ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារពិបាកចៀសផុតពីឧបសគ្គ ប្រឹងប្រែងប្រមូលផ្តុំធ្វើឲ្យបានល្អកិច្ចការរបស់ខ្លួន កុំលូកលាន់កិច្ចការអ្នកដទៃ។ ចេញក្រៅត្រូវប្រយ័ត្នត្រូវថែរក្សារបស់របរកុំឲ្យគេលួច។ មនោសញ្ចេតនា ពិបាកបានដូចបំណង ត្រូវអត់ធ្មត់ ត្រូវលៃពេលនៅជាមួយគ្នាឲ្យបានទើបមនោសញ្ចេតនាអាចផ្សារភ្ជាប់។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ មិនត្រូវសម្រេចកិច្ចការគ្រប់យ៉ាងដោយខ្លួនឯង ត្រូវសុំយោបល់សមូហភាព ទើបអ្នកមិនបំពានកំហុស។ កុំចាយវាយហួសពីប្រាក់ចំណូលរបស់ខ្លួន។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ខ្មៅ ,ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ ត្រូវបានថ្នាក់លើជឿជាក់ប្រគល់ភារកិច្ចសំខាន់ៗឲ្យបំពេញ អ្នករួមការងារគាំទ្រ នាំឲ្យគ្រប់យ៉ាងសម្រេចបានជោគជ័យ។ រាល់ផែនការហិរញ្ញវត្ថុសុទ្ធតែអាចអនុវត្តដោយងាយ និងមានខ្ទង់ចំណូលច្រើន។ មនោសញ្ចេតនា កាន់តែក្តាប់ណែនកាន់តែងាយរបូតពីដៃ ស្រឡាញ់គ្នាត្រូវជឿជាក់ និងគោរពគ្នាទៅវិញទៅមក។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ក្រហម , ស្វាយ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ស្មារតីធ្វើការឡើងខ្ពស់ ម្ចាស់ការ និងច្នៃប្រឌិតជួយឲ្យអ្នកដោះស្រាយការងារបានរហ័ស ប្រសិទ្ធភាពខ្ពស់។ អាចអនុវត្តផែនការហិរញ្ញវត្ថុ ចរចាពាណិជ្ជកម្ម ចុះកិច្ចសន្យាក្នុងមុខជំនួញ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសនាំសំណាងទិសនិរតី តំណមទិសខាងជើង។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារទោះរវល់យ៉ាងណាក៏ត្រូវរៀបចំឲ្យមានពេលសម្រាក កុំដក់ចិត្តនឹងការងារពេក ដោយធ្វេសប្រហែលដល់សុខភាព។ យីអ៊ុនឡើងអាចវិនិយោគរយៈពេលវែង នឹងមានប្រយោជន៍។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនប៉ងប្រាថ្នា មានទិសរីកចម្រើនល្អ ក្នុងទំនាក់ទំនងមនោសញ្ចេតនាជាមួយដៃគូ។ ទិសនាំលាភទិខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ខ្មៅ ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នពេលនាំពាក្យនៅទីសាធារណៈដើម្បីបញ្ចៀសការចំអករិះគន់។ ថ្ងៃនេះពេលធ្វើដំណើរត្រូវប្រយ័ត្នមានការប៉ះទង្គិចនាំឲ្យគ្រោះថ្នាក់ដល់សុខភាព។ មនោសញ្ចេតនាងាយមានការយល់ច្រឡំធ្វើឲ្យអ្នកទាមង២មានទំនាស់ ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារទោះជួបការលំបាក ឧបសគ្គ តែអ្នកនៅតែអាចដោះស្រាយដោយសម្រួល។ ចំណាយប្រាក់វិនិយោគទទួលភ្ញៀវ បង្កើតទំនាក់ទំនង ក៏ជាវិធីវិនិយោគសម្រាប់អនាគត។ មនោសញ្ចេតនា មានរឿងសប្បាយចៃដន្យ មនោសញ្ចេតនាកក់ក្តៅ ផ្អែមល្ហែម។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ផ្ទៃមេឃ បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ភាពជោគជ័យ ឬបរាជ័យក្នុងការងារចំណុះច្រើនទៅលើការគាំទ្ររបស់ដៃគូសហការ ដូច្នេះត្រូវខំពង្រីកការគាំទ្រនេះ។ ថ្ងៃនេះអ្នកមានឱកាសបានទទួលកាដូមានតម្លៃ។ មនោសញ្ចេតនា ឈានថែមមួយជំហានវែង ក្នុងទំនាក់ទំនងជាមួយគូស្នេហ៍។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ក្រហម ។ អ្នកយកអាសាឆ្នាំ មមី ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងាមានឱកាសបានស្គាល់ជាមួយអ្នកមានអំណាច ធ្វើឲ្យគ្រប់យ៉ាងដំណើរការទៅយ៉ាងងាយស្រួល។ អាចវិនិយោគបន្ថែមនឹងរកចំណូលបានយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា អ្នកកំពុងមានស្នេហា និងមានរឿងសប្បាយស្មានមិនដល់។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ខ្មៅ ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារត្រូវយកចិត្តទុកដាក់សហការជាមួយមិត្តភក្តិរួមការងារ រៀនសូត្រពីគេបន្ថែមដើម្បីលើកកម្ពស់សមត្ថភាពឲ្យថ្នាក់លើមើលឃើញ។ ចាយវាយត្រូវចេះត្បិតត្បៀត ព្រោះពេលអត់មិនងាយរកខ្ចីគេបានឡើយ។ មនោសញ្ចេតនា អ្នកនៅលីវគួរឧស្សាហ៍ចេញក្រៅ ចូលរួមក្នុងទំនាក់ទំនងផ្សេងៗទើបមានឱកាសបានជួបមនុសុ្សក្នុងសុបិន្ត។ ទិសនាំលាភទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកជុំជិតនាំឲ្យផ្លូវចិត្តមិនសប្បាយ ធុញទ្រាន់។ ថ្ងៃនេះមិនសមស្របសម្រាប់វិនិយោគ អាចស្វែងយល់ផែនការហិរញ្ញវត្ថុថ្មី។ មនោសញ្ចេតនារួមគ្នារៀបចំផែនការរួមសម្រាប់អនាគត នឹងជួយឲ្យមនោសញ្ចេតនាកាន់តែផ្សាភ្ជាប់។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ កុំមើលរំលងរឿងតូចតាចក្នុងការងារ ព្រោះងាយនឹងបំពានកំហុស ត្រូវសងដោយលុយកាក់។ មិនត្រូវបញ្ចេញទុនវិនិយោគបន្ថែម ព្រោះអាចនឹងបរាជ័យ។ មនោសញ្ចេតនាពិបាកចុះសម្រុងគ្នានាំឲ្យអ្នកទាំង ២ ទាក់ទែងគ្នាជាប្រចាំ។ ទិសនាំសំណាងទិសខាងកើត តំណមទិសនិរតី។ ពណ៌នាំសំណាង ផ្ទៃមេឃ ។ អ្នកយកអាសាឆ្នាំថោះ ៕