ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំ÷សូមសិស្សក្រីក្រកុំបាក់ទឹកចិត្តត្រូវខិតខំរៀនសូត្រឱ្យបានពូកែ

ខេត្តកំពង់ចាម: “ផ្នត់គំនិតនៃការបណ្ដុះបណ្ដាលអប់រំចំណេះដឹងដោយធ្វើឡើងតាំងតែនៅកុមាររៀននៅថ្នាក់បឋមដោយម្នាក់ៗប្រឹងរៀនដោយខ្លួនឯងក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស សូម្បីតែនៅតាមផ្លូវថ្នល់មិនមានអ្នកចោលសំរាមនោះទេដែលនៅលើលោកនេះគឺមានតែនៅប្រទេសជប៉ុនមួយប៉ុណ្ណោះ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថ្លែងនារសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៦ក្នុងឱកាសចែករង្វាន់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្ដេចមហាបវរធិបតី ដោយធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។ក្នុងឱកាសនោះក៏មានវត្តមានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តដែលជាអ្នកសម្របសម្រួលបង្កើតឲ្យមានកម្មវិធីនេះឡើងផង។

ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍លើកឡើងថា: សម្រាប់ការចែករង្វាន់ដល់សិស្សឆ្នើមនាឱកាសនេះគឺជាឆ្នាំទី ៣ហើយដែលរូបលោកនិងរដ្ឋមន្ត្រីក្រសួងអប់រំ បានចូលរួមប្រគល់រង្វាន់ជូនដល់ក្មួយៗទាំង២៧រូបមកពីវិទ្យាល័យចំនួន៥ក្នុងស្រុកព្រៃឈរ ដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងឆ្នាំ ២០២៦នេះ។

ឯកឧត្តមរន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍បន្តថា ជ័យលាភីដែលទទួលបាននេះមិនមែនកើតឡើងដោយចៃដន្យនោះទេវាជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរៀនសូត្រការតស៊ូភាពអំណត់ព្យាយាមលទ្ធផលក្នុងរយៈពេល ៣ឆ្នាំនេះបង្ហាញជារួមថាសាលារៀននីមួយៗសុទ្ធតែមានសក្កានុពុលក្នុងការបណ្ដុះបណ្ដាលសិស្សឆ្នើមហើយការប្រឡងនេះគឺមានគោលបំណងចំនួនពីរក្នុងនោះរួមមាន÷
១.ដើម្បីទទួលស្គាល់និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានសិក្សារៀនសូត្រនិងទទួលបានលទ្ធផលល្អប្រសើរ។
២.ជំរុញឲ្យសិស្សានុសិស្សទាំងអស់ជាពិសេសសិស្សថ្នាក់ទី៧ឡើងទៅមានស្មារតីខិតខំរៀនសូត្រសម្រាប់ការប្រកួតប្រជែងនៅថ្នាក់ទី១០ ក៏ដូចជាការប្រឡងបាក់ឌុបថ្នាក់ទី១២ផងដែរ។
ជាមួយនោះភាពជោគជ័យនេះនឹងត្រូវពង្រីកខ្លួននៅឆ្នាំទី៦គ្រោងពង្រីកជាអន្តរស្រុកដែលមានព្រំប្រទល់ជាប់ជាមួយនឹងស្រុកព្រៃឈរ ឱ្យកាន់តែទូលំទូលាយនិងភាពប្រសើរឡើង។ទាំងនេះគឺជាការពង្រឹងសមត្ថភាពនិងធនធានមនុស្ស ក្មួយៗត្រូវតែខិតខំប្រឹងប្រែងដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែល្អប្រសើរសម្រាប់ជោគជ័យពេលប្រឡងបាក់ឌុប។

ឯកឧត្តមហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងអប់រំមានប្រសាសន៍ឲ្យដឹងដែរថានៅពេលដែលរៀនចប់នៅសាលាគឺត្រូវតែបន្តសិក្សារៀនសូត្របន្ថែមទៀតដើម្បីឲ្យទាន់សម័យបច្ចេកវិទ្យា។សង្គមគ្រួសារមួយដែលមានជីវភាពធូរធាដូច្នេះការរៀនសូត្រគឺទៅតាមនោះដែរ។ហើយបើឪពុកម្ដាយរស់នៅជនបទមានជីវភាពខ្វះខាតហ្នឹងធ្វើឲ្យកុមារកង្វះនៅអាហាររូបត្ថម្ភធ្វើឲ្យការសិក្សាមិនបានពូកែនោះទេ។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍បន្តថា កត្តាចាំបាច់ពេលដែលម្ដាយមានផ្ទៃពោះត្រូវតែប្រឹងប្រែងទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនឲ្យបានគ្រប់មុខដើម្បីឱ្យទារកដែលកើតមកលូតលាស់ល្អ ពេលធំធាត់រៀនសូត្រពូកែ។ គ្រាតែកូនមានអាយុពីរឆ្នាំឡើងឪពុកម្ដាយត្រូវតែថែទាំឲ្យបានល្អហើយកូនលេងរបស់របរស្រឡាញ់សៀវភៅ ព្រមទាំងអានឱ្យកូនស្ដាប់ ជាការពិតណាស់ការសិក្សាមិនត្រឹមតែទៅរៀននៅសាលានោះទេ ពេលត្រឡប់មកវិញគឺមាតាបិតាត្រូវតែជួយបង្រៀនបន្ថែមនោះនឹងធ្វើឲ្យក្មេងឆាប់ទទួលបានចំណេះដឹង។ យ៉ាងណាមិញបើសិនក្មួយមានជីវភាពក្រីក្រពេលដែលមករៀនសូត្រឃើញគេមានម៉ូតូជិះយើងមិនត្រូវបាក់ទឹកចិត្តនោះទេ គឺត្រូវតែប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ។ ជាក់ស្ដែងនៅស្រុកកងមាសកន្លងទៅសិស្សប្រឡងបាក់ឌុបជាប់តែ៤៩% បន្ទាប់មករូបលោកបានឱ្យគ្រូល្បីៗនៅភ្នំពេញ មកបំប៉នចំណេះដឹងដល់សិស្សស្រាប់តែក្រោយមកអត្រាប្រឡងជាប់បានកើតដល់៩៦%ឯណោះ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម