ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានឱ្យ ឯកឧត្តម Fabrice Filliez ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង នៅព្រះបរមរាជវាំង។
ពិធីចូលក្រាបបង្គំគាល់ និង ថ្វាយសារតាំងនេះ បានប្រព្រឹត្តទៅនៅព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
ការថ្វាយសារតាំងនេះ គឺជាពិធីការទូតផ្លូវការមួយ ដែលឯកអគ្គរដ្ឋទូតតែងតាំងថ្មីបានថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ដើម្បីបញ្ជាក់ពីការទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់លោក ក្នុងនាមជាតំណាងការទូតរបស់សហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






