Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរប្លន់​ចម្លែក ព្រោះ​រាល់​ពេល​ទៅ​ប្លន់ តែង​ពាក់​ម៉ា​ស់មុខ​…​ថែរក្សា​សម្ផស្ស​

​ទោះបី​ប្រកប​របរ​យក​កាំភ្លើង​ភ្ជង់​លើ​ក្បាល​អ្នកដទៃ​ក្តី ប៉ុន្តែ​ចោរប្លន់​ដ៏​ចម្លែក​នេះ ពុំ​ដែល​ភ្លេច​ពាក់​ម៉ាស់​ថែរក្សា​ស្បែក​មុខ​រាល់​ពេល​ចេញ “​ប្រតិបត្តិការ​” ។​

​បុរស​ចូលចិត្ត​ថែ​សម្ផស្ស បច្ចុប្បន្ន​ពុំ​មែន​ជា​រឿង​កម្រ​ឬ​ចម្លែក​ទេ ប៉ុន្តែ​ការ​ថែ​សម្ផស្ស​រួម​ទាំង​ពេលចេញ​ធ្វើ​ចោរ​ប្លន់​លើ​ពិភពលោក​នេះ ប្រាកដជា​ពុំ​មាន​ច្រើន​ឡើយ​។​

​រឿងរ៉ាវ​គឺ​ថ្មីៗ​នេះ នៅ Los Angeles អាមេរិក មាន​វត្តមាន​ចោរប្លន់​ចម្លែក​ម្នាក់​។ វា​តែង​ប្រើ​កាំភ្លើង​ដើរ​ប្លន់​តាម​ហាង​តូចៗ នឹង​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ជា​បន្តបន្ទាប់ ហើយ​រៀង​រាល់​ពេល​ប្លន់​ចោរ​រូប​នេះ​តែង​ពាក់​ម៉ាស់​មុខ​ថែទាំ​ស្បែក ។​

តាម​ព័ត៌មាន​ដែល​ចុះផ្សាយ ចោរប្លន់​ដែល​និយម​ថែ​សម្ផស្ស​នេះ​ច្រើន​ធ្វើ​សកម្មភាព​នៅ​តំបន់ Eagle Rock ។ វា​មាន​ចលនា​រហ័ស​ហួន តែ​ចរិត​ឆាប់​ខឹង និង​ឆេវឆាវ ។​

​មកទល់ពេលនេះ វា​បាន​ប្លន់​សម្រេច ៧​ករណី​មកហើយ ធ្វើឲ្យ​ចោរប្លន់​និយ​មពាក់​ម៉ា​ស់មុខ​ក្រដាស​នេះ កាន់តែ​មាន​ជំនឿ​លើ​ខ្លួនឯង​ឡើង​។ រៀង​រាល់​ពេល​សម្រុកចូល​ប្លន់ គឺ​អនុញ្ញាត​ឲ្យ​អ្នក​លក់ ឬ​ម្ចាស់​ហាង មាន​ពេល​ត្រឹម ៣​វិនាទី ដើម្បី​ហុច​លុយ​មក​ឲ្យ​វា​។ ក្នុងចំណោម​ការ​ប្លន់​៧​លើក មាន​បុគ្គលិក​លក់ទំនិញ​ម្នាក់​យក​លុយ​យឺត​នោះ ចោរប្លន់​រូប​នេះ​ក៏​បាញ់​ឲ្យ​រងរបួស​ភ្លាម​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់ Eagle Rock ពិតជា​ភ័យខ្លាច ហើយ​ហៅ​វា​ថា “​ចោរប្លន់​ពាក់​ម៉ា​ស់មុខ​” ។ ពួកគេ​ក៏​ដឹង​ដែរ​ថា ការពាក់​ម៉ាស់​មុខ​របស់​ចោរ​រូបនេះ ពុំមែន​ថែបំប៉ន​សម្រស់​មុខ​វា​ប៉ុណ្ណោះ​ទេ តែ​ក៏​លាក់​បំបាំង​ផ្ទៃមុខ និង​អត្តសញ្ញាណ​របស់​វា​យ៉ាង​មាន​ប្រសិទ្ធភាព ។ ព្រោះថា​រហូតមកទល់​ពេលនេះ ប៉ូលិស​នៅ​ពុំ​ទាន់​ចាប់ខ្លួន​វា​បាន​ទេ ទោះបី​ទទួលបាន​នូវ​រូបភាព​ជា​ច្រើន​របស់​វា​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ក្តី ៕ ដោយ ៖ សូ​យ​ន​

 

×