បុរសម្នាក់រស់នៅឥណ្ឌា ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីលួចទូរទស្សន៍ដល់ទៅ១២០គ្រឿង ពីសណ្ឋាគារពីរផ្សេងគ្នា ហើយគោលបំណងរបស់លោកចោរនេះដើម្បីមានលុយជួលមេធាវីការពារក្តីឲ្យខ្លួនពីបទចោទប្រកាន់ថា ជាចោរមុននោះ។
ប៉ូលិសទីក្រុង Bangalore (រដ្ឋ Karnataka, ឥណ្ឌា) បានចាប់ខ្លួន Vasudev Nanaih អាយុ៣៤ឆ្នាំ ពីបទបានលួចទូរទស្សន៍១២០គ្រឿង ពីបណ្តាសណ្ឋាគារនានាក្នុងអំឡុងពេល ៤ខែ។
តាមការស៊ើបអង្កេតរបស់ប៉ូលិស Vasudev បានជួលបន្ទប់នៅតាមបណ្តាសណ្ឋាគារដែលមានតម្លៃថោកក្នុងទីក្រុង Bangalore បន្ទាប់មកឈ្មោះនេះនឹងយកតាមវ៉ាលីសមួយធំសម្រាប់ដាក់ទូរទស្សន៍យកចេញ។
តាមនោះ Vasudev ច្រើនកក់បន្ទប់សណ្ឋាគារស្នាក់នៅច្រើនថ្ងៃ ហើយទូទាត់លុយខ្លះៗ និងតែងចាកចេញពីសណ្ឋាគារនោះក្រោយពីលួចបានទូរទស្សន៍។ អ្នកគ្រប់គ្រងនៃសណ្ឋាគារទាំងនោះពុំដែលសង្ស័យថា Vasudev ជាជនដៃដល់នៃការបាត់ទូរទស្សន៍ឡើយ ព្រោះជននេះមានកាយវិការថ្លៃថ្នូរ ហើយចេះយកចិត្តពួកបុគ្គលិកទាំងនោះ។
Vasudev ត្រូវបានចាប់ខ្លួនកាលពីខែ ១១កន្លងមក ខណៈពេលដែលវាខិតខំលក់ចេញទូរទស្សន៍មួយចំនួន។ ម្ចាស់ហាងទិញចូលទូរទស្សន៍ចាស់ៗបានសង្ស័យពីប្រភពដើមនៃទូរទស្សន៍ទាំងនោះ ហើយក៏រាយការណ៍ប្រាប់ប៉ូលិស។
ប៉ូលិសឲ្យដឹងថា មកទល់ពេលនេះទើបប្រមូលបានទូរសទស្សន៍២០គ្រឿងប៉ុណ្ណោះ ដែល Vasudev លួចពីសណ្ឋាគារ។
ប្រការដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺត្រូវបានសួរចម្លើយ Vasudev បកស្រាយថា ខ្លួនត្រូវការលុយដើម្បីសងថ្ងៃជួលមេធាវីការពារក្តីក្នុងករណីចោរកម្មមុននោះដែលខ្លួនជាអ្នកប្រព្រឹត្ត៕ អាទិត្យ