Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ស្វាយរៀង រៀបចំ​ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៧)

ខេត្ត​ស្វាយរៀង ៖ ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​មិគសិរ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថៃ្ង​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៧) ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្ម​ការធិការរ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត លោក គឹម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្ម​ការធិការរ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ​រណសិរ្ស​ខេត្ត មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត តំណាង​សមាគមនារី​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត គ្រួសារ​អតីត​យុទ្ធជន និង​មាន​គុណបំណាច់​ចំពោះ​ប្រទេសជាតិ ព្រះសង្ឃ សិស្ស និស្សិត គរុ​សិស្ស លោកគ្រូ អ្នកគ្រូ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​យុវជន​កាយរឹទ្ធិ សរុប​ចំនួន ៨៩៧​អង្គ​/​នាក់ ។​

ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្ម​ការធិការរ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត បាន​អាន​សុន្ទរកថា​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណ​រិស្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិក​ម្ពុ​ជា ថ្លែង​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​នេះ ដោយ​បាន​គូសបញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់​ថា ថ្ងៃទី ២​ធ្នូ គឺជា​ព្រឹត្តិការណ៍​ជាតិ​មួយ​ដ៏​សំខាន់​បំផុត ចំ​’​ពោះ​បុព្វហេតុ នៃ​ការរស់រានមានជីវិត​ឡើង​វិញ​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា ព្រោះថា​មាន​ថ្ងៃ​២​ធ្នូ ទើប​មាន ថ្ងៃ​៧​មករា មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ ដែល​រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​ប្រជាជន​ឲ្យ​រួចផុត​ពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ​ទេ រណសិរ្ស​២​ធ្នូ នៅ​បាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​នៅ​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

ជាមួយនេះ ដើម្បី​ជា​សក្ខីភាព​នៃ​ការដឹងគុណ​ចំពោះ​បុព្វការី​ជន និងរ​ណ​សិសរ្ស​អភិវឌ្ឍន៍​មាតុភូមិក​ម្ពុ​ជា តំណាង​សមាជិក សមាជិកា​នៃ​អង្គ​មិ​ទ្ទី​ញទាំង​មូល ក៏​បាន​ប្តេជ្ញា​នឹង​បន្ត​លើកកម្ពស់​ស្មារតី​ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង ប្រកាន់​ភ្ជាប់​ប្រពៃណី​ស្នេហា​ជាតិ ផ្សារភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ បម្រើ​ប្រជាពលរដ្ឋ​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត ដើម្បី​អនុវត្ត​ឲ្យបាន​កាន់តែ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ប្រកប​ដោយ​វិបុលភាព ចីរភាព និង​សមធម៌ ។​

​សូមបញ្ជាក់​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ២​ធ្នូ ១៩៧៨ បច្ចុប្បន្ន​បាន​ដូរ​ឈ្មោះ​មកជា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ត្រូវបាន​បង្កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជាច្រើនរូប​ទៀត​ជា​ប្រមុខ​ដឹកនាំ ដើម្បី​ផ្តួលរំលំ​របប​ឃាតក ប៉ុល ពត សង្គ្រោះ រំដោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យ​ពូជសាសន៍ និង​បាន​ទទួល​ជ័យជម្នះ​ទាំងស្រុង​នា​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ ១៩៧៩ ។​

​នៅ​ចុងបញ្ចប់​នៃ​ពិធី​នេះ ក៏​មាន​ការប្រគល់​ថវិកា​ឧបត្ថម្ភ​ជូន​គ្រួសារ​អតីតយុទ្ធជន និង​មាន​គុណបំណាច់​ចំពោះ​ប្រទេសជាតិ​ដែល​បាន​ចូលរួម ចំនួន ១០​នាក់ ក្នុង ១​នាក់​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល ផងដែរ ៕​វ៉ៃកូ​


×