Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កីឡា​ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស ក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជា​ក្រុម​អន្តរជាតិ​នៅ​ប្រទេស​នៅ​បារាំង​

spot_img

​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ វីរ​កីឡាការិនី កែ ឡេង និង វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ទទួលបាន​មេដាយមាស ១​គ្រឿង ក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក trophee l Equipe នៅ​ទីក្រុង tours ប្រទេស​បារាំង នា​ពេល​ថ្មីៗ​នេះ​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា កម្ពុជា​រីករាយ​អបអរសាទរ​ចំពោះ​វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែល​ទទួលបាន​មេដាយមាស ១​គ្រឿង នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់​ដណ្ដើម​ពានរង្វាន់​ជា​ក្រុម​អន្តរជាតិ​នៅ​ប្រទេស​បារាំង​។​

​វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើម​បាន​មេដាយមាស​ខាងលើ​លើ​វិញ្ញាសា​វាយ​គូរ​នារី ២​នាក់​ទល់នឹង ២​នាក់ ហើយ​នេះ​គឺ​ជា​​វិញ្ញាសា​ទី​១ ដែល​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​ទាំងពីរ​ទើប​បាន​បញ្ចប់​ការប្រកួត ខណៈ​សល់ ២​វិញ្ញាសា​ទៀត ដែល​ត្រូវ​បន្ដ​ប្រកួត​នៅ​​ថ្ងៃ​បន្ទាប់ គឺ​វិញ្ញាសារ ៣​នាក់ ទល់នឹង ៣​នាក់ និង វិញ្ញាសា​ឯកត្តជន​។ សូម​បញ្ជាក់​ផង​ដែរ​ថា វីរ​កីឡាការិនី​ខាងលើ​ក៏​ធ្លាប់​ទទួល​បាន​មេដាយមាស​កាលពី​ឆ្នាំ ២០១៧ កន្លងទៅនេះ នៅ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​៕ ដោយ​ ៖​ កូឡាប​

spot_img
×