បន្ទាយមានជ័យ ៖ នៅថ្ងៃបិទបញ្ចប់ជាឱសានចុងក្រោយកាលពីម្សិលមិញនៃការបង់ពន្ធ(ពន្ធដារ)លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទឬហៅកាត់ថាពន្ធផ្លូវឆ្នាំសារពើពន្ធ២០១៧ ដែលអនុវត្តន៍ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី៣០វិច្ចិកាឆ្នាំ២០១៧ កន្លងមកនៅខេត្តបន្ទាយមានជ័យរកចំណូលពន្ធដារបានជាង៥.៧០០លានរៀល ។គឺលើសឆ្នាំមុន១ពាន់លានរៀល។
លោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យអោយសារព័ត័មានដឹងថ្ងៃទី៣០វិច្ឆិកាកន្លងមកថា : លទ្ធផលថវិកាបានពីការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទឬហៅកាត់ថាពន្ធផ្លូវឆ្នាំសារពើពន្ធ២០១៧ ដែលបិទបញ្ចប់នាថ្ងៃទី៣០វិច្ឆិកាកន្លងមកនេះ នៅខេត្តនេះរកចំណូលបានជាង៨.៧០០លានរៀល។ក្នុងនោះ ម្ចាស់មធ្យោបាយនិងយានយន្តទៅបង់នៅសាខា ស្នាក់ការពន្ធដារខេត្ត ស្រុកក្រុង បានចំនួនជាង៤.៣០០លានរៀលនិងបង់នៅធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ាគ្រប់កន្លែងបានជាង ៥.៤០០លានរៀល ។ឬសរុបជាង៩.៧០០លានរៀល។
លោក ព្រឹម សាលី និយាយបន្តថា: លទ្ធផលនេះបាមកើនឡើងជាងឆ្នាំទៅ ប្រមាណ១.០០០លានរៀល ពោលគឺផែនការឆ្នាំ២.០១៦ មានចំនួន៨.៨០០លានរៀល។
ក្នុងនាមសេវាបង់ពន្ធដារ លោកនិងបុគ្គលិកសូមថ្លែងអំណរគុណចំពោះបងប្អូនជាម្ចាស់មធ្យបាយ យានជំនិះគ្រប់ប្រភេទដែលកាន់តែយល់ដឹង ភ្ញាក់រលឹកនិងបាមស្ម័គ្រចិត្តបំពេញកតព្វកិច្ចបង់ពន្ធជូនរដ្ឋ ទើបចំណូលបានកើនដូច្នេះ។ក៏អរគុណមន្ត្រី បុគ្គលិកនិងដៃគូឯកជនធនាគារដែលសហការផ្តល់សេវាបង់ពន្ធផ្លូវនេះទាន់ពេលជូនពលរដ្ឋ។ ពោលគឺហួសកាលបរិច្ឆេទថ្ងៃទី៣០វិច្ឆិកានេះ រាល់ការបង់ពន្ធត្រូវផាកពិន័យទ្វេរដង។
ម្ចាស់មធ្យោបាយមួយចំនួន បានជ្រើសរើសធនាគារជាកន្លែងបង់ពន្ធព្រោះងាយស្រួលដោយគ្រាន់តែបង្ហាញកាតបង់ពន្ធឆ្នាំចាស់ដល់មន្ត្រូីពន្ធដារឬបុគ្គលិកធនាគារ ។
ប៉ុន្តែពួកគេត្រូវមានប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយឆ្នាំចាស់(កាតចុះបញ្ជីនៃការបង់ពីឆ្នាំចាស់ )ហើយមធ្យោបាយឬយានជំនិះក៏ចាស់ដដែលដែរ។ ទោះយ៉ាងណា ក៏មានម្ចាស់មធ្យោបាយឬយានជំនិះខ្លះមៅតែគេចវេះ ពិសេសមធ្យោបាយ យានជំនិះនៅការដ្ឋាន យានយន្តចាស់ៗគ្មានស្លាកលេខ ហើយលួចបន្លំយកស្លាកលេខក្លែងក្លាយ ហើយដឹកជញ្ជូនសំពីងសំពោងបែបអាណាធិបតេយ្យជាដើម៕ ដោយ ៖ បន្ទាយ