ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រដឹសឬស្សីកោះប៉ែនត្រៀមឆ្លងឆ្នាំសកលបង្កើតភាពសប្បាយរីករាយ

ខេត្តកំពង់ចាម: ប្រដឹសឬស្សីកោះប៉ែនត្រូវបានមហាជនទូទៅស្គាល់ស្ទើរគ្រប់ៗគ្នាមានទទឹង២ ម៉ែត្រនិងបណ្ដោយប្រវែង ១០០០ ម៉ែត្រ សម្រាប់ដើរឆ្លងពីត្រើយក្រុងកំពង់ចាម មកកាន់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន កំពុងត្រូវបានក្រុមកម្មករសម្រុកធ្វើមកដល់ពេលនេះគឺជិតរួចរាល់ហើយ។ ជាមួយនោះក៏សម្រាប់អបអរឆ្លងឆ្នាំសកល មានការរៀបចំម្ហូបអាហារក្នុងតម្លៃសមរម្យដែលកំណត់ដោយមន្ទីរទេសចរខេត្ត រងចាំបម្រើភ្ញៀវជាតិនិងអន្តរជាតិ ហើយក៏មានសន្តិសុខរួមទាំងសមត្ថកិច្ចយាមពង្រឹងសុវត្ថិភាពផងដែរ។

លោកប៊ុន តារា អ្នកគ្រប់គ្រងឆ្នេរខ្សាច់កោះប៉ែន មានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៦ថា:
ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត
ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកំពង់ចាម ក្នុងនោះគឺមានរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ដែលមានវត្តមានតែក្នុងរដូវប្រាំង សម្រាប់បើកបម្រើសេវាជូនដល់ភ្ញៀវជាតិនិងអន្តរជាតិមកពីគ្រប់ទិសទី មកកំសាន្តលេងហ្នឹងស្រូបយកខ្យល់ អាកាសបរិសុទ្ធជំនោរទន្លេមេគង្គបក់មកធ្វើឱ្យបាត់កង្វល់ផ្សេងៗ។

អ្នកគ្រប់គ្រងឆ្នេរខ្សាច់កោះប៉ែន បានបន្តដឹងទៀតថា ចំពោះស្ពានឬស្សីដែលត្រូវបានក្រុមកម្មករកំពុងស្ថាបនានេះត្រូវបានទិញមកពីតំបន់ស្រុកលើដោយគេចងបណ្ដែតជាក្បូនតាមខ្សែទឹកហូហើយយកមកធ្វើចាប់ផ្ដើមឡើងនៅក្នុងថ្ងៃទី៩ វិច្ឆិការហូតមកដល់ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៦ គឺសម្រេចបានប្រមាណជាង៨០%ហើយ។ ដោយរំពឹងថានៅក្នុងរង្វង់ប្រហែល១០ថ្ងៃទៀតនិងរួចរាល់ ដូច្នេះអាចបើកដំណើរការសាកល្បងឱ្យភ្ញៀវដើរឆ្លងកាត់នៅក្នុងថ្ងៃទី១០-១២ធ្នូខាងមុខ ចំពោះឬស្សីដែលបានបង្កើតឡើងជាស្ពាននេះត្រូវបានចំណាយរហូតដល់ជិតពីរម៉ឺនដើមឯណោះ។ លោកថាពេលចូលឆ្នាំសកលគឺនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនមានរៀបចំម្ហូបអាហារសម្រាប់រង់ចាំបម្រើសេវាភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេងដោយក្នុងនោះអ្នកខ្លះអាចបោះតង់សម្រាកលេងជាលក្ខណៈគ្រួសារហើយក៏មានសន្តិសុខយាមហ្នឹងសមត្ថកិច្ចជួយរក្សាសណ្ដាប់ធ្នាប់ជូនដល់បងប្អូនទៀតផង។
ទន្ទឹមនិងនោះបងប្អូនអាចងូតទឹកទន្លេលេងសប្បាយរីករាយនៅក្នុងតំបន់ដែលបានកំណត់ហើយសូមនាំគ្នាពាក់អាវពោងសុវត្ថិភាពឱ្យបានគ្រប់ៗគ្នាដើម្បីធានាបានល្អប្រសើរ។មួយវិញទៀតប្រដឹសឬស្សីដែលឆ្លងកាត់នេះនៅក្នុងអំឡុងពាក់កណ្ដាលខែឧសភាឆ្នាំ២០២៧នឹងត្រូវរុះរើដោយសារចរន្តទឹកទន្លេរដូវវស្សាឡើងជន់លិច។

លោកស៊ាន សុគុណ អតីតប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងដែរថាសម្រាប់ឆ្នេរខ្សាច់កោះប៉ែនគឺបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលំហែកាយរាល់ឆ្នាំមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ហើយការស្រស់ស្រូបអាហារគឺបានគោរពទៅតាមការណែនាំរបស់មន្ទីរដែលបានកំណត់តម្លៃនៅលើក្រដាសមុខម្ហូបច្បាស់លាស់សម្រាប់ឲ្យភ្ញៀវដឹងទៀតផង។ ជារឿយៗភ្ញៀវបរទេសតែងតែចាប់អារម្មណ៍ក្រៅពីលំហែកាយនៅឆ្នេរខ្សាច់កោះប៉ែនគឺពួកគាត់ដើរតាមខ្នងផ្ទះរបស់ពលរដ្ឋនៅកាប៉ែនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀមដោយបានទិញផ្លែក្រូចថ្លុងពិសានិងយល់ដឹងពីការរស់នៅរបស់កសិករ ហើយថែមទាំងបានថតរូបទុកសម្រាប់បង្ហោះនៅលើបណ្ដាញសង្គមទាំងនេះបានធ្វើអោយបរទេសស្គាល់កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនសម្រាប់លំហែកាយ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម