Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​ថៃ​ចាប់ផ្តើម​ស៊ើបអង្កេត បន្ទាប់ពី​បុរស​នេះ​មិនដឹង​មាន​មន្ត​ស្នេហ៍​អ្វី​ខ្លាំង​ម្លេះ អាច​ទាក់ទាញ​ស្ត្រី​បរទេស​វ័យៗ​ក្មេង​មក​នេ​ប​និត្យ​គួរ​ឲ្យ​ច្រណែន (​វីដេអូ​)

spot_img

​«​បុរស​រូងភ្នំ​» ដែល​កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​ថៃ បាន​កំពុង​ក្លាយជា​ប្រធានបទ​នៃ​ការស៊ើបអង្កេត​របស់​ប៉ូលីស​ក្នុង​តំបន់​ហើយ បន្ទាប់ពី​រូបភាព​លេច​ធ្លាយ​នៅលើ​បណ្តាញ​សង្គម បង្ហាញ​បុរស​រូបនេះ​ត្រូវបាន​គេ​សង្ស័យ​បាន​កំពុង «​កេងប្រវ័ញ្ច​…» ជាមួយ​ស្ត្រី​ទេសចរ​លោកខាងលិច​ជាច្រើន​នាក់ ។​

​មុន​ទទួល​ការចាប់អារម្មណ៍​នៅលើ​អ៊ិន​ធើរ​ណែ​ត Chatupoom Losiri អាយុ ៤៨ ឆ្នាំ គ្រាន់តែ​ជា​បុគ្គល​លេង​អ៊ី​ន​ធើរ​ណែ​ត​ដ៏​សាម​ញ្ញា​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​ស្គាល់​កំពុង​រស់នៅក្នុង​រូងភ្នំ​មួយ​នៅ​កោះ Full Moon Party នៃ​ស្រុក Koh Phangan ប្រទេស​ថៃ ។​

Losiri បានចាប់ផ្តើម​ធ្វើ​ឲ្យ​គេ​កាន់តែ​ចាប់អារម្មណ៍ នៅពេល​រូបគាត់​បាន​អះអាងថា រូបគាត់​បានធ្វើ​ឲ្យ​ស្ត្រី​ជនជាតិ​រុស្ស៊ី​ម្នាក់​ចូលចិត្ត​គាត់ ប៉ុន្តែ គាត់​បន្ទាប់មក ស្រាប់តែ​ឃើញ​ផុស​រូបថត​បង្ហាញ​ស្ត្រី​ផ្សេងៗ​គ្នា ដេក​អាក្រាតកាយ​នៅលើ​គ្រែ​របស់គាត់ នៅ​ថ្ងៃ​បន្ទាប់មក ។​

​យ៉ាងណាមិញ បណ្តា​រូបថត​ថ្មីៗ​នេះ​របស់គាត់ ដែល​ក្នុងនោះ​គាត់​រៀបរាប់​អំពី​វិធី​ដែល​គាត់​អាច «​អន្ទង​» ស្ត្រី​ជនជាតិ​រុស្ស៊ី​វ័យក្មេង​ម្នាក់​ឲ្យ​ទៅកាន់​ផ្ទះ​របស់គាត់ ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា បានទទួល​ការចាប់អារម្មណ៍​ពី​អាជ្ញាធរ​ក្នុង​តំបន់​ហើយ ។​

​គាត់​បានសរសេរថា​៖ «​ថ្ងៃនេះ ខណៈ​ខ្ញុំ​កំពុង​ជិះ​ម៉ូតូ​វិលត្រឡប់​ទៅកាន់​រូង​វិញ ខ្ញុំ​បាន​ប្រទះឃើញ​ស្ត្រី​ជនជាតិ​បរទេស​មាន​រូប​ឆោង​ដ៏​ស្រស់ស្អាត​ម្នាក់ ចេញពី​ចិញ្ចើមផ្លូវ​ម្ខាង​ទៀត​» ។​

​បុរស​រូបនេះ​នៅបាន​សរសេរ​នៅក្នុង​ផុស​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​បាន​និយាយ​ទៅកាន់​នាង​ថា អ្នកនាង​បាន​បង្អាក់​ខ្ញុំ​ហើយ ។ ខ្ញុំ​កំពុងធ្វើដំណើរ​វិលត្រឡប់​ទៅផ្ទះ ប៉ុន្តែ ដោយសារតែ​រូប​សម្រស់​របស់​អ្នកនាង ហេតុនេះ ខ្ញុំ​ត្រូវ​ប្តូរ​ចិត្ត​របស់ខ្ញុំ​តែម្តង ។ ខ្ញុំ​ពិតជា​ចង់​និយាយ​ជាមួយ​អ្នកនាង​ខ្លាំងណាស់ ដើម្បី​ចង់ដឹងថា​អ្នកនាង​មិន​ត្រឹម​ស្រស់ស្អាត​តែ​ខាងក្រៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​ល្អ​ទាំង​ចិត្តគំនិត ឬ​យ៉ាងណាដែរ​ទៅ​!!» ។​

​ភ្លាមៗ​បន្ទាប់ពី​បានឃើញ​បែបនេះ ប៉ូលីស​ថៃ​ក៏បាន​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត ដើម្បី​ចង់ដឹងថា តើ​គាត់​កំពុង​រក្សា​នូវ​អ្វីៗ​គួរ​ឲ្យ​សង្ស័យ ឬ មាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ណាមួយ ជាមួយ​ស្ត្រី​បរទេស ។​

​ក្រុម​អ្នកស៊ើប​អង្កេត ក្រោយមក បានបញ្ជាក់​យ៉ាងច្បាស់​ថា បុរស​រូបនេះ​ពុំបាន​រំលោភបំពាន​ច្បាប់​ណាមួយ​នោះទេ ហើយ​បាន​កត់សម្គាល់ថា ពុំមាន​នរណាម្នាក់​កំពុង​ដាក់ពាក្យ​ប្តឹង​ប្រឆាំងនឹង​រូបគាត់​នោះដែរ ។ ទោះយ៉ាងណា ពួកគេ​បាន​កត់សម្គាល់ថា ករណីនេះ​វា​នៅតែ «​មិនជា​ក់លាក់ និង​ប្រឈម​នឹង​ហានិភ័យ​កើតឡើង​» សម្រាប់​ស្ត្រី​ទាំងនោះ ចូលទៅក្នុង​រូងភ្នំ ។​

​យោងតាម The Sun ស្រុក Koh Phangan បានធ្វើការ​ស៊ើបអង្កេត​មួយ ទៅនឹង​ម្ចាស់​ដី​នោះ ដើម្បី​ពិនិត្យថា​តើ​គាត់​នៅតែ​អនុញ្ញាត​ឲ្យ Losiri បន្ត​រស់នៅក្នុង​តំបន់​នេះ​ទៀត ឬ ស្នើ​ឲ្យ​គាត់​ចាក​ចេញពី​ទីនោះ ។​

​លោក Kairik Kraisong ស្នងការ​នគរបាល​ស្រុក Koh Phangan ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​ពុំមាន​ពាក្យបណ្តឹង​ណាមួយ ត្រូវបាន​ធ្វើឡើង​នោះទេ ។ ប្រសិនបើ​មាន នោះ​ខាង​មន្ត្រី​យើងខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំង​បុរស​នេះហើយ​» ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ nextshark

spot_img
×