ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តកំពង់ឆ្នាំងចាប់ឪពុកចុង ដែលរំលោភកូនស្រី

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសូមជម្រាបជូនសាធារណជនអ្នក ប្រើប្រាស់បណ្តាញសង្គមជ្រាបថានៅថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានរាយការណ៍ថា មានករណីឪពុកចុងរំលោភកូនស្រី អាយុ ១៣ ឆ្នាំ នៅភូមិ កំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ឃើញការផ្សព្វផ្សាយនេះលោកឧត្តម សេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាត់កំលាំងជំនាញខេត្តសហការជាមួយជំនាញស្រុកបើកការស៊ើបអង្កេត ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះឡាយ យន្ត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមគោរពជម្រាបជូនដល់ សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មានជាតិ បានជ្រាបថាៈ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកសារព័ត៌មានឈ្មោះ ទេព ប៉ុន បានចុះផ្សាយមានខ្លឹមសារថា ឪពុកចុងរំលោភកូន ស្រីអាយុ ១៣ឆ្នាំ នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ តើពិតដែរឬទេ? តាមការ អះអាងរបស់ម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងតែសមត្ថកិច្ចមិនទទួលនេះបើតាមការអះអាងម្តា យក្មេងរងគ្រោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញ ខេត្ត ស្រុក សហការបើកការស៊ើបអង្កេត និងស្រាវជ្រាវ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឡាយ យន្ត ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅចំណុច មុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។តាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់ នៅចំណុចលើផ្ទះរបស់ខ្លួន ជនសង្ស័យ បានហៅកូន ចុងឈ្មោះ ច ច.ធ ភេទស្រី អាយុ ១២ឆ្នាំ រស់នៅផ្ទះជាមួយគ្នា អោយឡើងមកលើផ្ទះតាមខ្លួន យកលេស អោយវែកសក់រកចៃ និងបានធ្វើសកម្មភាពរំលោភតែម្តង។

សូមបញ្ជាក់ ម្តាយជនរងគ្រោះ ឈ្មោះ មន កែវ បន្ទាប់ពីដឹងថាប្តីចុងបានចាប់រំលោភកូនរបស់ខ្លួន នោះ គឺមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុសនោះទេ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម