Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនឹង​អាចមាន​រោគសញ្ញា​ទាំងនេះ បើ​ក្រលៀន​មាន​បញ្ហា​

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សញ្ញា​ដែល​ក្រលៀន​ប្រាប់​អ្នក​ថា​វា​ឈឺ​ហើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1. នៅពេល​ដែល​ក្រលៀន​អ្នក​មាន​បញ្ហា វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ចុក ចាប់​ផ្នែក​ខាងក្រោម​ចុះទៅ​។ អ្នកនឹង​គ្មាន​អារម្មណ៍​ក្នុង​ការធ្វើ​អ្វី​ទេ ព្រោះ​វា​ធ្វើឲ្យ​អ្នកធុញ ដោយ​ឈឺ​មួយ​ផ្នែក​ចុះក្រោម ចាប់​ពី​ចង្កេះ​ចុះទៅ​។​

2. អ្នកនឹង​នោម​ខុស​ពី​ធម្មតា​ដោយ​អាច​នឹង​តែងតែ​ឈឺ​បត់ជើង​តូច​ទោះបីជា​ញ៉ាំ​ទឹក តិច​ក៏ដោយ​។ ជួនកាល​ពេល​នោម​អាច​ឈឺ​ក៏​ថា​បាន​ដែរ​។ ម្យ៉ាងទៀត បរិមាណ​នៃ​នោម​របស់​អ្នកនឹង​ខុសប្លែក​ពី​មនុស្ស​ធម្មតា​។​

3. អ្នក​អាច​នឹង​ប្រឈមមុខ​នឹង​អាការៈ​ហើម​នៅពេលដែល​ក្រ​លៀនអ្នក​កើត​មាន​បញ្ហា ជាពិសេស ហើមជើង​តែម្តង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​គួរតែ​ទៅ​ពិនិត្យ​ជា​បន្ទាន់​ក្រោយពេល​ដែល​មាន​អាកា​រៈទាំង​នេះ​កើតឡើង ទើប​អាច​ការពារ​សុខភាព​អ្នក​បាន​ល្អ ហើយ​ព្យាបាល​បាន​ទាន់ពេលវេលា​៕ សុភ័ក្ត្រ

​ប្រភព ៖ 39.net​

×