Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ដែនជម្រកសត្វព្រៃ សំបូរ និង​ដែនជម្រកសត្វព្រៃ ព្រែក​ប្រសព្វ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ បង្កើត​ដែនជម្រកសត្វព្រៃ ចំនួន​២​កន្លែង​បន្ថែមទៀត ដោយ​ចេញ​អនុក្រឹត្យ​ដាច់ដោយឡែក​ពី គឺ​ដែនជម្រកសត្វព្រៃ សំបូរ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៥០.០៩៣ ហិកតា​ត្រូវបាន​បង្កើតឡើង ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​ដែនជម្រកសត្វព្រៃ ព្រែក​ប្រសព្វ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ១២.៧៧០​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្តក្រចេះ​ត្រូវបាន​បង្កើតឡើង​។​

​បើ​តាម​អនុក្រឹត្យ ផ្ទៃដី​នៃ​អនុក្រឹត្យ​ដែនជម្រកសត្វព្រៃ ទាំង​២​នេះ មិន​រួមបញ្ចូល​ដី​កម្មសិទ្ធិ​ឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ហើយ​ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​ដែន​ជម្រក​សត្វព្រៃ ដោយ​សហការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ​និង​នេសាទ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ក្រចេះ និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ប្រកបដោយ​និរន្តរភាព​៕ ​ដោយ​៖​កូឡាប​

 

 

 

 

       

×