តាម WB ទោះបីជាសមាមាត្រអ្នករស់នៅក្នុងស្ថានភាពក្រីក្របំផុត(ចំណូលក្រោម១,៩ដុល្លារក្នុងមួយថ្ងៃ) មានការថយចុះក្តី តែចំនួនអ្នកក្រលើពិភពលោកបន្តស្ថិតនៅក្នុងកម្រិតខ្ពស់«មិនអាចទទួលយកបាន» ក្នុងពេលដែលសមិទ្ធផលនៃកំណើនសេដ្ឋកិច្ចបែរជាពុំត្រូវបានចែករំលែកឱ្យបានសមស្រប រវាងបណ្តាតំបន់ និងប្រទេសនីមួយៗ។

សមាមាត្រជាមួយកម្រិត ៥,៥ដុល្លារក្នុងមួយថ្ងៃ បានបង្ហាញឱ្យឃើញសមាមាត្រអ្នកក្រលើពិភពលោកថយចុះ នៅសល់តែ៤៦ភាគរយនៅឆ្នាំ២០១៥ ដែលអត្រានេះកាលពីឆ្នាំ១៩៩០ គឺ៦៧ភាគរយ។ មានន័យថា ក្នុងអំឡុងពេល១៥ឆ្នាំកន្លងមក អត្រានេះបានធ្លាក់ចុះ១៥ភាគរយ។
ប្រការដែលគួរឱ្យកត់សម្គាល់នេះ ថ្វីត្បិតតែកំណើនសេដ្ឋកិច្ចមានការកើនឡើងក្តី ដែលសូម្បីតែនៅបណ្តាប្រទេសរីកចម្រើននិងកំពុងអភិវឌ្ឍន៍ ប៉ុន្តែផ្តើមចេញពីយន្តការនៃការបែងចែកប្រាក់ ចំណូលពុំសមស្រប ទើបធ្វើឱ្យអត្រាកាត់បន្ថយភាពក្រីក្រពុំសមស្របជាមួយអត្រាកំណើននៃខឿនសេដ្ឋកិច្ចជាតិ៕សូយន