Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​ជួប​បញ្ហា​រមួលក្រពើ​ណាស់ វិធីសាស្ត្រ​ងាយៗ​ទាំងនេះ អាច​ជួយ​ដោះស្រាយ​បាន​

​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ងាយ​នឹង​ជួប​បញ្ហា​រមួលក្រពើ​ជា​ញឹកញាប់ ជាពិសេស​នៅពេល​យប់​តែម្តង​។ ការ​រមួលក្រពើ​ច្រើន​តែគើ​តឡើង​ក្នុងរយៈពេល​មួយ​ខ្លី តែ​វា​អាចជា​រឿង​មិន​ផ្តល់​ផា​សុកភាព​ដល់​ស្ត្រី​យើង​បាន​។​

​ដូច្នេះ​ដើម្បី​បំបាត់​ការឈឺចាប់ និង​បន្ថយ​ភាព​ញឹកញាប់​នៃ​ការ​រមួលក្រពើ​ក្នុងពេល​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

• ចូរ​ធ្វើការ​ពុត​ពែន​ស្មងជើង​សិន​មុននឹង​ចូល​គេង​។ ចូរ​ប្រាកដថា មិន​ត្រូវ​ធ្វើការ​ពុត​ដល់​ម្រាមជើង​ឡើយ​។

• ចូរ​ស្រដូកជើង​ឲ្យ​ត្រង់ និង​បត់​ប្រអប់ជើង​ឡើង​នៅពេល​ដែល​អ្នក​រមួលក្រពើ​។ ការ​ម៉ាស្សា​ថ្នមៗ​ទៅលើ​ស្មងជើង​ប្រហែលជា​អាច​ជួយ​បន្ធូរ​សាច់ដុំ​បាន​។

• ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ហើយ​។

• បើសិនជា​មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​ថា​មិន​មាន​បញ្ហា​អ្វី​ទេ ចូរ​ធ្វើការ​ហាត់ប្រាណ​ជា​ទៀងទាត់​ផង​៕ សុភ័ក្ត្រ

​ប្រភព​៖ HealthDay

×