តាមនោះអ្នកប្រើប្រាស់ Internet លើពិភពលោកទាំងមូលអាចជួបប្រទះបញ្ហាតភ្ជាប់ Internet ក្នុងអំឡុង ២ថ្ងៃទៀត ព្រោះតែម៉ាស៊ីនមេធំៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង Web នឹងត្រូវកាត់ផ្តាច់ប្រភព ។
(Global Lok Press)
តាមឆាណែលទូរទស្សន៍ RT នេះ សម្ព័ន្ធក្រុមហ៊ុន Internet ផ្តល់លេខ និង Domain (ICANN) -ទទួលបន្ទុកការថែរក្សា ការចុះឈ្មោះ Domain និងអាសយដ្ឋាន IP – នឹងផ្លាស់ប្តូរប្រព័ន្ធសោរ code បំណងការពារដល់ប្រព័ន្ធ Domain (DNS) ឬបញ្ជីអាសយដ្ឋានរបស់ Internet ។
នេះជាកិច្ចការមួយមានសារៈសំខាន់ ដើម្បីធានាឲ្យ DNS សុវត្ថិភាព ស្ថិរភាព ស្ថាប័នសម្របសម្រួលការទាក់ទង (CRA) ប្រកាស ៖ “និយាយឲ្យងាយស្តាប់នោះគឺអ្នកប្រើប្រាស់ Internet ឬអ្នកផ្គត់ផ្គង់សេវា Internet (ISP) ពុំបានត្រៀមបម្រុងសម្រាប់ការផ្លាស់ប្តូរនេះ ។ ប៉ុន្តែប្រសិនមានការអនុវត្តសន្តិសុខប្រព័ន្ធសមស្រប នោះអាចជួយបញ្ចៀសបានស្ថានភាពត្រូវកាត់ផ្តាច់ការតភ្ជាប់” ។
តាមអ្នកវិភាគ Elder Murtazin នៃសម្ព័ន្ធក្រុមហ៊ុនស្រាវជ្រាវចល័តគឺ អ្នកប្រើប្រាស់ Internet អាចជួបការលំបាក ក្នុងអំឡុង ៤៨ម៉ោងទៀត ជាអាទិ៍ ៖ ជួបប្រទះកំហុស ក្នុងការចូលគេហទំព័រ ហើយល្បឿន Dounload យឺត ។ អ្នកខ្លះទៀតអាចជួបប្រទះនូវការភ្ជាប់ Internet ពុំបាន ប្រសិនបើអ្នកផ្គត់ផ្គង់ក្នុងសេវា ពុំបានត្រៀមសន្តិសុខប្រព័ន្ធបានសមស្របទុកជាមុនទេ ៕ លីសា
ប្រភព៖ https://baotintuc.vn/dien-tu-vien-thong/canh-bao-internet-toan-cau-co-the-sap-nguon-trong-48-gio-toi-20181011211053448.htm