ឆ្នាំជូត ៖ ការងារ ល្អបំផុត រាល់ការប្រឹងប្រែងមុនៗនេះត្រូវបានទទួលស្គាល់និងឆ្លើយតប ។ លុយកាក់ ថ្ងៃនេះគ្មានលាភ ត្រូវថែទាំរបស់របរ លុយកាក់ បង្ការត្រូវចោរលួច ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំឆ្លូវ ការងារ មិនអំណោយផលល្អ ទោះបីសកម្មយ៉ាងណាក៏ថ្ងៃនេះងាយកើតការខ្វែងគំនិតជាមួយថ្នាក់លើ ។ លុយកាក់ មានឱកាសបានចំណូលថែម ។ មនោញ្ចេតនា កុំឲ្យរឿងការងារ ឥទ្ធិពលដល់មនោសញ្ចេតនាអ្នកទាំង២ ។
ឆ្នាំខាល ៖ ការងារ រីកចម្រើន ជួបសំណាងល្អច្រើនក្នុងការងារ បានការជួយគាំទ្រយ៉ាងពេញទំហឹងពីអ្នកនៅជុំវិញ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មិនល្អងាយកើតមានទំនាស់ដោយសាររឿងតូចតាច ។
ឆ្នាំថោះ ៖ ការងារអំណោយផលល្អបំផុត រាល់ឧបសគ្គមុនៗនេះសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំរោង ៖ ការងារ ផ្លូវចិត្តមិនល្អឥទ្ធិពលច្រើនដល់ការងារ ត្រូវនឹងនរដោះស្រាយបញ្ហាប្រឈម ។ លុយកាក់ ជួបសំណាងល្អច្រើន ក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា ជាថ្ងៃដ៏សមស្របសម្រាប់ការបង្ហាញក្តីស្រឡាញ់ ។
ឆ្នាំម្សាញ់ ៖ ការងារជួបសម្ពាធច្រើនតម្រូវឲ្យអ្នកដោះស្រាយ ។ លុយកាក់ ប្រយ័ត្នក្នុងចំណូលចំណាយ ដើម្បីបញ្ចៀសស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា ត្រូវនឹងនរដោះស្រាយរាល់បញ្ហាកើតឡើងក្នុងរឿងមនោសញ្ចេតនា។
ឆ្នាំមមី ៖ ការងារ មានកិច្ចការនៅកកស្ទះជាច្រើន ត្រូវប្រញាប់ដោះស្រាយ ។ លុយកាក់ គួររៀនសូត្របន្ថែមចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សក្នុងសុបិន្ត ។
ឆ្នាំមមែ ៖ ការងារ រលូនល្អ មានរឿងវិវឌ្ឍន៍ថ្មីៗក្នុងការងារ ។ លុយកាក់ ធូរធារលាភចូលច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំវក ៖ ការងារ មានបញ្ហាជាច្រើននៅចំពោះមុខ ត្រូវប្រញាប់ដោះស្រាយជាបន្ទាន់ ។ លុយកាក់ មិនត្រូវលូកដៃចូលជ្រៅក្នុងរឿងលុយកាក់របស់អ្នកដទៃ ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះពាល់ទឹកចិត្តគូស្នេហ៍ ។
ឆ្នាំរកា ៖ ការងារ មិនត្រូវភ្លេចខ្លួន មានមនុស្សមិនពេញចិត្តនឹងភាពជោគជ័យរបស់អ្នកអាចននឹងរកគ្រប់វិធីកាច់បំបាក់ ។ លុយកាក់ មានឱកាសច្រើនដើម្បីរកបន្ថែមប្រាក់ចំណូល ។ មនោសញ្ចេតនា ធ្លាក់ចុះ ត្រូវលៃពេលវេលាឲ្យបានច្រើនជាងមុនសម្រាប់គូស្នេហ៍ ។
ឆ្នាំចរ ៖ ការងារ ល្អប្រសើរ ឱកាសល្អៗជាច្រើនកំពុងនៅចំពោះមុខ ។ លុយកាក់ កើនឡើង ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ ។
ឆ្នាំកុរ ៖ ការងារ មិនល្អ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ មិនត្រូវចាយវាយខ្ជះខ្ជាយក្នុងការទិញរបស់ ។ មនោសញ្ចេតនា ងាយកើតការខ្វែងគំនិតជាមួយគូស្នេហ៍ ៕