូន​ពរមាន​ក្មួយៗ​មួយគូ​ជិត​រៀប​អាពាហ៍ពិពាហ៍​ផង​ដែរ ។​

​សូម​រំលឹក​ដែរ គណ​:​ប្រតិភូ​ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​នៅ​សារ​:​មន្ទិរ​ខេត្ត​យូ​ណាន​( Yunan Provincial Musem),​និង​ក៏​បាន​ទស្សនា​ក្រុមហ៊ុន​សំណង់​និង​វិនិយោគ​យូ​ណាន​( Yunan Contruction &Invesment Holding C.,Ltd) នៅ​ទីក្រុង​គុន​មិង​ផងដែរ​៕ ដោយ ៖ បន្ទាយ​

×