ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរងនគរបាលខេត្តកំពតម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនជិត ១តោន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក ហួ យ៉ៃ ដែលបច្ចុប្បន្នមានតួនាទីជាស្នងការរងនគរបាលខេត្តកំពត និងជាអតីតអធិការនគរបាលស្រុកព្រៃនប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួន រួមជាមួយបក្ខពួក ១០នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីគ្រឿងញៀនក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ជិត ១តោន។

យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ការចុះប្រតិបត្តិការ
និងឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់លោក ហួ យ៉ៃ ស្ថិតក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ប្រភពដដែលបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ ក្នុងនោះមានជនជាតិឡាវ ៣នាក់ និងជនជាតិខ្មែរ ៨នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនសរុបចំនួន ៨៧៤គីឡូក្រាម ស្មើនឹង ៨៧៣ដុំ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់។

ករណីនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារក្នុងចំណោមអ្នកត្រូវបានឃាត់ខ្លួន មានមន្ត្រីនគរបាលដែលកាន់តួនាទីជាស្នងការរងខេត្តមួយផងដែរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម