ខេត្តស្វាយរៀង ៖ ចាប់ពីម៉ោង១២ជាងថ្ងៃត្រង់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨នេះមានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់បោកបក់ខ្លាំងៗរន្ទៈផងនោះអស់ពេលជិតមួយម៉ោងគេឃើញនៅតាមដងផ្លូវក្រុងស្វាយរៀងត្រូវជន់លិចដោយសារទឹកភ្លៀងស្ទើរគ្រប់ផ្លូវ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបាននិយាយថា ៖ ចាប់តាំងពីដើមខែតុលា ឆ្នាំ២០១៨នេះ នៅក្រុងស្វាយរៀងពុំដែលធ្លាប់មានភ្លៀងធ្លាក់ដូចថ្ងៃនេះនោះទេ ហើយនេះក៏ជាលើកទី២ ហើយសម្រាប់ក្រុងស្វាយរៀង ក្នុងឆ្នាំ២០១៨ ដែលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិចនៅក្នុងស្វាយរៀងដូច្នេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា ៖ យើងឃើញនៅតាមដងផ្លូវមានដួលរលំផ្លាកប៉ានណូមួយជាច្រើន រួមទាំងមែកឈើផងដែរ។ក្នុងនោះក៏មានចុះកាយស្តារយកសំរាមចេញតាមមាត់ពីសំណាក់មន្ត្រីសាលាក្រុងស្វាយរៀងផងដែរ។កន្លងមកលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងធ្លាប់បានធ្វើការងារអំពាវនាវដល់ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលមានកើតឡើងហើយជាពិសេសបញ្ហា ខ្យល់កន្ត្រាក់ ទឹកជំនន់ សត្វអសិរពិស រន្ទះ ជាដើម៕ ដោយ ៖ វ៉ៃកូ