ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី អញ្ជើញចូលរួមវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៧ វិច្ឆិកា ២០២៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា វេទិកានេះត្រូវបានរៀបចំឡើងដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ដោយមានការចូលរួមពីវិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសមកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងបណ្តាប្រទេសនៅអឺរ៉ុប សរុបប្រមាណជាង ១.៥០០ នាក់។

វេទិកានេះនឹងក្លាយជាឱកាសជួបជុំស្វែងរកការវិនិយោគថ្មីៗ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញបរិយាកាសវិនិយោគដែលបើកចំហ មានភាពទាក់ទាញ និងឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព។ ជាមួយគ្នានេះក៏រំពឹងថានឹងចូលរួមចំណែកបង្កើតលទ្ធផលជាក់ស្តែង តាមរយៈការជំរុញឱ្យមានគម្រោងវិនិយោគថ្មីៗ ការពង្រឹងភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ ព្រមទាំងការបង្កើតឱកាសអាជីវកម្ម និងកាលានុវត្តភាពរយៈពេលវែង សម្រាប់សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម