Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​ចំនួន​១៧៧​គ្រួសារ ក្នុង​ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ទទួលបាន​ស្រូវពូជ​ពី​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​

​ខេត្ត​ស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត អ​ស្សុជ ឆ្នាំច សំរឹទ្ធិ ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​រៀបចំ​ពិធី​ផ្តល់​ស្រូវពូជ​នៃ​ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុជា ជូន​ដល់​កសិករ​ដែល​មាន​ផលប៉ះពាល់​ដោយ​គ្រោះ មហន្តរាយ​(​រាំងស្ងួត​) សម្រាប់​ស្តា​ឡើងវិញ ក្នុង​ឃុំ​ស្វាយ​យា ខេត្ត​ស្វាយ​រៀង​មក​ពី​៧​ភូមិ​ក្នុង​ឃុំ ស្មើនឹង​១៧៧​គ្រួសារ សរុប​ពូជស្រូវ​ចំនួន​៨.៨៥០ គីឡូក្រាម ក្រោម​អធិបតីភាព​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហែម សារិទ្ធ អភិបាលរង​ស្រុក ស្វាយជ្រំ តំណាង​លោក សុទ្ធ គឹម​ច័ន្ទ អភិបាលស្រុក លោក​ប្រ​ការិយាល័យ​កសិកម្ម​ស្រុក សមាជិក​គណកម្មការ​គ្រោះមហន្តរាយ​ខេត្ត លោក​មេឃុំ​ស្វាយ​យា លោក លោកស្រី ក្រុមប្រឹក្សាឃុំ និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ប្រមាណ​២០០​នាក់​។​

​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ពូជស្រូវ ដែល​បាន​ចែក​ជូន​ប្រជា​កសិករ​នៅ​ព្រឹក​នេះ​ជា​ប្រភេទ​ពូជស្រូវ​ឈ្មោះថា ខា​១៥ ។​

​លោក​ប្រធាន​មន្ទីរ​បាន​មានប្រសាសន៍​បន្ត​ថា​: ក្រោយ​ពី​បងប្អូន​ទទួលបាន​ពូជស្រូវ​ទាំងនេះហើយ សូម​ប្រជាកសិករ​ទាំងអស់​យក​ទៅ​ដាំ​ដុះ​អោយ​ត្រូវ​គោលដៅ ក្នុង​រយះពេល​១​ខែម្តង​ក្រុមការងារ​របស់​មន្ទីរ​និង​ចុះទៅពិនិត្យ​អំពី​ការដាំដុះ​នៃ​ស្រូវពូជ​ទាំងនេះ​របស់​បងប្អូន​ថា​បាន​ដាំ​ឬ​អត់​។ ម្យ៉ាង​ទៀត​ប្រសិនបើ​មាន​ករណី​ស្រូវ​លូតលាស់​មិនល្អ ឬ​មាន​រោគសញ្ញា​ផ្សេងៗ​សូម​បងប្អូន​ធ្វើការ​រាយការណ៍​មក​ការិយាល័យ​កសិកម្ម​ស្រុក​ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​នឹង​រក​វិធានការ​ទប់ស្កាត់​ ៕ ដោយ ៖ វ៉ៃកូ​

×