Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២០ ខែតុលា​, ភ្លៀង​មួយ​មេ​លិច​ផ្សារ​កំពត​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ ២០១៨ នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ ចំនួន​៨ ដូចជា នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ចតុមុខ អ្នក​លឿង កោះ​ខែល ព្រែក​ក្តាម និង​កំពង់ហ្លួង​។​

​ក្រសួង​ធនធានទឹក​និងឿ​តុ​និយ​ម បានឲ្យដឹងថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ខេត្ត​កំពត ចាប់​តាំងពី​វេលា​យប់​ថ្ងៃទី ១៩ មក​ដល់​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ ២០១៨ នេះ ក្នុង​កម្រិត ១០០,២ ម​ម បាន​បង្ក​ឲ្យ​ផ្លូវ​ក្នុង​ក្រុង​មួយចំនួន រង​ការលិចលង់​ដោយ​ទឹកភ្លៀង ។ សូម​បញ្ជាក់​បន្ថែម​ផងដែរ​ថា រហូតមកដល់​ម៉ោង ៧:៣០ នាទី ព្រឹក​នេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់ មិនទាន់​រាំង​នៅឡើយ ខណៈ​ផ្ទៃមេឃ​មាន​សភាព​អួអាប់​គ្របដណ្តប់ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×