ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ឃុំរាម ស្រុកព្រៃនប់ បានឲ្យដឹងជាបឋមថា កាលពីម៉ោងជិត ២រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ មានមនុស្ស៤នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ បណ្តាលមកពីបាតុភូតធម្មជាតិរន្ទៈបាញ់ នៅចំណុចអូរទា ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពឲ្យដឹងថា រន្ទះបាញ់ស្លាប់មនុស្ស និងរងរបួសខាងលើនេះ គឺនៅគ្រាជនរងគ្រោះទាំង ៦នាក់ កំពុងជ្រកភ្លៀងជុំគ្នា នៅក្នុងរោង ឬផ្ទះតូចមួយជុំគ្នា មានទីតាំងស្ថិតក្នុង ការដ្ឋានដឹកដីមួយកន្លែង នៅតាមផ្លូវឆ្ពោះទៅកាន់វត្តសមាធិ៕ ដោយ ៖ ដែនសីមា