Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​មុខ​ព្រលានយន្តហោះ និង​តំបន់​មួយចំនួន ដែល​ទទួលរង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

​នៅ​ព្រឹក​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​បណ្តាញ​លូ​នៅ​មហាវិថី​សហព័ន្ឋរុស្សុី​មុខ​ព្រះលានយន្តហោះ ប្រឡាយ​ចំការ​ឳ​ឡឹ​ក ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​តាំង​កសាង និង​ប្រឡាយ​ទួល​សំពៅ​។​

បញ្ហា​ទឹក​លិច​ខាងលិច​ដង​នង្គ័ល ដល់​រង្វង់​មូល​ចោមចៅ ភ្លៀង​ប៉ុន្មាន​មេ​ចុងក្រោយ​នេះ ដោយសារ​ការកកស្ទះ​សំរាម ក្នុង​អណ្តូង​លូ​១ ដែល​មាន​បាន​កាយ​សម្អាត យក​ចេញ​រួច​ហើយ​ចំនួន ៣​ឡាន​។​

​លោក ឃួ​ង ស្រេង ពាក់ព័ន្ធ​និង​កិច្ចការងារ​នេះ បាន​ដើរ​មើល​ប្រព័ន្ធ​លូ​តាម​បណ្តា​យ​ផ្លូវ​រុស្សី ចាប់​ពី​ផ្លូវ​២០១១ ដល់​ដង​ន័ង្គល និង​បន្ត​ទៅ​មើល​ប្រឡាយ​ទួល​សំពៅ ស្ថិត​ក្នុង​ត​បន់​ភូមិសាស្ត្រ ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រឡាយ​ទួល​សំពៅ មាន​តូ​នាទី​យ៉ាងសំខាន់ ក្នុង​ការរំដោះ​ទឹក​ចេញពី ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ចោមចៅ​ទី​១ ទី​២ ទី​៣ ខណ្ឌ​ពោធិ សែន​ជ័យ និង​តំបន់​មួយចំនួន​នៅក្នុង​ខណ្ឌ​សែន​សុខ ដូច​ជា​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លា​ង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់​ជាដើម​។

ជា​ទិសដៅ​ចំពោះមុខ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នឹង​ដាក់លូ​ទំហំ​មួយ​ម៉ែត្រ​កន្លះ ២​ខ្សែ​នៅ​ប្រឡាយ​ទួល​សំពៅ ក្នុង​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង​អង្ក្រង រួម​នឹង​ការកែសម្រួល ត​ភ្ជាប់​លូ​ប្រឡាយ​នៅ​តំបន់​នេះ ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។

ជាងនេះទៅទៀត ជា​គម្រោង​នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខនេះ ក៏​នឹង​សាងសង់​ស្ថានីយ​ទួល​សំពៅ​មួយ​ថ្មី​បន្ថែម​ទៀត​ផង​ដែរ ដែល​មានសមត្ថភាព​បូ​ម​ទឹកបាន​១២​ម៉ែត្រគុប​ក្នុង​មួយ​នាទី ជាមួយនឹង​ការបំពាក់​ម៉ូទ័រ​បូមទឹក​ចំនួន​៤​គ្រឿង​៕ ​ដោយ​៖​កូឡាប​

   

×