ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-រុស្ស៊ី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ ដើម្បីពង្រឹងសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរ!

ភ្នំពេញ៖ កម្ពុជា និងសហព័ន្ធរុស្ស៊ី បានជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងជំនាញជាក់ស្តែងពាក់ព័ន្ធនឹងការកសាង និងការអនុវត្តច្បាប់ក្នុងជួរកងទ័ព។

ការជំរុញកិច្ចសហប្រតិបត្តិការនេះ បាន ធ្វើឡើងក្នុងជំនួបរវាងលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី PETIFOROVA Elena Valeryevna អនុប្រធាននាយកដ្ឋានច្បាប់ នៃក្រសួងការពារប្រទេសសហព័ន្ធរុស្ស៊ី ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ដោយផ្តោតលើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពសហព័ន្ធរុស្ស៊ី ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនីតិកម្ម ការរៀបចំច្បាប់ និងការអនុវត្តច្បាប់ក្នុងជួរកងទ័ព។

មន្ត្រីយោធាជាន់ខ្ពស់ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងជួរកងទ័ពឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំ ព្រមទាំងស្របតាមការវិវត្តនៃបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងពេលបច្ចុប្បន្ន និងអនាគត។

ភាគីទាំងពីរក៏បានលើកឡើងថា ការបញ្ចប់សង្គ្រាម និងជម្លោះនានា មិនអាចពឹងផ្អែកតែលើការប្រើប្រាស់អាវុធនោះទេ ប៉ុន្តែត្រូវមានយន្តការច្បាប់ជាមូលដ្ឋាន រួមមានច្បាប់ជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា ដើម្បីស្វែងរកដំណោះស្រាយ និងធានាឱ្យការបញ្ចប់ជម្លោះប្រព្រឹត្តទៅប្រកបដោយចីរភាព។

ជាមួយគ្នានេះ ការកសាង និងពង្រឹងការអនុវត្តច្បាប់ក្នុងជួរកងទ័ព ត្រូវបានចាត់ទុកថាជាកត្តាចាំបាច់ក្នុងការលើកកម្ពស់វិន័យ សមត្ថភាព និងឆន្ទៈរបស់កងទ័ព។

កិច្ចការនេះក៏មានសារៈសំខាន់ក្នុងការជំរុញការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលជាកម្លាំងបន្តវេនដ៏សំខាន់ក្នុងការការពារជាតិ។

កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់នេះ ត្រូវបានលើកឡើងថា ជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាពការពារជាតិ និងការធានាឱ្យកងទ័ពមានសមត្ថភាពអនុវត្តភារកិច្ចរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព ទាំងក្នុងពេលសន្តិភាព និងពេលមានសង្គ្រាម។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម