ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី៖ រដ្ឋាភិបាល ២៣ តុលា ដឹកនាំដោយលោក សម រង្ស៊ី បានតែងតាំងអ្នកទទួលខុសត្រូវលើកិច្ចការព្រំដែន ប៉ុន្តែបុគ្គលទាំងនោះបែរជា «អត់ចេះមើលព្រំដែន»

សម្តេចធិបតី៖ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជម្រើសយើងនៅតែមាន ដូច្នេះយើងនឹងខិតខំបន្តដោះស្រាយ ហើយរាជរដ្ឋាភិបាលនឹងបន្តជួយសម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋ ដោយមិនបង្កើនបន្ទុកបន្ថែមនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាល ២៣ តុលា តែងតាំងអ្នកទទួលខុសត្រូវកិច្ចការព្រំដែន ប៉ុន្តែអត់ចេះមើលព្រំដែន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាលអញ្ជើញចូលរួមចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋ ចំនួន ១១.០០០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ នាខេត្តពោធិ៍សាត់ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ វិច្ឆិកា ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាល ២៣ តុលា ដឹកនាំដោយលោក សម រង្ស៊ី បានតែងតាំងអ្នកទទួលខុសត្រូវលើកិច្ចការព្រំដែន ប៉ុន្តែបុគ្គលទាំងនោះបែរជា «អត់ចេះមើលព្រំដែន» និងពឹងផ្អែកលើការយល់ឃើញ ឬផែនទីមិនច្បាស់លាស់ ដែលនាំឱ្យមានការខាតបង់ផលប្រយោជន៍ជាតិ ។

ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។

សម្តេចធិបតី បានលើកឡើងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាល ២៣ តុលា តែងតាំងអ្នកទទួលខុសត្រូវកិច្ចការព្រំដែន តែអត់ចេះមើលព្រំដែន»។ សម្តេចបានបន្ថែមថា ការងារការពារ និងបោះបង្គោលព្រំដែនគឺជាកិច្ចការបច្ចេកទេសដ៏រសើប និងស៊ីជម្រៅ ដែលទាមទារនូវអ្នកជំនាញពិតប្រាកដ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឯកសារយោងផ្លូវច្បាប់អន្តរជាតិច្បាស់លាស់ មិនមែនធ្វើឡើងតាមការនឹកឃើញ ឬខ្វះការយល់ដឹងនោះឡើយ ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលបច្ចុប្បន្ន ក្នុងការការពារបូរណភាពទឹកដី ដោយបានប្រើប្រាស់ទាំងផែនទីដែលអន្តរជាតិទទួលស្គាល់ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ និងការចរចា ដោយផ្អែកលើស្មារតីអធិបតេយ្យជាតិ ដើម្បីធានាថាទឹកដីកម្ពុជា ត្រូវបានថែរក្សាយ៉ាងគត់មត់ សម្រាប់កូនចៅជំនាន់ក្រោយ ៕

ខេត្តពោធិ៍សាត់បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន និងប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត និងផលកសិកម្មរបស់ប្រជាពលរដ្ឋ។ គ្រោះទឹកជំនន់នេះបានប៉ះពាល់ដល់ក្រុង ស្រុកចំនួន៦ ឃុំ សង្កាត់ចំនួន២៦ ស្មើនឹង១៦១ភូមិ ប្រជាពលរដ្ឋចំនួន៣.៨៤២គ្រួសារ និងផ្ទះចំនួន២.៥០៤ខ្នង។ ក្នុងនោះ មានដំណាំស្រូវចំនួន៥.៦៦៤ហិកតា និងដំណាំឧស្សាហកម្មចំនួន៣៦៣ហិកតា រងផលប៉ះពាល់ ព្រមទាំងផ្លូវប្រវែង៥៣.៧៧០ម៉ែត្រ លូ១២កន្លែង សាលារៀន៥កន្លែង ស្ពាន៣កន្លែង អណ្ដូងទឹក២៥អណ្ដូង និងទ្វារទឹក២កន្លែង។

ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត ការពារសុវត្ថិភាព និងផ្តល់ជំនួយសង្គ្រោះចាំបាច់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ព្រមទាំងយកចិត្តទុកដាក់លើការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈចាំបាច់ ដើម្បីសម្រាលការលំបាក និងជួយស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ជាមួយគ្នានេះ សូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមរយៈការជួយសង្គ្រោះបន្ទាន់ ការផ្តល់ជំនួយស្បៀងអាហារ និងសម្ភារៈចាំបាច់ ព្រមទាំងការការពារសុវត្ថិភាព និងស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាស្មារតីទទួលខុសត្រូវ ការយកចិត្តទុកដាក់ និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋក្នុងគ្រាលំបាក ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមមុខ នឹងការលំបាកដោយគ្មានការយកចិត្តទុកដាក់ និងការជួយគាំទ្រនោះឡើយ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម