ពេទ្យសត្វខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមអន្តរាគមការិយាល័យ សហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានទីតាំងស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានឃាត់ចាប់រថយន្តដឹកអ្នកដំណើរធុនធំ ១គ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3E-6980 បើកបរដោយឈ្មោះ សុខ កុសល ផ្ទុកប្រភេទសាច់បង្កកខូចគុណភាពមានទម្ងន់សរុប ១ ៩៣០គីឡូក្រាម ដោយក្នុងនោះរួមមានៈ ឆ្អឹងមាន់បង្កក ចំនួន ៤កេស ស្មើនឹង ៣០០គីឡូក្រាម, ក្រួចបង្កក ចំនួន ១៧កេស ស្មើនឹង ១ ១៩០គីឡូក្រាម, ទាបង្កក ចំនួន ១៧កេស ស្មើនឹង ២៩០គីឡូក្រាម និងប្រហិតចម្រុះចំនួន ១៥០គីឡូក្រាម ។ បន្ទាប់ពីត្រួតពិនិត្យរួចមក គឺទំនិញទាំងអស់ មានការប្រែប្រួល បមាណី និងសភាពដើម សមត្ថកិច្ចចម្រុះ បានធ្វើការដុតកម្ទេចចោលនៅបរិវេណទីវាល ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ តាមវិធានបសុពេទ្យ ។ រក្សាសិទ្ធដោយ៖សុទ្ធលី












