ក្រចេះ៖សិស្សសាលារៀននៅថ្នាក់ទី១០ នៅស្រុកសំបូរ ខេត្តក្រចេះ ចំនួន៧នាក់ បានដួលសន្លប់ ក្នុងបន្ទប់រៀនជាមួយគ្នា នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ។
លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ក្រោយចាត់បញ្ជូននាំមកសង្គ្រោះភ្លាមៗពីលោកគ្រូអ្នកគ្រូ និងកម្លាំងនគរបាលនៅនិងមណ្ឌលសុខភាពស្រុក យុវតីជាសិស្សទាំងចំនួន៧នាក់ ដែលជាសិស្សរៀនជាមួយគ្នាក្នុងថ្នាក់ទី10A នៃវិទ្យាល័យហ៊ុនសែនសម្ភះបុរៈ ត្រូវបានធូរស្រាល និងបានត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។
លោក អធិការបញ្ជាក់ថា មួលហេតុ ដែលធ្វើឲ្យពួកគេដួលសន្លប់ ជាបន្តបន្ទាប់ ក៏ដោយសារតែសុខភាព របស់ពួកគេខ្សោយខ្លាំង គឺមិនបណ្តាលមកពីមូលហេតុអ្វីផ្សេងនោះទេ៕ ដោយ៖បញ្ញាស័ក្តិ